Trending now

ក្រុមហ៊ុនកៅស៊ូវៀតណាមចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសន្តិសុខសង្គមរបស់កម្ពុជា

09:46 | 07/10/2020 (ហេង វុធ្ធី)

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គភាពសមាជិកនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូ វៀតណាម (VRG) នៅកម្ពុជា។ សកម្មភាពដាំកៅស៊ូនិងកែច្នៃជ័រកៅស៊ូរបស់ VRG ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសន្តិសុខសង្គមនៅកម្ពុជា។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh រួមជាមួយគណៈប្រតិភូអញ្ជើញទស្សនាក្រុមហ៊ុនកៅស៊ូ

ថ្លែងក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូស្ថានទូតវៀតណាមនិងក្លឹបពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា (VBCC) ដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Vu Quang Minh នៅខេត្តកំពង់ធំនាថ្ងៃទី ៥ ខែតុលា អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និយាយដោយឡែកនិងសហគ្រាសវៀត ណាមនៅកម្ពុជានិយាយរួម។

លោក សុខ លូ បានមានប្រសាសន៍ថា VRG បាននិងកំពុងរួមចំណែកក្នុងការជំរុញសាមគ្គីភាព ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងកម្ពុជា។ ថ្វីត្បិតតែ វិស័យជាច្រើន ត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ក៏សម្ព័ន្ធក្រុមហ៊ុននេះ នៅតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទកាន់តែប្រសើរឡើង ក៏ដូចជាបង្កើតការងារធ្វើដោយប្រាក់ចំណូលមានស្ថេរភាព។

សកម្មភាពដាំកៅស៊ូនិងកែច្នៃជ័រកៅស៊ូរបស់ VRG ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសន្តិសុខសង្គមនៅកម្ពុជា។

ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានប្តេជ្ញានឹងបន្តបំពេញយ៉ាងល្អបំផុត នូវកាតព្វកិច្ចរបស់សហគ្រាសចំពោះរដ្ឋ លើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ និងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចព្រមទាំងធានាបាននូវសន្តិសុខសង្គមរបស់ប្រទេសកម្ពុជាទៀតផង៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤