Trending now

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់៖ វៀតណាមគឺជាគំរូដ៏ល្អប្រសើរមួយក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

08:53 | 09/07/2020

យុគសម័យ- ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាគំរូដ៏ល្អប្រសើរមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ COVID-19។

គំនូរ​ឃោសនា​ស្តីពីការការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​ COVID-19 ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នេះជាសន្និដ្ឋានរបស់លោក Sven Heckle នៅក្នុងអត្ថបទមួយ​ដែលកោតសរសើ​រ​សមិទ្ធិផលនៃ​ការប្រយុទ្ធប្រឆាំងនឹង​ការរីករាលដាល​ក៏ដូចជាទស្សនវិស័យសេដ្ឋកិច្ចដ៏ភ្លឺស្វាងរបស់វៀតណាមដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុនមូលបត្រអាល្លឺម៉ង់ boerse-online.de នៅថ្ងៃទី ៧ ខែកក្កដា ។

រហូតមកដល់បច្ចុប្បន្នចំនួនករណីឆ្លងមេរោគ COVID-19 នៅក្នុងប្រទេស​វៀតណាមមានតែប្រមាណ ៣៥០ ករណី​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រជាជនសរុប ៩៧ លាននាក់ ហើយគ្មាននរណាម្នាក់បានស្លាប់ឡើយ។

វៀតណាមគឺជាប្រទេសមួយដែលមានព្រំដែនជាប់ជាមួយប្រទេសចិន ប៉ុន្តែចាប់ពីដើមឆ្នាំ ២០២០ រដ្ឋាភិបាលនៃប្រទេសវៀតណាម​បាន​ចាត់វិធានការ ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19 នៅពេលដែលមិនមានករណីជំងឺកើតឡើងនៅក្នុងប្រទេស។

នៅពេលដែលករណីដំបូងលេចចេញ ប្រទេសវៀតណាមបានប្រើប្រាស់​បទពិសោធដែលប្រមូលបានពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត SARS ពីមុន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ រដ្ឋាភិបាលវៀតណាម​បានបិទសាលារៀន បិទ តំបន់ដែលមានមេរោគ ​ក៏ដូច​ជា​ផ្អាក​ការហោះហើរអន្តរជាតិ ។

សកម្មភាពយ៉ាងឆាប់រហ័សបាននាំមកនូវភាពជោគជ័យ ហើយ​វិធានការ​ណ៍​រក្សាគម្លាតសង្គម​ត្រូវបានដកចេញទាំងស្រុង ចាប់តាំងពីខែឧសភា។ ដោយអនុវត្តន៍បណ្តាវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19​ ក្នុងរយៈ​ពេល​ដ៏ខ្លី ដូច្នេះផលប៉ះពាល់លើសេដ្ឋកិច្ចមានកម្រិត។ នៅពេលដែល​រោងចក្រស្ថិតនៅក្រោមលក្ខខណ្ឌអនាម័យនិងសុវត្ថិភាពយ៉ាងតឹងរឹង ដើម្បី​បន្ត​ប្រតិបត្តិការ។ ទោះយ៉ាងណា វិស័យខ្លះក៏បានកត់សម្គាល់​ពី​ផលប៉ះពាល់​ដែលបានមើលឃើញយ៉ាងច្បាស់ ដូចជា​វិស័យទេសចរណ៍​នៅពេល​ចំនួន​ភ្ញៀវទេសចរថយចុះ ៤០% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ បើប្រៀប​ធៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

ធនាគារ JP Morgan បានព្យាករណ៍ថា​កំណើនសេដ្ឋកិច្ច​របស់​វៀតណាម​នៅឆ្នាំនេះនឹងកើនឡើងប្រមាណ ៣,២% ហើយនឹងកើនឡើងយ៉ាងខ្លាំងដល់ ៧,១% នៅឆ្នាំក្រោយ។ តួលេខនេះគឺស្មើ​នឹងសន្និដ្ឋាន​របស់មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​បានវាយតំលៃថា ​កំណើនសេដ្ឋកិច្ច​របស់វៀតណាម​នឹងឈានដល់ប្រមាណ ៧% នៅឆ្នាំ ២០២១ ។

អ្នកនិពន្ធរូបនេះក៏បានវាយតម្លៃថា ទស្សនវិស័យក្នុង​រយៈពេលមធ្យម​និង​យូរ​អង្វែង​នៃសេដ្ឋកិច្ចវៀតណាមនៅតែល្អនៅឡើយ​ ដោយសារ​មួយផ្នែកធំ​នៃការវិនិយោគផ្ទាល់ពីបរទេសខ្ពស់។ ចាប់តាំងពីក្រុមហ៊ុនអេឡិចត្រូនិក​កូរ៉េខាងត្បូង Samsung Electronics បានបើករោងចក្រផលិត​ស្មាតហ្វូនដំបូងរបស់ខ្លួន នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៤ ។​ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានមើលឃើញពីលំហូរនៃការវិនិយោគបរទេស​ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ​ដូចជា​ Apple បានជំរុញផែនការផ្លាស់ប្តូរទីតាំងនិងពង្រីកផលិតកម្មទៅប្រទេសវៀតណាមដោយមិននិយាយពីផលប្រយោជន៍ដែលនាំទៅដល់សេដ្ឋកិច្ច នាពេល​ខាង​មុខ​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពរវាងវៀតណាមនិងសហភាពអ៊ឺរ៉ុប - ទីផ្សារនាំចេញធំទី ២ របស់វៀតណាម ក្រោយសហរដ្ឋអាមេរិក./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤