Trending now

វៀតណាមនិងកម្ពុជាផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការសាសនា

00:54 | 13/05/2019

នាថ្ងៃទី១១ ខែមករា សន្និសីទផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការ សាសនា វៀត ណាម-កម្ពុជា តាមខ្លឹមសារនៃកិច្ចព្រមព្រៀង សហប្រតិបតិ្តការរវាងគណៈកម្មាធិការ សាសនារដ្ឋាភិបាលវៀតណាមនិងក្រសួងធម្មការនិងសាសនាកម្ពុជា បានប្រព្រឹត្តទៅនៅទីក្រុង ដាឡាត ខេត្ត Lam Dong។

លោក​ Vu Chien Thang អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមក្នុងសន្និសីទនេះ មានវត្តមានរបស់លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាល ប្រធានគណៈប្រតិភូវៀតណាម និងលោក កែ សំអឿន អនុរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាកម្ពុជា ប្រធានគណៈប្រតិភូកម្ពុជា។

អញ្ជើញថ្លែងនៅសន្និសីទ ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀត ណាម លោក Vu Chien Thang បានលើកឡើងយ៉ាងច្បាស់ថា៖ “ក្នុងកាលៈទេសៈដែលទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺទំនាក់ទំនងរវាងស្ថាប័នទទួលបន្ទុកកិច្ចការគ្រប់គ្រងរដ្ឋអំពីការងារសាសនានៃ ប្រទេសទាំងពីរ ក៏ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរផងដែរ។ សន្និសីទលើកនេះគឺជាឱកាសដើម្បីប្រទេសយើងទាំងពីរចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ក៏ដូចជាមេ រៀនពិតជាក់ស្ដែងនានាក្នុងកិច្ចការគ្រប់គ្រងរដ្ឋអំពីកិច្ចការសាសនានៃប្រទេសនីមួយៗផងដែរ។ តាមនោះ លើកកំពស់ថែមទៀតនូវសមត្ថភាពគ្រប់គ្រង ប្រសិទ្ធភាពក្នុងវិស័យសាសនា រួមចំណែកទៅក្នុងការរក្សាស្ថិរភាព សង្គម កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែសម្បូររុង រឿងពីមួយថ្ងៃទៅមួយថ្ងៃ”។

សន្និសីទផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការសាសនាវៀតណាម-កម្ពុជាបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមករា នៅទីក្រុងដាឡាត ខេត្ត Lam Dong នៃប្រទេសវៀតណាម៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤