Trending now

ឧបករណ៍ភ្លេងប៉ីអដែលបង្ហាញនូវសេចក្តីស្នេហាររបស់កំលោះជនជាតិ Kho Mu

16:49 | 25/12/2018

ប៉ីអគឺជាឧបករណ៍ភ្លេងប្រើខ្យល់បបូរមាត់ដ៏មានប្រជាប្រិយរបស់ជនជាតិភាគតិចមួយចំនួននៅវៀតណាម ប៉ុន្តែវាមិនទាន់ត្រូវបានចាត់ទុកថាជាឧបករណ៍ភ្លេងរបស់ពិភពតន្ត្រីនៅឡើយទេ។ ត្រឹមតែនៅពេលដែលនិយាយអំពីសេចក្តីស្រលាញ់របស់បុរសនិងនារីបណ្តាជនជាតិភាគតិចប៉ុណ្ណោះទេ ទើបវាត្រូវបានគេយកមកធ្វើជាវត្ថុមួយប្រភេទ ដោយចាត់ទុកដូចជារស់ជាតិស្នេហារអញ្ជឹង។ កំលោះជនជាតិ Kho Mu ច្រើនស្វែងរកគូរស្រករ តាមទម្លាប់កោះលើឥដ្ឋនិងសារសងក្តីឡាញ់របស់ខ្លួនតាមរយៈឧបករណ៍ភ្លេងប៉ីអតែម្តង។

លោក Lo Van An ជនជាតិ Kho mu នៅភូមិ To Cuong ឃុំ Ang To, Muong Ang ខេត្ត Dien Bien ជាមួយប៉ីអរបស់ខ្លួន (រូបថតៈ VOV)

Kho Mu ជាជនជាតិមួយក្នុងសហគមន៍ជនជាតិដើមភាគតិច ដែលបានរស់នៅជាយូរមកហើយនៅលើទឹកដីខេត្ត Dien Bien (ភាគខាងជើងវៀតណាម)។ ជនជាតិ Khomu មិនមានអក្សរផ្ទាល់ខ្លួនទេ ប៉ុន្តែជនជាតិនេះ គេមានកំណប់សិល្បៈនិងវប្បធម៌ប្រពៃណីដ៏សម្បូរបែបដែលត្រូវបានផ្សារភ្ជាប់ជាមួយទំនៀមទម្លាប់ប្រពៃណី ដែលបានរួមចំណែកគូសសញ្ញាសម្គាល់ដ៏វិសេសវិសាលមួយរបស់ជនជាតិខ្លួន។ កំលោះជនជាតិ Kho Mu ពេលពេញវ័យ តែងតែរកគូរស្រករ តាមរយៈការគោះលើឥដ្ឋនិងបង្ហាញសេចក្ដីស្រឡាញ់របស់ខ្លួនតាមរយៈឧបករណ៍ភ្លេងប៉ីអដែលប្រើខ្យល់បបូរមាត់តែម្តង។ ចំពោះក្រមុំដែលមានអ្នកតាមស្រឡាញ់ច្រើន គឺមានន័យថា សម្លេងប៉ីអលាន់លឺរ៉ែជាប់ជាមួយនាជារាល់ថ្ងៃ។

ប៉ីអ Th’roông របស់ជនជាតិ Kho Mu ត្រូវបានធ្វើពីដើមឫស្សីឬដើមពកស្ងួត។ រូបរាងនៃឧបករណ៍នេះគឺ ដូចគ្នានឹងប៉ីអធ្វើពីសំរឹទ្ធរបស់ជនជាតិភាគតិចជាច្រើនផ្សេងទៀតដែរ។ នៅពេលសម្តែង អ្នកលេងដាក់ប៉ីអក្នុងបបូរមាត់ ប្រើម្រាមដៃដើម្បីបង្កើតសំឡេងលាន់លឺរ៉ែពិរោះណាស់។

ប៉ីអរបស់ប្រជាជន Kho Mu មិនត្រូវបានប្រើសម្រាប់គោលបំណងសាសនាឡើយ។ ប៉ីអតែងតែដោយបុរសប្រើដើម្បីយកសំនៀងប៉ីអជាសំនៀងកំណត់នាឱកាសពិធីបុណ្យសប្បាយរីករាយឬត្រូវបានប្រើជំនួសឱ្យការបង្ហាញសេចក្តីស្នេហាររបស់ខ្លួន។ នៅពេលដែលគូរស្រករបានជួបគ្នា លង់អារម្មណ៍នៃក្តីស្រឡាញ់ គឺដល់យប់ជ្រៅ កំលោះនោះនឹងទៅផ្ទះរបស់ប្រមុំដួងចិត្តដើម្បីផ្លុំប៉ីអ។ សម្លេងប៉ីអបានចេញពីបបូរមាត់ឮដូចជាពាក្យខ្សឹបខ្សៀវក្នុងបរិយាកាសស្ថាមស្ងាត់ ដែលអាចអង្គុយជិតគ្នាទើបស្ដាប់បាន។ លោក Lo Van An ជនជាតិ Kho Mu នៅ Muong Ang ខេត្ត Dien Bien បានឱ្យដឹងថា៖ “នៅពេលដែលកំលោះទៅលេងនៅពេលយប់ ស្វែងរកគូស្រករ គឺតែងតែនាំមកតាមនូវប៉ីអ។ គេផ្លុំប៉ីអដាស់នាងក្រមុំឲ្យនាងភ្ញាក់ឡើង។ នៅពេលនាងក្រមុំភ្ញាក់ដឹងខ្លួនហើយ ប្រសិនបើនាងពេញចិត្តនឹងកំលោះម្នាក់នេះ នាងនឹងបើកទ្វារវាចាអញ្ជើញកំលោះចូលផ្ទះដើម្បីសាសងស្វែងយល់ចិត្តគ្នា”។

ប្តីប្រពន្ធជនជាតិ Kho mu ក្នុងសម្លៀកបំពាក់របស់ជនជាតិខ្លួន (រូបថតៈ dienbien.vn)

យោងតាមលោក Quang Van Ca ជនជាតិ Kho Mu ថា កំលោះនិងក្រមុំជនជាតិ Kho Mu ពេលបានពេញចិត្តពេញថ្លើមនឹងគ្នា ហើយគូរស្នេហានឹងស្វែងរកឱកាសដើម្បីជួបគ្នា។ តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ Kho Mu នៅពេលយប់ដែលបានណាត់ជួបគ្នា កំលោះនឹងប្រើកោះលើឥដ្ឋដើម្បីដាស់នារីដួងចិត្តឲ្យភ្ញាក់ពីដំណេក។ លោក Quang Van Ca បានរៀបរាប់ថា៖ “នៅពេលដែលនាងក្រមុំពេញចិត្តនឹងបុរសនោះ នាងនឹងបើកទ្វារអញ្ជើញកំលោះឡើងផ្ទះ ហើយពួកគេទាំងពីរនាក់បានអង្គុយក្បែរចង្ក្រានភ្លើងជជែកគ្នា។ គូរស្រករពីរនាក់នេះគ្រាន់តែបានកាន់ដៃគ្នា និយាយប្រាប់គ្នានូវការស្រឡាញ់ពេញចិត្តជាមួយគ្នា។ ប្រសិនបើឪពុកម្តាយរបស់នាងក្រមុំបានយល់ស្រប គេនឹងអនុញ្ញាតឱ្យគូរស្រករអង្គុយជជែកគ្នា ប៉ុន្តែប្រសិនបើពួកគេមិនពេញចិត្តនោះ គេនឹងភ្ញាក់ឡើងដុតភ្លើងឲ្យឆេះខ្លាំងឡើង ដែលជាសញ្ញាប្រាប់ថា មិនឲ្យកំលោះនោះនៅផ្ទះឡើយ”។

បន្ទាប់ពីរយៈពេលពី៣ដល់៤យប់ជួបសារសងគ្នាស្វែងយល់ចិត្តគ្នានោះ ប្រសិនបើគូរស្រករពីរនាក់ប្តេជ្ញារៀបអាពាហ៍ពិពាហ៍នឹងគ្នា កំលោះនឹងមកទៅផ្ទះរបស់នារីដួងចិត្ត ដើម្បីជួយធ្វើស្រែចំការ។ ក្រោយពេលបានជួយនាងក្រមុំកិច្ចការផ្ទះ កំលោះនឹងបានឪពុកម្តាយរបស់នាងអញ្ជើញអាហារពេលល្ងាច។ នៅពេលនោះកំលោះនេះនឹងឆ្លៀតឱកាសដើម្បីវាចាថា “ខ្ញុំមកទីនេះមិនសម្រាប់ធ្វើជាខ្ញុំបម្រើទេ គឺមកទីនេះដើម្បីជួយឪពុកម្តាយ ហើយ ខ្ញុំនឹងក្លាយជាសមាជិកគ្រួសារនៅពេលខាងមុខនេះ។

សេចក្តីស្រឡាញ់របស់ជនជាតិ Kho Mu បានបង្ហាញតាមរយៈកែវភ្នែកផងនិងសកម្មភាពសម្រាប់គ្នាទៅវិញទៅមកផង។ នេះក៏ជាអ្វីៗដែលបង្កើតឡើងអត្តសញ្ញាណដ៏វិសេសវិសាលរបស់ជនជាតិ Kho Mu និងធ្វើឲ្យអត្តសញ្ញាណវប្បធម៍របស់ជនជាតិនៅវៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤