Trending now

លោកអគ្គលេខាធិការអាស៊ាន៖ ប្រទេសវៀតណាមបានបង្ហាញ“ ភាពជាអ្នកដឹកនាំរឹងមាំ”

10:19 | 15/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) Dato Lim Jock Hoi នៅថ្ងៃទី ១៤ ខែមេសា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ពិសេស ស្តីពីការឆ្លើយតបនឹងជំងឺ Covid-19 គឺជាសក្ខីភាពមួយ ចំពោះសាមគ្គីភាពនិងការដឹកនាំរបស់អាស៊ាន ដែលបានបង្ហាញយ៉ាងច្បាស់លាស់ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូទាំងបី ក្នុងតំបន់ជិតខាង. ជាពិសេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត។

លោកអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) Dato Lim Jock Hoi។ (រូបថត៖ កាសែត Tai chinh)

លោកអគ្គលេខាធិការ Jock Hoi បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលទាំងពីរនេះក៏ជាឱកាសសម្រាប់អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ អាស៊ានបូក ៣ ដើម្បីរួបរួមគ្នា សម្របសម្រួលជាមួយគ្នាំ ប្រឆាំងនឹងជំងឺ COVID-19 ។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា “យើងអាចសហការជាមួយគ្នា ដើម្បីមានសកម្មភាពដ៏ជាក់ស្តែង សំដៅឆ្លើយតនឹងការរីករាលដាលនៃជំងឺ COVID-19 ពីព្រោះវីរុស​ Sar-Cov2 បានរីករាលដាលជាសកលហើយ ប្រតិកម្មរួមនឹងបំពេញបន្ថែម និងលើកកម្ពស់ការឆ្លើយតបរបស់ប្រទេសនិមួយៗ និងតំបន់” ។

វិស័យសុខាភិបាលអាស៊ាន ថ្នាក់ដឹកនាំរបស់តំបន់បញ្ជាក់នូវកិច្ចខិតខំប្រឹងប្រែងរួមពីបណ្តាប្រទេសអាស៊ាន ភាគីពាក់ព័ន្ធនិងវិស័យពាក់ព័ន្ធ សំដៅគាំទ្រវិធីសាស្រ្តឆ្ពោះទៅរកការកៀងគរ ការចូលរួមទាំងប្រព័ន្ធនយោបាយនិងប្រព័ន្ធសុខាភិបាល រួមជាមួយនឹងការឆ្លើយតបក្នុងតំបន់ឱ្យកាន់តែខ្លាំង ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលពីជំងឺរាតត្បាត Covid-19។

វិស័យសេដ្ឋកិច្ចអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុម៉ាក្រូ ធានាបាននូវការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ រក្សាផលិតកម្មនិងការចែកចាយ។ ជាពិសេសគឺការផ្គត់ផ្គង់សម្ភារៈចាំបាច់ ដូចជាការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត ស្បៀងអាហារនិងផលិតផលកសិកម្ម។ កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតចំពោះ​គ្រួសារនិងបុគ្គលដែលងាយរងគ្រោះ វិស័យដែលរងផលប៉ះពាល់ ក៏ដូចជាសហគ្រាសធុនតូច មធ្យមនិងសហគ្រាសខ្នាតតូច។ លោកអគ្គលេខាធិការអាស៊ានក៏បានលើកឡើងផងដែរថា កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះក៏បានបញ្ជាក់ជាថ្មីផងដែរ នូវតម្រូវការសម្រាប់ផែនការស្តារឡើងវិញមួយ បន្ទាប់ពីកម្ចាស់ជំងឺរាតត្បាតឲ្យអស់ពីពិភពលោក។ ផែនការនេះនឹងទាក់ទាញការចូលរួមរវាងឧស្សាហកម្ម រវាងឯកជននិងអ្នកពាក់ព័ន្ធដទៃទៀត។

កិច្ចប្រជុំកំពូលអាស៊ានពិសេស និង​កិច្ចប្រជុំអាស៊ាន+៣ ពិសេស​ បានរៀបចំតាមរយ:ប្រព័ន្ធវីដេអូ (Video Conference)។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងកិច្ចប្រជុំទាំងពីរនេះ ថ្នាក់ដឹកនាំក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា កាន់​តែខ្លាំងថែមទៀត ក្នុងការចែករំលែកព័ត៌មាននិងចំណេះដឹង មិនត្រឹមតែក្នុងវិស័យអភិវឌ្ឍសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងនៅក្នុងគោលនយោបាយក្នុងស្រុក ដែលទាក់ទងនឹងសន្តិសុខសង្គម និងការថែទាំសុខាភិបាល ដោយសារតែផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺ Covid-19 លើសហគមន៍។

អំពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ លោកអគ្គលេខាធិការអាស៊ានបានវាយតម្លៃថា វៀតណាមបានបង្ហាញនូវ “ភាពជាអ្នកដឹកនាំដ៏រឹងមាំ” ក្នុងការដឹកនាំការឆ្លើយតបជាសមូហភាពនៃតំបន់ នៅពេលជំងឺ Covid-19 កំពុង​រីករាលដាលជាសកល ។

យោងតាមលោកអគ្គលេខាធិការ Jock Hoi ប្រធានបទ “ ការកសាងអាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” នៅក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០ របស់ប្រទេសវៀតណាមសមស្របនឹងស្ថានភាពដែលតំបន់នេះកំពុងជួបប្រទះ។ អាស៊ានបានរួបរួមគ្នា និងឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះជំងឺ Covid-19 ចាប់តាំងពីខែកុម្ភៈនិងតាមរយៈកិច្ច​ប្រជុំកំពូលពិសេសចំនួន ២ ដែលបានធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសា។

លោកអគ្គលេខាធិការ Jock Hoi ក៏បានលើកឡើងផងដែរថា ការឆ្លើយតបយ៉ាងខ្លាំងរបស់អាស៊ានគឺភាគច្រើនដែលផ្អែកទៅលើការដឹកនាំរបស់វៀតណាម ក្នុងការជំរុញកិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ការកោះប្រជុំកិច្ចប្រជុំកំពូលអាស៊ានពិសេសនិងអាស៊ានបូក ៣ ពិសេស តាមរយ:ប្រព័ន្ធវីដេអូ (Video Conference)គឺជា “ សមិទ្ធិផលពិត” ។

លោកអគ្គលេខាធិការ Jock Hoi បានបញ្ជាក់ថា៖“ វៀតណាមបានបង្ហាញថា យើងអាចជំនះរាល់បញ្ហាប្រឈមនានាពីជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ប្រសិនបើប្រទេសក្នុងតំបន់រួបរួមគ្នា សម្របសម្រួលជាមួយគ្នា ដោយសាមគ្គីភាពនិងភាពធន់”./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤