Trending now

កម្មវិធីសិល្បៈពិសេស “មាតុភូមិវៀតណាម-អ្នកម្តាយវៀតណាមជាទីមោទនៈ” - ស្ងើចសរសើរពីតម្លៃសីលធម៌ប្រពៃណីរបស់ប្រជាជាតិ

23:49 | 11/08/2019 (ប្រភព៖ vovworld.vn)

ដើម្បីចូលរួមអបអរសាទរខួបលើកទី ៧៤ នៃទិវាបដិវត្តខែសីហានិងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម; ខួបលើកទី ៧២ ឆ្នាំនៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី និងអបអរសាទរមហាបុណ្យ Vu Lan គ.ស ២៥៦៣ នោះ នាយប់ថ្ងៃទី ១០ ខែសីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេស “មាតុភូមិវៀត ណាម-អ្នកម្តាយវៀតណាមជាទីមោទនៈ”។

សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនិងជាអគ្គនាយកវិទ្យុសម្លេងវៀតណាម បានអញ្ជើញជូនអំណោយដល់វីរៈអ្នកម្ដាយវៀតណាម

ចូលរួមក្នុងពិធីនេះ មានវត្តមាន លោក Dieu Kré អនុប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម; លោកស្រី Nguyen Thuy Anh ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គមរបស់រដ្ឋសភា; លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម រួមទាំង អ្នកម្តាយវៀតណាមវីរៈភាពនិងសាច់ញាតិរបស់ប្រជាជនដែលមានគុណបំណាចជាមួយបដិវត្តន៍ផងដែរ។

ព្រះតេជព្រះគុណ Thich Gia Quang - អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការព័ត៌មាននៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនា វៀតណាម បានប្រគល់អំណោយរបស់មជ្ឈឹមសមាគមព្រះពុទ្ធសាសនាចំពោះ វីរៈអ្នកម្ដាយវៀតណាម

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ សមាគមព្រះពុទ្ធសាសនាវៀតណាមសហការជាមួយវិទ្យុសំឡេងវៀតណាម (VOV) ដោយមានបំណង នាំយកព្រះធម៌នៃព្រះពុទ្ធសាសនា តម្លៃគុណធម៌ដប្រពៃណី ជាសារដែលពោរពេញទៅដោយលក្ខណៈមនុស្សាស្ត្រ តាមរយៈសិល្បៈនិងតូរតន្ត្រីផងដែរ។ តាមរយៈនោះ បានបំផុសនិងលើកកម្ពស់គុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” - ពោលគឺតបស្នងសងគុណចំពោះអ្នកជំនាន់មុន វីរបុរស និងយុទ្ធជនពលី។ ជាពិសេស ស្ងើចសរសើរនូវស្មារតីការពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់មាតុប្រទេសជាតិ ទាំងក្នុងប្រវត្តិសាស្រ្ត បច្ចុប្បន្នកាលនិងអនាគតជានិរន្ត។

ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាវៀតណាម តែងតែមានទំនៀមទម្លាប់ប្រពៃណីស្នេហាជាតិជាមួយនឹងស្មារតី “ការពារមាតុប្រទេសដើម្បីប្រជាជនមានជីវភាពសុខសាន្តត្រាន” ដែលភ្ជាប់ទៅនឹងជោគវាសនារបស់ប្រទេសជាតិ ហើយនឹងតែងតែអមដំណើរជាមួយប្រទេសជាតិជានិច្ច

ព្រះតេជគុណ Thich Thien Tam អនុប្រធានវិទ្យាស្ថានស្រាវជ្រាវព្រះពុទ្ធសាសនា និងជាសមាជិកគណៈកម្មាធិការរៀបចំ បានមានសង្ឃដេការថា “កម្មវិធីនេះ គឺជា ការប្រគុំតន្រ្តីមួយ ដើម្បីកោតសរសើរពីគុណតម្លៃ ក្រមសីលធម៌ប្រពៃណីរបស់ប្រទេសជាតិ ជាបទចម្រៀងស្ងើចសរសើរនូវបដិវត្តវៀតណាម។ ជាពិសេស រំលឹកដល់គុណបំណាច់របស់ឪពុកម្តាយ ដែលបានថែទាំបីបាច់យើងអោយក្លាយទៅជាមនុស្សមានប្រយោជន៍សម្រាប់សង្គម។

តាមរយៈកម្មវិធី “មាតុភូមិវៀតណាម-អ្នកម្តាយវៀតណាមជាទីមោទនៈ” គណៈចាត់តាំងនិងម្ចាស់ជំនួយបានប្រគល់អំណោយចំនួន ៤៥០ ចំណែក សៀវភៅសន្សំសំចៃចំនួន ៥០ ក្បាល សម្រាប់គ្រួសារចំនួន ៤៥០ ដែលជាគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងវីរៈអ្នកម្តាយវៀតណាមនៅឯ ខេត្ត Ha Giang, ខេត្ត Cao Bang, ខេត្ត Thai Binh, និងខេត្ត Nghe An ដោយមានទឹកប្រាក់សរុបជាង ៨០០ លានដុង

ព្រះតេជគុណមានសង្ឃដេការថា៖ “កម្មវិធីចង់ប្រាប់ដល់យុវជនជំនាន់ក្រោយថា គឺត្រូវរស់នៅប្រកបដោយសីលធម៌និងមនុស្សសាស្ត្រ ត្រូវគិតពីគុណរបស់ឪពុកម្តាយ ចំពោះការផ្តល់កំណើតនិងការចិញ្ចឹមបីបាច់ ពីព្រោះយើងគ្រប់គ្នាសុទ្ធតែមានឪពុកនិងម្តាយ។ ទោះបីជាជីវិតខ្លីឬវែងក៏ដោយ ក៏អ្នកនៅតែស្ថិតក្នុងដៃរបស់អ្នកមានគុណ ដែលឱបបីបាច់ថែរក្សាអ្នក និងផ្តល់ភាពកក់ក្តៅអោយអ្នក ពុះពារយកឈ្នះលើការលំបាក ដើម្បីចិញ្ចឹមអ្នករហូតដល់អ្នកធំដឹងក្តី។ ក្នុងឱកាសនៃរដូវកាល Vu Lan នេះ អ្នកទាំងអស់គ្នាគួរបង្ហាញនូវការគោរពចំពោះការផ្តល់កំណើតរបស់ឪពុកនិងម្តាយ ដែលបានចិញ្ចឹមបីបាច់និងបង្រៀនអ្នកអោយក្លាយជាមនុស្សម្នាក់ដែលមានបុគ្គលិកលក្ខណៈល្អផងដែរ”។

កម្មវិធីនេះជាការតបស្នងសងគុណនិងបង្ហាញពីការដឹងគុណ សីលធម៌ផឹកទឹកនឹងដល់ប្រភពដើម របស់ប្រជាជាតិវៀតណាម

មុននេះ កម្មវិធីបានរៀបចំពិធីតបស្នងសងគុណនិងបង្សកូលដល់វិញ្ញណក្ខ័ន្ធរបស់វីរ យុទ្ធជន ដែលបានលះបង់ដើម្បីបុព្វហេតុរំដោះនិងការពារជាតិ តាមរយៈសម័យកាលប្រវត្តិសាស្ត្រនិងពិធីបួងសួងសុំអោយប្រទេសជាតិមានសុខសន្តិភាព ប្រជាជនសម្បូរធូធារ នៅឯឈាបនដ្ឋានជាតិ Vi Xuyen ខេត្ត Ha Giang និងនៅវត្ត Truc Lam Ta Lung ស្រុក Phuc Hoa ខេត្ត Cao Bang ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤