Trending now

ជំនួបប្រពៃណីសមាគមមិត្តភាពវៀតណាម - កម្ពុជាអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តការិយាល័យនយោបាយបញ្ជាការដ្ឋានលេខ ៧១៩

11:43 | 08/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - កម្ពុជាអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តនៃការិយាល័យនយោបាយបញ្ជាការដ្ឋានលេខ ៧១៩ បានបើកកិច្ចជំនួបប្រពៃណីក្នុងឱកាសខួបលើកទី ៤១ នៃជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតីនិងជាមួយកងទ័ពនិងប្រជាជនកម្ពុជាបានឈ្នះរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ / ៧ មករា ២០២០) ។

លោកវរសេនីយ៍ឯក Nguyen Dinh។

នៅក្នុងអង្គប្រជុំនេះមានឧត្តមសេនីយ មន្រ្តី បុគ្គលិកយោធាអាជីព អតីតយុទ្ធជនដែលជាអ្នកជំនាញកងទ័ពស្មគ្រចិត្តនៃការិយាល័យនយោបាយបញ្ជាការដ្ឋានលេខ ៧១៩ ជិត ២០០ នាក់ បានរួមគ្នាពិនិត្យមើលប្រពៃណីដ៏រុងរឿងជាច្រើនឆ្នាំនៃការបំពេញបេសកកម្មអន្តរជាតិដ៏ខ្ពង់ខ្ពស់ដើម្បីជួយប្រទេសកម្ពុជានិងចែករំលែកអនុស្សាវរីយ៍ដ៏រំជួលចិត្តរបស់ខ្លួននៅពេលចូលរួមក្នុងបេសកកម្មអន្តរជាតិនៅកម្ពុជា ...

ថ្លែងនៅក្នុងកិច្ចជំនួប លោកវរសេនីយ៍ឯក Nguyen Dinh ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតយុទ្ធជនស្ម័គ្រចិត្តនៃការិយាល័យនយោបាយបញ្ជាការដ្ឋានលេខ ៧១៩ បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលជាច្រើនឆ្នាំសមាគមបានបន្តជំរុញការអនុវត្តសកម្មភាពសមនឹងសមត្ថភាពរបស់ខ្លួនដូចជា៖ រៀបចំបណ្តាសកម្មភាពខួបអនុស្សាវរីយ៍ជ័យជំនះ ថ្ងៃទី ៧ ខែមករា ទិវាបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៣០ ខែមិថុនា ជួបប្រាស្រ័យផ្លាស់ប្តូរមិត្តភាពក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ ... ; សកម្មភាពចំណងមិត្តរួមក្រុម ការចុះសួរសុខទុក្ខនិងលើកទឹកចិត្តទាំងរាងកាយនិងបញ្ញាស្មារតីដល់សមាជិកនៅពេលមានជំងឺ ថ្ងៃឈប់សម្រាកនិងថ្ងៃចូលឆ្នាំថ្មី ឧបត្ថម្ភនិស្សិតកម្ពុជានៅប្រទេសវៀតណាម កិច្ចការបរទេសប្រជាជនទទួលបានលទ្ធផលសំខាន់ៗជាច្រើន…

សកម្មភាពជាក់ស្តែងបានរួមចំណែកជំរុញសមាជិកនានាបន្តលើកកម្ពស់ប្រពៃណីល្អរបស់កងទ័ពប្រជាជនវៀតណាម កងទ័ពស្ម័គ្រចិត្តនិងចូលរួមយ៉ាងសកម្មក្នុងការកសាងសមាគមដោយហេតុនេះរួមចំណែកកសាងចំណងសាមគ្គីភាពនិងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលថ្មី…

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤