Trending now

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ អាស៊ានគឺជាគំរូសកលនៃពហុភាគីនិយម

13:18 | 31/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគស័យ - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា អាស៊ានមិនត្រឹមតែជាអង្គការដែលតំណាងឱ្យប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូរបស់សកលលោកនៃពហុភាគីនិយមទៀតផង។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres

ប្រតិភូអាស៊ានប្រចាំនៅអង្គការសហប្រជាជាតិនៅថ្ងៃទី ៣០ ខែកក្កដា បានប្រារព្ធទិវាអាស៊ានដោយមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាត ៧៤ អនុប្រធានការិយាល័យ មហាសន្និបាត ៧៣ និងប្រទេសសមាជិកអង្គការសហប្រជាជាតិជាច្រើន។

ថ្លែងនៅពិធីបើក តាងនាមបណ្តាប្រទេសអាស៊ាន ឯកអគ្គរាជទូត ប្រធានប្រតិភូថៃលោក Vitavas Srivihok ប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងញូវយ៉កក្នុងឆ្នាំ ២០១៩ បានចែករំលែកនូវអត្ថន័យនៃការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងបាងកកដើម្បីបង្កើតឡើងអាស៊ាន កាលពី ៥២ ឆ្នាំកន្លងមក ដែលបង្ហាញពីឆន្ទៈរបស់បណ្តាប្រទេសសមាជិកអាស៊ានដែលផ្សាភ្ជាប់ជាមួយគ្នាដោយស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ហើយបង្កើតគ្រឹះរឹងមាំសម្រាប់សន្តិភាពនិងវិបុលភាពក្នុងតំបន់។

តាមពិតទោះចំពោះមុខរាល់បម្រែបម្រួលក៏ដូចជាឧបសគ្គច្រើន ដែលមិនអាចទាយទុកជាមុននោះ ប៉ុន្តែបច្ចុប្បន្ននេះ អាស៊ាននៅតែជាតំបន់ដែលមានសន្តិភាពនិងស្ថេរភាពបំផុតនៅលើពិភពលោក ជាមួយនឹងការភ្ជាប់និងចែករំលែកគ្នាក្នុងចំណោមប្រទេសជាសមាជិក។

ឯកអគ្គរាជទូត Srivihok ក៏បានបញ្ជាក់ផងដែរ ជាមួយនឹងប្រធានបទឆ្នាំ ២០១៩ “លើកកម្ពស់ភាពជាដៃគូដើម្បីចីរភាព” អាស៊ានតែងតែខិតខំដើម្បីធានាសន្តិសុខប្រកបដោយចីរភាព បង្កើនភាពគាំទ្រឧបត្ថម្ភរវាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងរបៀបវារៈឆ្នាំ​ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនិងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានានៅក្នុងសហគមន៍អន្តរជាតិ។

នៅក្នុងពិធីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា អាស៊ានមិនត្រឹមតែជាអង្គការមួយដែលតំណាងឱ្យប្រទេសអាស៊ានទាំង ១០ នៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងក៏ជាគំរូសកលនៃពហុភាគីនិយមជាមួយនឹងប្រពៃណីនៃការសន្ទនានិងការគោរពនិងការជឿទុកចិត្តក្នុងចំណោមប្រទេសសមាជិក។

លោក Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អាស៊ានក្នុងគ្រប់វិស័យទាំងអស់របស់អង្គការសហប្រជាជាតិរួមមានការទប់ស្កាត់វិបត្តិនិងដោះស្រាយជម្លោះ ស្វាគមន៍ការខិតខំរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ា ការចរចាកសាង ក្រម​ប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) ដែលលោកមានបំណងចង់បន្តលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាននិងអង្គការសហប្រជាជាតិនិងទន្ទឹងរងចាំការចូលរួមយ៉ាងសកម្មរបស់អាស៊ាននៅក្នុងព្រឹត្តិការណ៍ពហុភាគីនាពេលខាងមុខនេះដូចជា សន្និសីទជាន់ខ្ពស់ស្តីពីប្រឆាំងប្រែប្រួលអាកាសធាតុ ធានារ៉ាប់រងសុខភាពសកលនិងហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍។

លោក Tijjani Muhammad Bande ដែលទើបជាប់ឆ្នោតជាប្រធានមហាសន្និបាតលើកទី ៧៤ បានកោតសរសើរចំពោះភាពជោគជ័យនិងតួនាទីនាំមុខរបស់អាស៊ានក្នុងវិស័យជាច្រើនហើយសង្ឃឹមថាអាស៊ាននឹងបន្តចូលរួមនិងរួមចំណែកជាវិជ្ជមានដល់មហាសន្និបាតទី ៧៤ ។

លោកស្រី María Fernanda Espinosa Garcés ប្រធានមហាសន្និបាតទី ៧៣ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាស៊ាននិងអត្ថន័យនៃ “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ” ដែលនេះជាមូលដ្ឋានដ៏រឹងមាំសម្រាប់ អាស៊ានអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ដោយជោគជ័យ។

ព្រឹត្តិការណ៍ទិវាអាស៊ានឆ្នាំ ២០១៩ នៅ អ។ស។ប បានបញ្ជាក់ពីអត្តសញ្ញាណនៃសហគមន៍អាស៊ានជាមួយនឹងបទចំរៀងអាស៊ានដែលអបអរសាទរយ៉ាងឱឡារិក មានម្ហូបបែបប្រពៃណីសម្បូរបែបនិងចម្រុះនៃបណ្តាប្រទេសអាស៊ានហើយទាំងអស់បានធ្វើឱ្យអ្នកក្លាយជា មិត្តភក្តិអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះរូបភាពមិត្តភាពនិងសាមគ្គីភាពនៃសហគមន៍អាស៊ាន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤