Trending now

រកឃើញអដ្ឋិធាតុយុទ្ធជនពលីវៀតណាម នៅតំបន់ជាប់ព្រំដែនកម្ពុជា

23:55 | 07/11/2020

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកវរសេនីយ៍ឯកបំរុង Nguyen Ngoc Anh ជាអ្នកទទួលបន្ទុកនយោបាយនៃក្រុមការងារប្រមូលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី K72 នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានឲ្យដឹងថា អង្គភាពនេះបានរកឃើញអដ្ឋិធាតុចំនួន ៧ អដ្ឋិធាតុបន្ថែមទៀត បន្ទាប់ពីធ្វើការស្វែងរកនៅតំបន់ភូមិ K54 ឃុំ Loc Tan ស្រុក Loc Ninh ខេត្ដ Binh Phuoc វៀតណាម។

ក្រុម K72 ស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅភូមិភូមិ K54 ឃុំ Loc Tan ស្រុក Loc Ninh ខេត្ដ Binh Phuoc (រូបថត៖ vnanet.vn)

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកវរសេនីយ៍ឯកបំរុង Nguyen Ngoc Anh ជាអ្នកទទួលបន្ទុកនយោបាយនៃក្រុមការងារប្រមូលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី K72 នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានឲ្យដឹងថា អង្គភាពនេះបានរកឃើញអដ្ឋិធាតុចំនួន ៧ អដ្ឋិធាតុបន្ថែមទៀត បន្ទាប់ពីធ្វើការស្វែងរកនៅតំបន់ភូមិ K54 ឃុំ Loc Tan ស្រុក Loc Ninh ខេត្ដ Binh Phuoc វៀតណាម។ ដូច្នេះបន្ទាប់ពីស្វែងរកអស់រយៈពេល ២ ថ្ងៃ ក្រុម K72 បានរកឃើញអដ្ឋិធាតុចំនួន ១១ អដ្ឋិធាតុនៅតំបន់ខាងលើនេះ ។

គួររំលឹកថា នៅថ្ងៃទី ៤ ខែវិច្ឆិកា បន្ទាប់ពីទទួលបានព័ត៌មានពីអង្គភាពស្ថាបនាផ្លូវនៅតំបន់ភូមិ K54 ឃុំ Loc Tan ស្រុក Loc Ninh ដោយសង្ស័យថា មានអដ្ឋិធាតុយុទ្ធជនពលីវៀតណាម បញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc បានចាត់បញ្ជូនក្រុម K72 ទៅស្វែងរកអដ្ឋិធាតុ។ ក្នុងដំណើរការស្វែងរក ដល់រសៀលថ្ងៃទី៦ ខែវិច្ឆិកា ក្រុម K72 បានរកឃើញអដ្ឋិធាតុយុទ្ធជនបានចំនួន ១១ អដ្ឋិធាតុ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤