Trending now

សាមគ្គីភាពយ៉ាងកក់ក្តៅរវាងតំបន់នានារបស់វៀតណាមនិងកម្ពុជា

10:52 | 08/06/2019 (បកប្រែដោយហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ៧ ខែមិថុនា នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅពិធីចែកអំណោយសប្បុរសធម៌របស់ខេត្ត Binh Duong (វៀតណាម) ជូនដល់គ្រួសារក្រីក្រកម្ពុជា។

ទិដ្ឋភាពនៃការចែកអំណោយនៅក្នុងពិធី (រូបថត៖ vietnamplus.vn)

ពិធីប្រគល់អំណោយត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពខេត្ត Binh Duong-ខេត្តកណ្តាល (កម្ពុជា) ដែលសហការជាមួយអាជ្ញាធរខេត្តកណ្តាល រួមទាំងការជួយឧបត្ថម្ភរបស់សហគ្រាសនានានៅខេត្ត Binh Duong ផងដែរ។ អំណោយសរុបចំនួន ៥០០ កញ្ចប់ ក្នុងនោះរួមមាន សម្ភារៈនិងសាច់ប្រាក់ដែលមានតម្លៃ ១ លានដុង ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រចំនួន ៤០០ គ្រួសារ និងសិស្សក្រីក្រចំនួន ១០០ នាក់ ដែលបានជំនះពុះពាររាល់ការលំបាកនៅខេត្ត កណ្តាល។

ទិដ្ឋភាពនៃពិធីចែកអំណោយសប្បុរសធម៌ (រូបថត៖ vietnamplus.vn)

ថ្លែងនៅក្នុងពិធីនោះ លោកជំទាវ ហ៊ុន កូនីក អភិបាលរងខេត្តកណ្តាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក៏ដូចជាកោតសរសើរចំពោះជំនួយឧបត្ថម្ភដ៏មានតម្លៃរបស់ភាគីវៀតណាមជូនសម្រាប់ ជនក្រីក្រកម្ពុជា។ ខេត្ត Binh Duong និងខេត្តកណ្តាលគឺជាខេត្តពីរដែលមានចំណងមេត្រីភាព ហើយអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្តទាំងពីរបានផ្លាស់ប្តូរសកម្មភាពជាច្រើនយ៉ាងទៀងទាត់ ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព និងជួយគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចទៅវិញទៅមកផងដែរ។

សូមជម្រាបថា នេះគឺជាកម្មវិធីជាក់ស្ដែងមួយដែលរួមចំណែកលើកកំពស់ជីវភាពសេដ្ឋកិច្ច-សង្គមនៅតាមតំបន់និមួយៗ ក៏ដូចជាជួយទ្រទ្រង់នូវជីវភាពរស់នៅរបស់ប្រជាជនឱ្យបានប្រសើរឡើងផងដែរ៕

(បកប្រែដោយហេង វុធ្ធី)

(បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤