Trending now

ផ្ទះមេត្តាធម៌របស់ VESAMO

00:54 | 14/05/2019

យុគសម័យ - ការសង់ផ្ទះថ្មីសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំនិងផ្តល់អាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅវៀតណាម ជានិច្ចកាល ជាសកម្មភាពមនុស្សធម៌របស់ “សមាគមជនកូរ៉េខាងត្បូងដែលស្រឡាញ់វៀតណាម” (VESAMO) ។ ក្នុងឆ្នាំ ២០១៨ VESAMO នៅបន្តសកម្មភាពដ៏មានអត្ថន័យរបស់ខ្លួននៅ Binh Duong ផងដែរ។

សមាជិករបស់ VESAMO រួមដៃគ្នាដើម្បីបង្ហើយផ្ទះមេតាធម៌ លេខ ២

ឆ្នាំ ២០១៧ ផ្ទះរបស់អ្នកស្រី Le Thi Hong Trang (នៅខណ្ឌ An My ទីក្រុង Tam Ky ខេត្ត Quang Nam) ត្រូវបានភ្ជាប់ជាមួយនឹងស្លាកសញ្ញាថា “ផ្ទះមេត្តាធម៌លេខ១” ដែលបានគូសសញ្ញានូវព្រឹត្តិការណ៍នៃផ្ទះមេត្តាធម៌ដំបូងដោយសមាគមជនកូរ៉េខាងត្បូងដែលស្រឡាញ់ វៀតណាម (VESAMO) សាងសង់ឡើងនៅប្រទេសវៀតណាម។

អ្នកស្រី Le Thi Hong Trang គឺជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំជំនាន់ទី ២ ហើយសុខភាពរបស់គាត់ខ្សោយផងនិងត្រូវចិញ្ចឹមកូនតូចផង ហេតុដូច្នេះ ជីវភាពរស់នៅរបស់គាត់គឺពិបាកណាស់។ ការសាងសង់ផ្ទះដើម្បីស្នាក់នៅ គឺជាក្តីសុបិន្តរបស់គាត់។ “មិននឹកស្មានថា បន្ទាប់ពីបានដឹងអំពីស្ថានភាពរបស់នាងខ្ញុំ សមាគមសមាគម VESAMO បានជួយឧបត្ថម្ភប្រាក់ចំនួន ២ពាន់ ដុល្លារអាមេរិក ហើយនាងខ្ញុំបានខ្ចីប្រាក់បន្ថែមទៀត ដើម្បីសាងសង់ផ្ទះតូចមួយខ្នងនេះ។ ដល់ថ្ងៃជិតបញ្ចប់ការសាងសង់ សមាជិកនៃសមាគមក៏បានជួយនាងខ្ញុំលាបពណ៌និងសំអាតផ្ទះឲ្យស្អាតដែរ នាងខ្ញុំរំជួលចិត្តណាស់”។ នេះបើយោងតាមការសំណេះសំណាលរបស់អ្នកស្រី Trang។

លោក Chang Ho Ick ប្រធានសមាគម VESAMO បានចែករំលែកថា៖ “សមាជិកនៃសមាគម VESAMO ទាំងអស់សុទ្ធតែមានសេចក្តីរីករាយដែលខ្លួនបានធ្វើអ្វីមួយជូនគ្រួសារអ្នកស្រី Trang ដែលជាជងរងការខូចខាតពីសារធាតុពុលពណ៌លឿងទុំ”។

សមាជិករបស់ VESAMO រួមដៃគ្នាដើម្បីបង្ហើយផ្ទះមេតាធម៌ លេខ ២

ដល់ខែធ្នូឆ្នាំ ២០១៨ VESAMO បានបញ្ចប់ “ផ្ទះមេត្តាធម៌លេខ២” សម្រាប់លោកយាយ Dang Kim Anh រស់នៅភូមិ Ho Mang ឃុំ Long Tan ស្រុក Dau Tieng ខេត្ត Binh Duong ដែលមានតម្លៃ ៣.០០០ ដុល្លារអាមេរិក។ គ្រួសាររបស់លោកយាយ Kim Anh ក៏ជាជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំនិងមានស្ថានភាពរស់នៅពិការផងដែរ។

លោក Chang Ho Ick បានឲ្យដឹងថា VESAMO គឺជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០២ និងប្រតិបត្តិការសកម្មភាពក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូង។ ជាមួយនឹងសមាជិកជាង ១០០ នាក់ ដែលភាគច្រើនជាបញ្ញវន្ត សិល្បករ អ្នកសារព័ត៌មាន មេធាវីនិងសហគ្រិននៅប្រទេសកូរ៉េខាងត្បូងភាគខាងត្បូង ដូចជា Busan, Ulsan និងខេត្ត Kyeongnam នោះ VESAMO បានអនុវត្តន៍សកម្មភាពសង្គមជាច្រើន ដើម្បីរួមចំណែកក្នុងការកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសគឺសកម្មភាពផ្តល់អំណោយដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកនិងជនរងគ្រោះដោយ សារជាតិគីមីពុលព័រលឿងទុំនៅវៀតណាមជាដើម។

លើសពីនេះទៀត VESAMO ក៏បានរៀបចំសកម្មភាពជាច្រើនដើម្បីទ្រទ្រង់ដល់កូនក្រមុំ កម្មករនិងនិស្សិតវៀតណាមនៅក្នុងប្រទេសកូរ៉េផងដែរ។ លោកបានអះអាងថា សមាជិកម្នាក់ៗរបស់ VESAMO សុទ្ធតែមានចំណុចរួមគឺជាជនកូរ៉េខាងត្បូងដែលមានមនោសញ្ជេតនាយ៉ាងជ្រាលជ្រៅចំពោះវៀតណាម។ នារយៈពេលខាងមុខ VESAMO នឹងខិតខំប្រឹងប្រែងដើម្បីពូនជ្រុំចំណងមិត្តភាពរវាងវៀតណាមនិងកូរ៉េខាងត្បូង ក៏ដូចជា រឹតបន្តឹងទំនាក់ទំនងរវាង VESAMO និង Binh Duong តែម្តង៕

នាឆ្នាំ ២០១៨ សមាគមមិត្តភាពវៀតណាម - កូរ៉េខាងត្បូង បានធ្វើជាស្ពានដើម្បីសមាគម VESAMO ទៅទស្សនានិងប្រគល់ប្រាក់ជួយឧបត្ថម្ភដល់គ្រួសារចំនួន៣០ នៅខេត្ត Binh Duong ដែលរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / dioxin ដោយទឹកប្រាក់ចំនួន ៤.៥០០ ដុល្លាអាមេរិក ដល់ការិយាល័យជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ / dioxin ចំនួន ៥០០ ដុល្លារនិងរទេះរុញ ៣គ្រឿង។ ទន្ទឹមនឹងនោះ VESAMO ក៏បានផ្តល់អាហារូបករណ៌សម្រាប់ សិស្សានុសិស្សក្រីក្រចំនួន១០នាក់ នៃសាកលវិទ្យាល័យ Binh Duong មានតម្លៃ ១០០ លានដុង។ សមាគមក៏បានបន្តរួមសហការជាមួយដៃគូក្នុងការផ្សព្វផ្សាយនូវបញ្ហាច្បាប់ថ្មីៗបំផុត ដែលទាក់ទងនឹងកិច្ចការពារអធិបតេយ្យភាពដែនដី
របស់វៀតណាម៕​

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤