Trending now

យុវជនខេត្ត Tay Ninh (វៀតណាម) និងខេត្តស្វាយរៀង (កម្ពុជា) បង្កើនកិច្ចសហប្រតិបត្តិការ

16:07 | 12/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី១២ខែកញ្ញា ថ្នាក់ដឹកនាំនៃខេត្តទាំងពីរគឺខេត្ត Tay Ninh (នៃសាធារណរដ្ឋសង្គមនិយម វៀតណាម) និងខេត្តស្វាយរៀង (នៃព្រះរាជាណាចក្រកម្ពុជា) បានជួបជុំនិងធ្វើជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសម្ព័ន្ធយុវជននៃខេត្តទាំងពីរដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥១នៃទិវា វៀត ណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៤មិថុនា ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៨) ។

ថ្នាក់ដឹកនាំនៃខេត្តទាំងពីរបានអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសម្ព័ន្ធយុវជននៃខេត្តទាំងពីរ Tay Ninh និង ស្វាយរៀង (រូបថតៈ Tan Chau/Tienphong.vn)

អញ្ជើញចូលរួមក្នុងពិធី ពីភាគីវៀតណាមមានវត្តមាន លោក Nguyen Thanh Tam លេខារងនៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tay Ninh។ លោក Pham Van Tan លេខារងគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh។ ភាគីកម្ពុជា មានវត្តមានលោក ប៉ែនវិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងនិងជាអភិបាលខេត្តស្វាយរៀង; លោក តូច ប៉ុលីវ៉ា អភិបាលរងនិងជាអនុប្រធាននៃសម្ព័ន្ធសមាគមយុវជនខេត្តស្វាយរៀងផងដែរ។

លោកប៉ែន វិបុល អភិបាលខេត្តស្វាយរៀងអញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Tan Chau)

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh និងរដ្ឋបាលខេត្តស្វាយរៀងនឹងមានសុពលភាពក្នុងរយៈពេលប្រាំឆ្នាំ (២០១៨-២០២២) យុវជននៃតំបន់ទាំងពីរបានឯកភាពគ្នាថា៖

ជម្រុញរាល់កម្មវិធីកិច្ចសហប្រតិបត្តិការលើកិច្ចការសង្គម សកម្មភាពមនុស្សធម៌ ការអប់រំនិងបណ្តុះបណ្តាល វប្បធម៌និងសិល្បៈ កីឡានិងទស្សនកិច្ចសិក្សា។ ជាពិធីធ្វើការពិភាក្សាគ្នានិងដោះស្រាយរាល់បញ្ហាដែលកើតឡើងតាមសំណើរបស់ភាគីនីមួយៗ។ របាយការណ៍ឬអត្ថបទទាំងអស់សម្រាប់ការបោះពុម្ភផ្សាយគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដែលគួរតែត្រូវបានផ្លាស់ប្តូររវាងភាគីទាំងពីរដើម្បីជាការយកចិត្តទុកដាក់និងការពិគ្រោះយោបល់ដើម្បីធានានូវតម្លាភាពនិងការតភ្ជាប់ព័ត៌មាន។

ថ្នាក់ដឹកនាំនៃតំបន់ទាំងពីរជូនវត្ថុអនុស្សវរីយ៍ (រូបថតៈ Tan Chau)

រួមជាមួយគ្នានោះ ភាគីទាំងពីរអាចបញ្ចូតំណាងរបស់ខ្លួនចូលរួមកិច្ចការរួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរបទពិសោធ ឧបករណ៍បច្ចេកទេស ចំណេះដឹងលើការអភិវឌ្ឍវិស័យកសិកម្មនិងឧស្សាហកម្មនិងការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីគាំទ្រ គាំទ្រដល់យុវជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តល់អាហារូបករណ៍សម្រាប់យុវជនក្នុងការសិក្សារយៈពេលខ្លីឬយូរអង្វែងនិងរៀបចំឲ្យយុវជននៃខេត្តទាំងពីរស្វែងយល់អំពីសិល្បៈវប្បធម៌និងប្រពៃណីទំនៀមទំលាប់ពីគ្នាទៅវិញទៅមក។

នៅក្នុងពិធី ថ្នាក់ដឹកនាំនៃខេត្ត Tay Ninh របស់វៀតណាមនិងខេត្តស្វាយរៀងនៃប្រទេសកម្ពុជាបានអះអាងពីទំនាក់ទំនងល្អរវាងតំបន់ទាំងពីរ ប្រទេសទាំងពីរក្នុងរយៈពេល៥១ ឆ្នាំកន្លងមកនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងការបន្តថែរក្សានិងពូនជ្រុំដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។

រូបថតៈ Tan Chau

អញ្ជើញឆ្លើយតបវិញ ថ្នាក់ដឹកនាំខេត្តស្វាយរៀង បានបញ្ជាក់ថាប្រទេសកម្ពុជានិយាយរួមនិងស្វាយរៀងនិយាយដោយ ឡែកតែងតែចងចាំជានិច្ចនូវជំនួយនិងពលីកម្មរបស់ប្រជាជន Tay Ninh និងប្រជាជនវៀតណាមក្នុងការរំដោះប្រជាជនកម្ពុជាពីគ្រោះមហន្តរាយរបបប្រល័យពូជសាសន៍។ ក្រោយរយះពេល ៥១ ឆ្នាំ ប្រទេសទាំងពីរបានសហការគ្នាក្នុងវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ចវប្បធម៌ សុខាភិបាលនិង អប់រំ ...។

សូមគូសបញ្ជាក់ថា ខេត្ត Tay Ninh មានខ្សែព្រំដែនប្រវែង ២៤០គីឡូម៉ែត្រជាប់ជាមួយខេត្ត: ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃងនៃព្រះរាជាណាចក្រកម្ពុជា៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤