Trending now

ក្រសួងការបរទេសអាល្លឺម៉ង់ទទួលស្គាល់ការគាំទ្ររបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម

14:08 | 16/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្រសួងការបរទេសអាឡឺម៉ង់បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះទង្វើដ៏ថ្លៃថ្នូរបស់រដ្ឋាភិបាលវៀតណាមនិងសហគមន៍អណិកជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលបានខិតខំគាំទ្រប្រទេសអាល្លឺម៉ង់ប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។

សហគមន៍អណិកជនវៀតណាមនៅប្រទេសអាឡឺម៉ង់បានបរិច្ចាគម៉ាស់ស្រោមដៃនិងទឹកស្អាតរាប់ពាន់ដល់មន្ទីរពេទ្យKönigin Elisabeth Herzberge នៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។​(ប្រភព៖ TTXVN)

ក្រសួងការបរទេសអាឡឺម៉ង់បានទទួលស្គាល់និងកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសអាល្លឺម៉ង់និងវៀតណាមក្នុងកំឡុងពេលមានវិបត្តិជំងឺ Covid - 19 ។

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាឡឺម៉ង់ ក្នុងសារមួយដែលបានបង្ហោះលើហ្វេសប៊ុក ក្រសួងការបរទេសអាល្លឺម៉ង់បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះទង្វើដ៏ថ្លៃថ្នូរបស់រដ្ឋាភិបាលវៀតណាមជាទូទៅនិងសហគមន៍អណិកជនវៀតណាមកំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់ជាពិសេស ដែលបានខិតខំប្រឹងប្រែងដើម្បីគាំទ្រប្រទេសអាល្លឺម៉ង់ប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។

ជាក់ស្តែងរដ្ឋាភិបាលវៀតណាមបានប្រគល់ម៉ាស់ការពារវេជ្ជសាស្ត្រចំនួន ១១០,០០០ ម៉ាស់ដល់រដ្ឋាភិបាលអាល្លឺម៉ង់ដើម្បីបំពាក់ដល់អង្គភាពជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

រួមជាមួយអាឡឺម៉ង់ បណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតដ៏គ្រោះថ្នាក់នេះដូចជាប្រទេសបារាំង​ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ក៏ទទួលបានម៉ាស់វេជ្ជសាស្រ្តស្រដៀងដែរ។

យោងតាមក្រសួងការបរទេសអាល្លឺម៉ង់បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហគមន៍អណិកជនវៀតណាមដែលរស់នៅប្រទេសអាល្លឺម៉ង់ក៏បានប្រគល់ ម៉ាស់វេជ្ជសាស្ត្ររាប់ពាន់ម៉ាស់ ធ្វើដោយដៃនិងស្រោមដៃការពារវេជ្ជសាស្ត្រ ដល់កន្លែងជាច្រើនដូចជាមន្ទីរពេទ្យនិងផ្ទះថែទាំ។

ភោជនីយដ្ឋានវៀតណាមជាច្រើននៅប្រទេសអាឡឺម៉ង់ក៏បានបង្ហាញពីសាមគ្គីភាព ដោយផ្តល់អាហាររាប់ពាន់ ដល់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅតាមមណ្ឌលព្យាបាលសកម្មក្នុងមន្ទីរពេទ្យ។

ឆ្លើយតបនឹងការគាំទ្ររបស់វៀតណាម យោងតាមក្រសួងការបរទេសអាឡឺម៉ង់អង្គ អង្គការជំនួយសាកលវិទ្យាល័យពិភពលោក (WUS) របស់អាឡឺម៉ង់បានប្រគល់ជូនរដ្ឋាភិបាលវៀតណាមនូវម៉ាស៊ីនចំរោះទឹកចំនួន ២០ ដើម្បីផ្តល់ទឹកស្អាតដល់ប្រជាជនប្រមាណ ១២.០០០ នាក់ ជាពិសេសនៅតំបន់ដាច់ស្រយាល៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤