Trending now

កងទ័ពជើងទឹកវៀតណាមចូលរួមក្នុងសមយុទ្ធនាវាចរណ៍អាស៊ាន - អាមេរិក

12:50 | 02/09/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១ ខែកញ្ញា នាវាលេខ ១៨ និងកម្លាំងកងទ័ពជើងទឹកនៃកងទ័ពប្រជាជនវៀតណាម បានចេញដំណើរពីកំពង់ផែកងពលតូច ១៧១ តំបន់កងទ័ពជើងទឹកលេខ២ ដើម្បីចូលរួមសមយុទ្ធនាវាចរណ៍អាស៊ាន-អាមេរិក(AUMX)។

នាវិកនៅនាវាលេខ ១៨ របស់វៀតណាម (រូបថត៖ tapchithongtindoingoai.vn)

នាវាគ្រោងនឹងចូលចតមូលដ្ឋានធ្វើសមយុទ្ធនៅតំបន់ចម្ងាយ ៥៥-៦០ ម៉ាយល៍ភាគនិរតីនៃ Ca Mau នៅថ្ងៃទី ៣ ខែកញ្ញា ហើយនឹងចាប់ផ្តើមចូលរួមក្នុងការធ្វើសមយុទ្ធចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកញ្ញា។ នាវិកនៅលើនាវាលេខ ១៨ នឹងធ្វើសមយុទ្ធតាមផ្នែកនិមួយរួមមានការថតរូបក្បូនទ័ពពីអាកាស (PHOTOEX); រៀប​ចំបញ្ជីនាវាដែលសង្ស័យដើម្បីត្រួតពិនិត្យ (VBSS) និងតំបន់ធ្វើដំណើរពេលយប់ជាដើ​ម។

គួរបញ្ជាក់ថាការធ្វើសមយុទ្ធ AUMX ត្រូវបានលើកឡើងដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន - អាមេរិកនាខែតុលា ឆ្នាំ ២០១៧ នៅប្រទេសហ្វីលីពីន និងបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននាខែតុលាឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរីផងដែរ។ ការធ្វើសមយុទ្ធនេះបានធ្វើឡើងតែម្ដងប៉ុណ្ណោះដោយមិនមែនជាទៀងទាត់នោះឡើយ។

ការធ្វើសមយុទ្ធ AUMX មានគោលបំណងបង្កើនចំណងមិត្តភាព កសាងជំនឿទុកចិត្តនិងបង្កើនការសម្របសម្រួលគ្នា រវាងកងទ័ពជើងទឹកអាស៊ាន និងអាមេរិក ក៏ដូជជាឱកាសមួយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកនបទពិសោធន៍រវាងកងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកនៃប្រទេសដទៃទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤