Trending now

ប្រទេសឡាវវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន

06:05 | 26/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានអាស៊ាន SOM នៃប្រទេសឡាវ លោក Thongphane Savanphet បានវាយតម្លៃថា វៀតណាមកំពុងបំពេញតួនាទីរបស់ខ្លួន បានល្អក្នុងនាមជាប្រធានអាស៊ាន ២០២០ ជាពិសេសក្នុងការដឹកនាំអាស៊ាន ដើម្បីយកឈ្នះ លើបញ្ហាប្រឈមនានាមកពីជំងឺផ្លូវកូវីដ១៩ (COVID-19)។

អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានអាស៊ាន SOM នៃប្រទេសឡាវ លោក Thongphane Savanphet

អនុរដ្ឋមន្រ្តី Thongphane Savanphet បានមានប្រសាសន៍ថានៅឆ្នាំ ២០២០ ក្នុងបរិបទតំបន់ដែលពិភពលោកដែលកំពុងប្រឈមមុខនឹងការលំបាកនិងបញ្ហាដែលមិនធ្លាប់មានពីមុនមក តួនាទីរបស់ប្រធានអាស៊ានក្នុងការដឹកនាំអាស៊ានដើម្បីពង្រឹងពង្រីកចំណង ស្អិតរមួតខាងក្នុងពិតជាមានសារៈសំខាន់បំផុត។ ក្នុងរយៈពេលកន្លងមកវៀតណាមក្នុងនាមជា ប្រធានអាស៊ាន បានព្យាយាមដឹកនាំបណ្តាប្រទេសសមាជិកអាស៊ាន រួមគ្នាជំនះពុះពាររាល់ ឧបសគ្គនានាដែលអាស៊ានប្រឈមមុខដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។

ជាក់ស្តែងប្រទេសវៀតណាមបានដាក់ចេញគំនិតផ្តួចផ្តើមផ្សេងៗគ្នាជាច្រើនស្តីពីវិធីភ្ជាប់ទំនាក់ទំនងរៀបចំការប្រជុំចាប់ពីថ្នាក់ខ្ពស់ ថ្នាក់រដ្ឋមន្ត្រីរហូតដល់ថ្នាក់ជំនាញ ដើម្បីឱ្យភាគីនានាអាច ធ្វើការរួមគ្នា ព្រមទាំងការពារនិងដោះស្រាយលើរាល់ផលប៉ះពាល់នៃជំងឺរាតត្បាតសកល ផងដែរ។ យោងតាមប្រធាន SOM នៃប្រទេសឡាវបានឲ្យដឹងទៀតថា វៀតណាមគឺជាប្រទេសមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងរៀបចំការអនុវត្តកិច្ចព្រមព្រៀងផ្សេងៗគ្នារបស់មេដឹកនាំអាស៊ានដូចជាការបង្កើតមូលនិធិវិនិយោគអាស៊ានក្នុងការបង្ការជំងឺកូវីដ១៩ ឬ រៀបចំទុនបំរុងសម្រាប់ឧបករណ៍វេជ្ជសាស្ត្រដើម្បីទប់ស្កាត់នឹងជំងឺកូវីដ ១៩ និងជំងឺគ្រោះ ថ្នាក់ផ្សេងៗទៀតនាពេលអនាគត។ អង្គហេតុទាំងនេះបានបង្ហាញថាទោះ បីមានការលំបាក ជាច្រើនក្នុងឆ្នាំធ្វើជាប្រធានអាស៊ាន ២០២០ ក៏ដោយ ប៉ុន្តែ វៀតណាមមានគំនិតផ្តួចផ្តើម និងអាទិភាពផ្សេងៗគ្នាជាច្រើន ដើម្បីជំរុញការអនុវត្តប្រទេសសមាជិកអាស៊ានដទៃទៀត ផងដែរ។

អនុរដ្ឋមន្រ្តី Thongphane Savanphet បានបន្ថែមទៀតថាក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះវៀតណាមបានផ្តួចផ្តើមគំនិតនិងផ្តល់អាទិភាពជាច្រើនក្នុងការដាក់អាស៊ានទៅបណ្តាប្រទេសដើម្បីអនុវត្តរួមគ្នានៅឆ្នាំ ២០២០ ហើយក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះក៏មានការរីក ចម្រើនជាច្រើនក្នុងការរៀបចំការអនុវត្ត។ ហេតុដូច្នេះរយៈពេល ៦ ខែទៀតគឺជារយៈពេលមួយ នៃសមិទ្ធិផលជាពិសេសឯកសារដែលត្រៀមនឹងដាក់ជូនកិច្ចប្រជុំកំពូលលើកទី ៣៧ ដែលនឹង ត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ លើសពីនេះទៀតនៅមុនកិច្ចប្រជុំកំពូលលើកទី ៣៧ ក៏នឹងមាន កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយបណ្តាប្រទេសដៃគូសន្ទនាផងដែរដូច្នេះវានឹងមានឯកសារនិងគំនិតផ្តួចផ្តើមជាច្រើននៅដំណាក់កាលនេះ សំដៅដាក់ជូនរដ្ឋមន្រ្តីនិងប្រមុខរដ្ឋធ្វើការអនុម័តផងដែរ។ ឯកសារទាំងនេះ នឹងក្លាយជា មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងអាស៊ានក៏ដូចជារវាងអាស៊ាននិងដៃគូសន្ទនាផងដែរ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវបានវាយតម្លៃថានៅចុងឆ្នាំ ២០២០ នឹងមានសារៈសំខាន់ ណាស់ពីព្រោះនៅដើមឆ្នាំនេះកិច្ចប្រជុំនឹងផ្តោតតែលើកិច្ចប្រជុំអាស៊ាន ប៉ុន្តែក្នុងរយៈពេល ៦ ខែចុងក្រោយនេះនឹងមានកិច្ចប្រជុំរវាងមន្ត្រីការបរទេសនៃអាស៊ានជាមួយដៃគូសន្ទនា; កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយបណ្តាប្រទេសជាសមាជិក EAS ដោយមានការចូលរួមពី ប្រទេស ចំនួន ២៧ និងកិច្ចប្រជុំថ្នាក់ខ្ពស់រវាងប្រមុខអាស៊ាននិងប្រមុខនៃប្រទេសដៃគូសន្ទនាជាដើម។ ទាំងនេះបានបង្ហាញថានឹងមានការងារជាច្រើនទៀតនៅចុងឆ្នាំនេះហើយថាប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តប្រកបដោយជោគជ័យនូវគំនិតផ្តួចផ្តើមនិងអាទិភាពនានានៅក្នុងវិស័យផ្សេងៗពីវិស័យសេដ្ឋកិច្ចសង្គមដល់វិស័យសន្តិសុខ ។ល។

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤