Trending now

សមាគមមិត្តភាព-កម្ពុជា Chua Thap ត្រូវបានបង្កើតជាផ្លូវការ

21:03 | 14/10/2018

យុគសម័យ - មហាសន្និបាតនៃសមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap បានប្រារព្ធនាថ្ងៃទី១៤ខែតុលា នៅទីក្រុងហាណូយ។

ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Vu Mao អញ្ជើញថ្លែងមតិក្នុងអង្គប្រជុំ (រូបថតៈ Thuy Linh)

សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap (ហៅកាត់ថា សមាគម Chua Thap ភាគខាងជើង) ត្រូវបានបង្កើតតាមសេចក្តីសម្រេចចិត្តលេខ 51/QĐ-BCHTW របស់ប្រធានគណៈកម្មាធិការមជ្ឈឹមសាមគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានចុះហត្ថលេខានាថ្ងៃទី១ខែតុលាឆ្នាំ២០១៨។

ចំពោះមជ្ឈឹមសមាគម លោក Vu Mao បានអះអាងថា នឹងបង្កការយកចិត្តទុកដាក់ជានិច្ចចំពោះរបបគោលនយោបាយសម្រាប់សមាជិក។ បង្កើតលក្ខណៈងាយសម្រួលសម្រាប់សមាជិកសមាគមដើម្បីពង្រីកទំនាក់ទំនងជាមួយស្រុកកំណើតរបស់ខ្លួន - ប្រទេសកម្ពុជាតែម្តង។

សមាគមមិត្តភាពវៀតណាម - កម្ពុជាបានប្រគល់បណ្ណសរសើរដល់គណៈកម្មាធិការចលនានៃសមាគម Chua Thap (រូបថតៈ Thuy Linh)

នៅក្នុងមហាសន្និបាត អង្គប្រជុំបានផ្ទៀងស្តាប់នូវរបាយការណ៍ធ្វើសកម្មភាពរបស់គណៈកម្មការចលនាបង្កើតសមាគមនិងទិសដៅ ភារកិច្ចអាណត្តិ២០១៨-២០២៣។តាមនោះ ពេលខាងមុខសមាគមនឹងផ្តោតលើការពង្រឹងការកសាងសមាគមរឹងមាំ។ ទន្ទឹមជាមួយគ្នានោះ គឺជំរុញការឃោសនាអំពីគោលមាគាកិច្ចការបរទេសរួម និងកិច្ចការការទូតប្រជាជនរបស់បក្ស និងរដ្ឋវៀតណាម ដើម្បីលើកកំពស់ការយល់ដឹងនិងការទទួលខុសត្រូវសំរាប់សមាជិក។ ជាពិសេសគឺបង្កើនសកម្មភាពជម្រុញសន្តិភាព កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយកម្ពុជា ដូចជាបង្កើតសកម្មភាពជួបប្រាស្រ័យវប្បធម៌ សិល្បៈ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ; រៀបចំការជួបប្រាស្រ័យជាមួយស្ថានទូត ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម បុណ្យចូលឆ្នាំថ្មីនិងទិវាបុណ្យជាតិព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការប្រតិបត្តិថតរូបអនុស្សាវរីយ៍ជាមួយអ្នកម្តាយជាប្រពន្ធយុទ្ធជនពលីនិងកម្មភិបាលកម្ពុជា

មហានសន្និបាតបានប្រកាសលទ្ធផលពិគ្រោះយោបល់និងបង្ហាញមុខ គណៈកម្មាធិការប្រតិបត្តិការអាណត្តិ២០១៨-២០២៣ រួមមានសមាជិកចំនួន២២នាក់។ លោកស្រី Yos Bopha បានអង្គប្រជុំជ្រើសតាំងជាប្រធានសមាគមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤