Trending now

មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមបានផ្លាស់ប្តូរសៀវភៅដ៏ថ្លៃថ្លាជាមួយសកម្មជនសន្តិភាពអាមេរិក

18:10 | 10/07/2019 (យោងតាម https://thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងជំនួបនេះអនុប្រធានមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម លោក Nguyen Van Huynh បានចែករំលែកជាមួយគណៈប្រតិភូអំពីសមិទ្ធផលរបស់វៀតណាមក្នុងវិស័យជាច្រើនជាពិសេសកិច្ចការបរទេស។ លោកបានឲ្យបានដឹងថាក្នុងពេលបច្ចុប្បន្ននេះ ទោះបីជាគោលនយោបាយការបរទេសរបស់វៀតណាមត្រូវបានកែតម្រូវឱ្យសមស្របទៅនឹងយុគសម័យ ប៉ុន្តែតែងតែមានគោលនយោបាយឥតងាករ៉េជាធ្វើជាមិត្តភក្តិជាមួយប្រទេសទាំងអស់និងការបរទេសប្រជាជនជាសសរស្តម្ភមួយក៏ដោយ។

លោក​ Frank Joyce និង លោក​​ Nguyen Van Huynh

ចែករំលែកអំពីសកម្មភាពលើកកម្ពស់សន្តិភាពនិងសាមគ្គីភាពរបស់វៀតណាមលោក​​ Nguyen Van Huynh បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមក វៀតណាមបានចូលរួមក្នុងអង្គការសន្តិភាពនិងមិត្តភាពជាច្រើននៅជុំវិញពិភពលោកដូចជាគណៈកម្មការសាមគ្គីភាពជាមួយប្រជាជនអាស៊ីនិងអាហ្រ្វិកនិងអាមេរិកឡាទីនទន្ទឹមជាដើម។ ទន្ទឹមនឹងនេះដែរមូលនិធិសន្តិភាពអភិវឌ្ឍន៍វៀតណាមក៏បានរៀបចំសកម្មភាពស្រាវជ្រាវនិងផ្លាស់ប្តូរព័ត៌មានយ៉ាងទៀងទាត់និងរៀបចំព្រឹត្តិការណ៍ដើម្បីលើកកម្ពស់សន្តិភាពដូចជាសន្និសីទអន្តរជាតិឬពិធីខួបអនុស្សាវរីយ៍។ល។

លោក​​ Nguyen Van Huynh បញ្ជាក់ថាទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងវៀតណាមនិងបណ្តាប្រទេសមិនត្រឹមតែសម្តែងការគាំទ្រកិច្ចសហប្រតិបត្តិការរវាងអង្គការ សមាគមតែបណ្ណោះ ថេមទាំងរវាងបុគ្គលនិងមិត្តភក្តិដែលបានរួមចំណែកយ៉ាងស្ងៀមស្ងាត់សម្រាប់ប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ។

នៅឯភាគខ្លួន លោក Frank Joyce បានបង្ហាញក្តីរិករាយស្បាយចំពោះសកម្មភាពជាវិជ្ជមានអំពីការជំរុញសន្តិភាព ភាពជឿនលឿននូវសេដ្ឋកិច្ចសង្គមកិច្ចនៅវៀតណាមក្នុងរយៈពេល ៦​ ឆ្នាំកន្លងមក កាលពីទស្សនកិច្ចទៅកាន់វៀតណាមពីឆ្នាំ ២០១៣ របស់គណៈប្រតិភូ។

ក្រៅពីនោះភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាប្រឈមសម្រាប់វៀតណាមនិងពិភពលោកក្នុងដំណើរការអភិវឌ្ឍន៍។ ដើម្បីដោះស្រាយបញ្ហាទាំងនេះអ្នកតំណាងមូលនិធិសន្តិភាពអភិវឌ្ឍន៍វៀតណាមនិងសកម្មជនសន្តិភាពអាមេរិកបានឯកភាពថាសាមគ្គីភាពអន្តរជាតិគឺជាកត្តាសំខាន់ដើម្បីធានាសន្តិភាពសន្តិសុខនិងស្ថេរភាពមិនត្រឹមលើវិស័យនយោបាយយោធាតែប៉ុណ្ណោះថេមទាំងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដល់ការរស់រានរបស់មនុស្សដូចជាការប្រែប្រួលអាកាសធាតុការបំពុលបរិស្ថានការរីករាលដាល ...

នាឪកាសនេះ លោក​ Frank Joyce ក៏បានចែករំលែកជាមួយមូលនិធិសន្តិភាពអភិវឌ្ឍន៍វៀតណាមអំពីសៀវភៅ"សំយោគពលរដ្ឋបង្កើតឱ្យមានសន្ដិភាព៖មេរៀនពីចលនាប្រឆាំងសង្គ្រាមនៅវៀតណាម" ដោយសារតែសមាជិកនៃគណៈប្រតិភូនេះគឺជាសហអ្នកនិពន្ធនឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ១១ ខែកក្កដា។ លោក​ Frank Joyce បានឲ្យដឹងថា គណៈប្រតិភូកំពុងទន្ទឹងរង់ចាំការចេញផ្សាយសៀវភៅនេះដែលនឹងរួមចំណែកដល់ការផ្សព្វផ្សាយសៀវភៅនេះគឺជាព្រឹត្តិការណ៍មួយដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយសៀវភៅដែលមានអត្ថន័យពីមនុស្សជាតិនេះបានទៅដល់អ្នកអានវៀតណាមនិងអន្តរជាតិ។

នៅក្នុងជំនួបនេះ​មូលនិធិសន្តិភាពអភិវឌ្ឍន៍វៀតណាម​បានប្រគាល់គណៈប្រតិភូសកម្មករសន្តិភាពអាមេរិកសៀវភៅម៉ែម័របស់លោកស្រី Nguyen Thi Binh ៖ គ្រួសារ មិត្តភកិ្ត ជាតិ​ ដែលមានរឿងពិតជាច្រើននិងរូបភាពឯកសារដ៏មានតម្លៃជាច្រើនរបស់មិត្តភក្តិនៃវៀតណាមរួមទាំងលោកវេជ្ជបណ្ឌិត Judith Albert ជាសមាជិកនៃគណៈប្រតិភូ៕


(យោងតាម https://thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម https://thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤