Trending now

ហ្វឺផ្កាឈូកគឺជាអាហារដ្ឋានរបស់វៀតណាមនៅប្រទេសកម្ពុជា

07:13 | 31/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅភោជនីយដ្ឋានហ្វឺផ្កាឈូក នៅរាជធានីភ្នំពេញប្រទេសកម្ពុជា ដើម្បីរីករាយបរិភោគហ្វឺសាច់គោមួយចានដ៏ឆ្ងាញ់ជាប់មាត់ គឺត្រូវតែរៀបរាប់អំពីវត្ថុធាតុដើមដែលធ្វើហ្វឺដ៏ឆ្ងាញ់យ៉ាងនេះ ពោលគឺឆ្អឹងសាច់គោត្រូវចំហុយអស់រយៈពេលជាង ២០ ម៉ោង គ្រឿងផ្សំទាំងអស់ដូចជាទេព្វិរូតូច ក្រវាញ និងជាពិសេសគឺសរសៃហ្វឺគឺសុទ្ធសឹងតែនាំចូលដោយផ្ទាល់ពីប្រទេសវៀតណាម។

លោក Le Manh Hung (នៅកណ្តាល) អាយុ ៤៣ ឆ្នាំមកពីខេត្ត Ha Nam (វៀតណាម) ដែលជាម្ចាស់ភោជនីយដ្ឋានហ្វឺផ្កាឈូក

លោក Le Manh Hung អាយុ ៤៣ ឆ្នាំមកពីខេត្ត Ha Nam (វៀតណាម) ដែលជាម្ចាស់ភោជនីយដ្ឋានហ្វឺផ្កាឈូកនេះ បានឲ្យដឹងថាដើម្បីទទួលបានជោគជ័យជិត ១០ ឆ្នាំមកនេះដោយសារលោកបានអនុវត្តវិធីធ្វើម្ហូបបែបប្រពៃណីជាមួយគ្រឿងផ្សំសំខាន់ៗដែលនាំចូលពីប្រទេសវៀតណាម។ លោកបានមានប្រសាសន៍ថា៖

“ ដើម្បីចំអិនរសជាតិហ្វឺភាគខាងជើងវៀតណាមឲ្យបានត្រឹមត្រូវ យើងខ្ញុំពិតប្រាកដត្រូវចំអិនសាច់គោជិត ២០ ម៉ោងជាមួយចង្ក្រានធ្យូង។ ទេព្វិរូតូច ក្រវាញ ខ្ញី ទឹកត្រី ទឹកម្ទេស ជាពិសេសសរសៃហ្វឺត្រូវតែនាំចូលពីប្រទេសវៀតណាមតែម្តង»។

គួរបញ្ជាក់ថា VietNam Pho Noodle ឬហៅថាភោជនីយដ្ឋានហ្វឺផ្កាឈូកត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានរបស់សហគមន៍ជនជាតិវៀតណាមនៅឯប្រទេសកម្ពុជា និងទាំងប្រជាជនកម្ពុជានៅពេលដែលពួកគេចង់បរិភោគម្ហូបអាហារវៀតណាម។ លើសពីនេះទៀត ភ្ញៀវទេសចរអាចបរិភោគហ្វឺពិសេសហាណូយ ដោយពោរពេញទៅដោយភាពផ្ចិតផ្ចង់ ល្អិតល្អន់និងរសជាតិដ៏ឆាញ់ពិសារទៀតផង។ ក្រៅពីនោះ ភ្ញៀវអាចផឹកកាហ្វេតំបន់ Tay Nguyen ដ៏ពិសេសរបស់វៀតណាមនៅទីនេះដែរ។

ហ្វឺផ្កាឈូកគឺជាអាហារដ្ឋានរបស់វៀតណាមនៅប្រទេសកម្ពុជា

នាពេលខាងមុខនេះ ភោជនីយដ្ឋានហ្វឺផ្កាឈូកគ្រោងនឹងដាក់បញ្ចូលមុខម្ហូបនៃតំបន់ទាំងបីរបស់វៀតណាមចូលក្នុងម៉ឺនុយរបស់ខ្លួន ព្រមទាំងកែលម្អនិងពង្រីកទំហំធ្វើពាណិជ្ជកម្មរបស់ភោជនីយដ្ឋាន ដើម្បីធ្វើឱ្យរសជាតិម្ហូបរបស់វៀតណាមកាន់តែមានភាពល្បីល្បាញដល់មនុស្សគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជានិងពិភពលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤