Trending now

កិច្ចប្រជុំ SOMTC ២០៖ បន្តរក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

14:28 | 24/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បន្តរក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ នេះគឺជាសំណើមួយក្នុងចំណោមសំណើររបស់គណៈប្រតិភូវៀតណាមនៅឯកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ២០ ស្តីពីការបង្ការនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន (SOMTC 20) ដែលធ្វើឡើងនៅថ្ងៃទី ២៤ ខែកញ្ញា។

ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ២០ ស្តីពីការបង្ការនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន (SOMTC 20) ត្រូវបានធ្វើឡើងតាមប្រព័ន្ធវេដេអូក្រោមប្រទេសម្ចាស់ផ្ទះហ្វីលីពីន។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Thanh Son ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងនគរបាលវៀតណាម បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះអ្នកតំណាងនៃបណ្តាប្រទេសសមាជិកអាស៊ានបានកោតសរសើរដល់ប្រទេសម្ចាស់ផ្ទះហ្វីលីពីនដែលបានខិតខំរៀបចំនិងដឹកនាំកិច្ចប្រជុំនេះដូចដែលបានគ្រោងទុកក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅតែមានភាពស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានឡើយ។ នេះបង្ហាញពីការឆ្លើយតបនិងការសម្របខ្លួនទៅនឹងស្ថានភាពក៏ដូចជាសាមគ្គីភាពឯកភាពនិងការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសសមាជិកអាស៊ាន។ ទន្ទឹមនឹងនេះដែរ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសវៀតណាមបានស្នើឱ្យប្រទេសដទៃទៀតពង្រឹងការជឿទុកចិត្តការផ្លាស់ប្តូរព័ត៌មានជាន់ខ្ពស់រវាងស្ថានប័នប្រតិបត្តិច្បាប់របស់ប្រទេសសមាជិកអាស៊ាន ដោយហាមឃាត់អោយអង្គការនិងបុគ្គល ឆ្លៀតយកផលប្រយោជន៍ពីទឹកដីរបស់ប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសផ្សេងទៀតផងដែរ។ ស្ថានប័នប្រតិបត្តិច្បាប់នៃបណ្តាប្រទេសសមាជិកអាស៊ាន គួរតែបន្តរក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មាន ស្ថានភាព និន្នាការនិងបើកយុទ្ធនាការស៊ើបអង្កេតរួមគ្នា និងបំផ្លាញឧបាយកលនៃក្រុមឧក្រិដ្ឋជនឆ្លងដែនក្នុងតំបន់ផងដែរ។

លោកឧត្តមសេនីយ៍ទោ Nguyen Thanh Son ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងនគរបាលវៀតណាម

លើសពីនេះទៀតត្រូវបំពេញឯកសារគតិយុត្តិប្រកបដោយសុក្រឹត្យ ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការលើការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអាស៊ាននិងរវាងអាស៊ាននិងបណ្តាប្រទេសដៃគូនិងប្រទេសសន្ទនាទៀតផង។ ខ្លឹមសារដែលបានព្រមព្រៀងគ្នានៅ SOMTC / AMMTC ចាំបាច់ត្រូវអនុវត្តទៅតាមដំណើរការដែលបានចង្អុលបង្ហាញជាក់លាក់ផងដែរ។

ក្រសួងនគរបាលវៀតណាម បានប្តេជ្ញាសម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័ដែលប្រតិបត្តិ ច្បាប់នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមដោះស្រាយបញ្ហាលំបាកនិងស្មុគស្មាញក៏ដូចជាបញ្ហាប្រឈមក្នុងតំបន់និងពិភពលោកដែលគំរាមកំហែងដល់សុខសន្តិភាព សន្តិសុខនិងស្ថេរភាពនៃតំបន់។ ម្យ៉ាងវិញទៀត ក្រសួងនគរបាលវៀតណាមនឹងបន្តធ្វើការរួមគ្នាឆ្ពោះទៅកសាងសហគមន៍អាស៊ានមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធ ភាពរឹងមាំ មានអត្តសញ្ញាណដ៏ល្អប្រពៃ និងឆ្ពោះទៅប្រជាជន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេសនិងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤