Trending now

សាកលវិទ្យាល័យ Kien Giang ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យចំនួនពីររបស់ប្រទេសកម្ពុជា

20:31 | 31/08/2018

យុគសម័យ - នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ នៅស្រុកកោះ Phu Quoc ខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម) សាកលវិទ្យាល័យ Kien Giang បានរៀបចំសន្និសីទ សំដៅចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្រ្តសម្រាប់ឆ្នាំ ២០១៨ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យជាស៊ីមកំចាយមារនៅខេត្តស្វាយរៀង ប្រទេសកម្ពុជា។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថតៈ nhandan)

យោងតាមខ្លឹមសារនៃពិធីចុះហត្ថលេខានេះ គឺសាកលវិទ្យាល័យ Kien Giang បានផ្តល់អាហារូបករណ៍ចំនួន៨០កញ្ចប់ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យជាស៊ីមកំចាយមារនៅខេត្តស្វាយរៀង។ ក្នុងនោះអាហារូបករណ៍ចំនួន ៤០កញ្ចប់បានទៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញរួមមានមុខវិជ្ជាសំខាន់ៗដូចជា ភាសាអង់គ្លេស ព័ត៌មានវិទ្យា បច្ចេកវិទ្យាជីវសាស្រ្ត វេជ្ជសាស្ត្រ គណនេយ្យ គណិតវិទ្យា។ រីឯអាហារូបករណ៍ ៤០កញ្ចប់ទៀតសម្រាប់និស្សិតនៅសាកលវិទ្យាល័យជាស៊ីមកំចាយមាររួមមានមុខវិជ្ជា៖ បច្ចេកវិទ្យាសំណង់ បច្ចេកវិទ្យាម្ហូបអាហារ បច្ចេកវិទ្យាបរិស្ថាន វិទ្យាសាស្រ្តដំណាំ និងវារីវប្បកម្ម។

និស្សិតទាំងអស់ត្រូវទទួលបានអាហារូបករណ៍ក្នុងអំឡុងពេលសិក្សានៅ សកលវិទ្យាល័យ Kien Giang ដែលអាហារូបករណ៍នោះបានចំណាយលើការបង់ថ្លៃសិក្សា ចំណាយលើការរស់នៅនិងប្រាក់ឧបត្ថម្ភផងដែរ។

យោងតាមសាស្ត្រាចារ្យ បណ្ឌិត Thai Thanh Luom សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Kien Giang ថាៈអាហារូបករណ៍ចំនួន ៨០កញ្ចប់លើកនេះ នឹងត្រូវបានអាទិភាពជូនដល់សិស្សានុសិស្សនៅតាមខេត្តជាប់ព្រំដែនជាមួយខេត្ត Kien Giang ចំនួន៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកែប កំពត និងខេត្តតាកែវ។ និស្សិតកម្ពុជានឹងសិក្សាភាសាវៀតណាមក្នុងរយៈពេល១ឆមាស មុនពេលចូលរៀនមុខវិជ្ជាសំខាន់ៗនៅសាកលវិទ្យាល័យ Kien Giang។

ស្តីពីកម្មវិធីសហប្រតិបត្តិការនៃការស្រាវជ្រាវវិទ្យាសាស្រ្តនោះ នៅចំពោះមុខ សាកលវិទ្យាល័យ Kien Giang នឹងបញ្ជូនអ្នកឯកទេសទៅសាកលវិទ្យាល័យទាំងពីរនេះរបស់កម្ពុជាដើម្បីបង្កើតគំរូកសិកម្មស្អាតដូចជា: ការកសាងគំរូនៃការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ផលិតកម្មបន្លែប្រមូលផលក្នុងរយៈពេលខ្លី ការស្រាវជ្រាវនិងការអភិរក្សដំណាំឧស្សាហកម្មនិង ការចែករំលែកព័ត៌មានស្រាវជ្រាវវិទ្យាសាស្រ្ត។

សាស្ត្រាចារ្យបណ្ឌិត Thai Thanh Luom សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Kien Giang បានឱ្យដឹងថា: “សាកលវិទ្យាល័យ Kien Giang និងសាលាចំនួនពីរពោលខាងលើរបស់កម្ពុជា នឹងសហការក្នុងការស្រាវជ្រាវលើដំណាំឧស្សាហកម្ម ក្នុងនោអគឺផ្តោតលើប្រភេទរុក្ខជាតិបម្រើវិស័យឧស្សាហកម្មម្ហូបអាហារ។ សាកលវិទ្យាល័យ Kien Giang និងសាកលវិទ្យាល័យចំនួនពីរនៃប្រទេសកម្ពុជាបានសហការគ្នាលើការស្រាវជ្រាវ ស្រូវអង្កដើម្បីបង្កើតផលិតផលអង្កស្អាតសម្រាប់បំពេញតាមស្តង់ដារនាំចេញរបស់ប្រទេ សទាំងពីរ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR