Trending now

សហគ្រាសវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា

00:54 | 15/05/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងដំណើរធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩នោះ គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត អតីតជំនាញការវៀតណាមនិងសាច់ញាតិយុទ្ធជនពលីដែលត្រូវពលីជីវិតនៅសមរភូមិកម្ពុជា បានអញ្ជើគធ្វើទស្សនកិច្ចនៅសហគ្រាស វៀតណាមមួយចំនួននៅកម្ពុជា។

គណៈប្រតិភូបានមកទស្សនាធនាគារ MB កម្ពុជា

ពោលគឺ គណៈប្រតិភូបានមកធ្វើទស្សនកិច្ចនៅសាខានៃធនាគារពាណិជ្ជកម្មភាគហ៊ុន យោធា (ធនាគារ MB កម្ពុជា) ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC/អង្គភាពសមាជិកនៃធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម) និងក្រុមហ៊ុន Metfone (ជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុនទូរគម នាគមន៍យោធា Viettel)។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំបណ្តាសហគ្រាសវៀតណាមបានសម្តែងក្តីសប្បាយរីករាយរបស់ខ្លួនដែលបានទទួលជួបជាមួយគណៈប្រតិភូ និងបានបញ្ជាក់ថា ប្រទេសកម្ពុជាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ មានទីផ្សារវិនិយោគអំណោយផលសម្រាប់សហគ្រាសវៀតណាមដូចសព្វថ្ងៃនេះ គឺមិនអាចបំភ្លេចបានឡើយ នូវពលីកម្មទាំងសាច់ស្រស់និងឈាមស្រស់របស់អតីតអ្នកស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ដើម្បីជួយប្រទេសកម្ពុជានាគ្រាផ្តួលរំលំរបបប្រល័យពូជសាសន៍និងស្តារឡើងវិញប្រទេសកម្ពុជា។

សហគ្រាសវៀតណាមបានប្រតិបត្តិសកម្មភាពប្រកបដោយលទ្ធផលគួរឲ្យកត់សម្គាល់នៅកម្ពុជា​បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជានិងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា។

គួរ​បញ្ជាក់​ថា ធនាគារ​ MB បាន​ចាប់ផ្ដើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជាកាលពីខែធ្នូ ​ឆ្នាំ​២០១១។ ឆ្លងកាត់រយៈពេល៨ឆ្នាំនៃការបង្កើតនិងរីកធំធាត់ ជាមួយនឹងដើមទុន ១៥០ លានដុល្លាអាមេរិកមក MB កម្ពុជា បានក្លាយទៅជាធនាគារមួយក្នុងចំណោមធនាគារដែលមាមទុន វិនិយោគធំបំផុតនៅកម្ពុជាតែម្តង។ បច្ចុប្បន្ន MB កម្ពុជា កំពុងអភិវឌ្ឍភាពខ្លាំងរបស់ខ្លួនជាធនាគារឌីជីថលដែលមានកម្មវិធីទូទាត់ប្រាក់តាមអេឡិចត្រូនិចដោយប្រើបច្ចេកវិទ្យា Metfone ។

គណៈប្រតិភូជួបជាមួយកម្មាភិបាល ភ្នាក់ងាររបស់ Metfone

ចំណែកធនាគារ BIDC បានចាប់ផ្តើមប្រតិបត្តិការនៅខែកញ្ញាឆ្នាំ ២០០៩ ហើយឥឡូវនេះបានក្លាយទៅជាធនាគារពាណិជ្ជកំពូលមួយក្នុងចំណោមធនាគារពាណិជ្ជទាំង៦នៅកម្ពុជា។ បណ្តាញរបស់ធនាគារ BIDC ត្រូវបានពង្រីកដោយមានសាខាចំនួន ១០ស្ថិតតាមតំបន់សេដ្ឋកិច្ចសំខាន់ៗនៃប្រទេសកម្ពុជានិងវៀតណាម។

ត្រូវដំណើរការជាផ្លូវការកាលពីឆ្នាំ ២០០៩ Metfone បច្ចុប្បន្នគឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់នៅក្នុងប្រទេស កម្ពុជា ដោយគ្រន់ដណ្តប់ចំនួន ៩៨% នៅតាមខេត្តទាំង២៥ ដោយមានស្ថានីយចាក់ផ្សាយរលកជាង ១១ម៉ឺនកន្លែង។ ជាមួយបុគ្គលិកជិត ២ពាន់នាក់ និងសហការីចំនួន ២ពាន់នាក់ទៀត Metfone គឺជាក្រុមហ៊ុនដែលបង្កើតការងារជាច្រើនសម្រាប់ពលករកម្ពុជា។ Metfone ត្រូវបានគេវាយតម្លៃថា ជាក្រុមហ៊ុនមានគោលនយោបាយសង្គមដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងចំនួនទឹកប្រាក់សុខុមាលភាពសង្គមរហូតមកដល់ពេលនេះ គឺ ៧៧,១ លានដុល្លារអាមេរិក៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ