Trending now

សារទូរលេខអបអរសាទរចំពោះគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា

00:54 | 13/05/2019

យុគមស័យ - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃជ័យជំនះសង្គ្រាម ការពារព្រំដែនភាគនីរតីនៃមាតុប្រទេសវៀតណាមនិងរួមជាមួយកងទ័ពប្រជាជនកម្ពុជា យកឈ្នះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ ខែមករា ១៩៧៩ - ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៩) គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរដល់គណៈកម្មាធិការកណ្តាលនៃគណៈបក្សប្រជាជនកម្ពុជា។

ប្រជាជនកម្ពុជាចូលរួមក្នុងពិធីអបអរសាទរជ័យជំនះ ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី ២៥ ខែមករាឆ្នាំ ១៩៧៩ នៅឯពហុកីឡាដ្ឋានអូឡាំពិកក្នុងរាជធានីភ្នំពេញ (ប្រភព: TTXVN)

សារទូរលេខនេះបានចែងថា៖

“កាលពី៤០ឆ្នាំមុននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្រ្គោះកម្ពុជានិងការជួយជ្រោមជ្រែងយ៉ាងឆាប់រហ័ស ទាន់ពេលវេលានិងមានប្រសិទ្ធភាពរបស់មិត្តភក្តិទាំងជិតទាំងឆ្ងាយ ប្រជាជនកម្ពុជាបានអង់អាចក្លាហាន ក្រោកឈរឡើង ផ្តួលរលំប្រកបដោយជោគជ័យលើរបបខ្មែរក្រហមនាថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ដែលបញ្ចប់សម័យកាលដ៏ខ្មៅងងិតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបានបើកចេញសម័យកាលឯករាជ្យ សេរីភាព អព្យាក្រឹត ភាពប្រជាធិបតេយ្យ វឌ្ឍនភាពសង្គមនិងការអភិវឌ្ឍ។

បក្ស រដ្ឋនិងប្រជាជនវៀតណាមអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយគណៈបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា រក្សាជារៀងរហូតនិងពូនជ្រុំនូវទំនាក់ទំនងអ្នកខាងជិតស្និទ្ធ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា ឲ្យកាន់តែអភិវឌ្ឍដោយឥតឈប់ឈរដើម្បីភាពរុងរឿងរបស់ប្រជាជននៃប្រទេសនីមួយៗដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់និងពិភពលោក”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤