Trending now

កិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស

17:00 | 03/07/2019 (ដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងជំនួបពិភាក្សាយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសលើកទី ៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែកក្កដានៅទីក្រុងឡុងដ៍ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung និងរដ្ឋលេខាធិការអង់គ្លេស លោក Harriett Baldwin បានអបអរសាទរចំពោះនូវវិវឌ្ឍភាពក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ជាពិសេសនៅក្នុងការគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់ ពាណិជ្ជកម្មសេរី ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តភាពការអប់រំ ការផ្លាស់ប្តូរវប្បធម៌ជាដើម។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung និងរដ្ឋលេខាធិការអង់គ្លេស លោក Harriett Baldwin

កិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសបានអះអាងថាប្រទេសទាំងពីរបានគាំទ្រយ៉ាងពេញទំហឹងចំពោះពាណិជ្ជកម្មសេរីសកលលោកនិងអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម(EVFTA) នាថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ។ វៀតណាមនិង អង់គ្លេសរំពឹងថាទំនាក់ទំនងពាណិជ្ជកម្មនឹងបន្តរីកចម្រើនថែមទៀតនៅពេលដែលអង់គ្លេសចាកចេញពី EU (ឬហៅថា Brexit )។ ទន្ទឹមនឹងនេះភាគីទាំងពីរក៏បានពិភាក្សាអំពីសំណើរបស់ អង់គ្លេសដើម្បីផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប (PCA) ។ ប្រការនេះនឹងជំរុញទំនាក់ទំនងរវាងសហគ្រាសវៀតណាមនិងអង់គ្លេសឆ្ពោះទៅរកការប្រកួតប្រជែងនិងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពផងដែរ។​ ក្នុងជំនួបនេះ ភាគីអង់គ្លេសក៏បានអបអរសាទរចំពោះការដែលវៀតណាមត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ ហើយភាគីទាំងពីរឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធ ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២០ របស់វៀតណាម។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung

ប្រទេសទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីត្រៀមរៀបចំសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុ COP26 ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយឧស្ម័ននិងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅវៀតណាម។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈទៅវិញទៅមកលើបញ្ញាសមុទ្រខាងកើតនាពេលថ្មីៗនេះ ដោយសម្តែងនូវការគាំទ្រចំពោះការដោះស្រាយដោយសន្តិវិធីនៃជម្លោះនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមមានច្បាប់ UNCLOS ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព អភិវឌ្ឍនិងវិបុលភាពនៅក្នុង តំបន់ផងដែរ៕

(ដោយ ហេង វុធ្ធី)

(ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤