Trending now

សម្របសម្រួលគ្នាក្នុងការគ្រប់គ្រងការចេញចូលតាមច្រកព្រំដែន

14:07 | 23/08/2019 (ប្រភព៖ kh.qdnd.vn - ហេង វុធ្ធីសរុប)

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើននិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

កងទ័ពការពារព្រំដែនវៀតណាម និងនគរបាលការពារព្រំដែនកម្ពុជានៅបង្គោលព្រំដែនមួយនៅច្រកព្រំដែន Moc Bai (រូបថត៖ kh.qdnd.vn)

ជាពិសេសអ្វីៗដែលលេចធ្លោបំផុតគឺការសំរបសំរួលអន្តោប្រវេសន៍ ការនាំចេញនាំចូលទំនិញ ការប្រឆាំងការរត់ពន្ធ ការរក្សាកិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិព្រំដែនជាតិ និងច្បាប់របស់ប្រទេសនីមួយៗស្តីពីការចេញចូលព្រំដែន បានរួមចំណែករក្សាស្ថិរភាព និងសន្តិសុខនៅតំបន់ព្រំដែន ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗ រឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

យោងតាមការវាយតម្លៃនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជាដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៨ កន្លងមក កម្លាំងគ្រប់គ្រងព្រំដែនទាំងសងខាងបានរឹតបន្តឹងចំ​ណងសាមគ្គីភាព ធ្វើបានល្អក្នុងការផ្លាស់ប្តូរព័ត៌មានដែលទាក់ទងនឹងសកម្មភាពចេញចូល ការរត់ពន្ធ ការឆ្លងព្រំដែន និងស្ថានភាពសន្តិសុខសណ្តាប់ ធ្នាប់សាធា រណៈនៅតាមតំបន់ព្រំដែននិងច្រកទ្វារអន្តរជាតិ។ ទទួលនិងបញ្ជូនត្រឡប់មកវិញនូវពលរដ្ឋដែលបំពានច្បាប់នៅច្រកព្រំដែន ចាត់ការ និងដោះស្រាយបានល្អគ្រប់ករណីដែលកើតមានឡើង រួមចំណែករក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅតាមគ្រប់ច្រកព្រំដែន។

ភាគីទាំងពីរបានសម្របសម្រួលគ្នាដើម្បីដោះស្រាយនីតិវិធីសម្រាប់ការចេញចូលឲ្យភ្ញៀវចំនួន ៣,២៤៩,២២៨ នាក់ ក្នុងនោះមាន ១,៥៩៨,៩៩៥ នាក់ចេញចូលតាមតំបន់ព្រំដែន។ ភាគីទាំងពីរបានសម្របសម្រួល ដោះស្រាយករណីកើតមានឡើងចំនួន ២៣៦ ដោយមានមុខសញ្ញាចំនួន ២៨៩ នាក់ដែលរំលោភលើបទបញ្ញត្តិអន្តោប្រវេសន៍ខុសច្បាប់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងតឹងរឹងនូវខ្លឹមសារដែលបានឯកភាពគ្នារួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយសម្រួលដល់សកម្មភាពចរាចរណ៍តាមព្រំដែនតាមរយៈបណ្តាច្រកព្រំដែន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នារវាង កងទ័ពការពារព្រំដែនវៀតណាមនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ប្រទេសកម្ពុជា បង្កើនការផ្លាស់ប្តូរព័ត៌មាននិងស្ថានភាពទាក់ទងនឹងសន្តិសុខជាតិ សុវត្ថិភាពសង្គម ការធ្វើអន្តោប្រវេសន៍ សកម្មភាពរបស់ឧក្រិដ្ឋជននៅតាមតំបន់ព្រំដែន ច្រកព្រំដែនក៏ដូចជាការទាក់ទងទៅនឹងការអនុវត្តភារកិច្ចរបស់ភាគីទាំងពីរដើម្បីចាត់វិធានការសម្របសម្រួលគ្នា។

ភាគីទាំងពីរក៏បានឯកភាពគ្នាសម្របសម្រួលនិងធ្វើឱ្យបានល្អនូវការគ្រប់គ្រងច្រកព្រំដែន ការត្រួតពិនិត្យសកម្មភាពអន្តោប្រវេសន៍ ការធ្វើឲ្យសាមញ្ញនូវនីតិវិធីរដ្ឋបាលក្នុងការអន្តោប្រវេសន៍ ការនាំចេញនាំចូល និងការជំរុញចរាចរណ៍តាមព្រំដែន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កលក្ខណៈងាយស្រួល សុវត្ថិភាពដល់ប្រជាជនឆ្លងដែនដើម្បីរកស៊ី មកលេងសាច់ញាតិ និងផ្លាស់ប្តូរទំនិញ និងផ្សព្វផ្សាយ ទប់ស្កាត់ការចេញចូលខុសច្បាប់តាមរយៈព្រំដែន ការសម្របសម្រួល ដោះស្រាយបានល្អនូវឧប្បត្តិហេតុទាំងអស់ដែលកើតមានឡើង...

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ជាងអំពីលទ្ធផលនៃការពង្រឹងការសហការរវាងកងកំលាំងការពារព្រំដែនវៀតណាម និងកម្លាំងការពារព្រំដែនកម្ពុជាក្នុងសកម្មភាពអន្តោប្រវេសន៍ ការបង្កលក្ខណៈអំណោយផលសម្រាប់អាជីវកម្មនាំចេញទំនិញ និងភ្ញៀវទេសចរឆ្លងកាត់ព្រំដែន។

លោកវរសេនីយ៍ត្រី Nguyen Minh Tuan ប្រធានស្ថានីយ៍ត្រួតពិនិត្យការពារព្រំដែនច្រកអន្តរជាតិ Moc Bai បានអោយដឹងថា៖“ ជាមធ្យម ស្ថានីយ៍ត្រួតពិនិត្យអន្តរជាតិ Moc Bai បំពេញបែបបទសម្រាប់ការនាំចេញ និងនាំចូលសំរាប់រថយន្តជាង ៤០០ គ្រឿងគ្រប់ប្រភេទ និងអ្នកដំណើរចំនួនជិត ៦.០០០ មកពីប្រទេសជាច្រើន។ ដើម្បីបញ្ចប់ការងារដ៏ច្រើនសន្ធឹកសន្ធាប់នេះ យើងត្រូវតែសម្របសម្រួលឱ្យបានល្អជាមួយស្ថានីយ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ធ្វើឱ្យបានល្អនូវការងារអន្តោប្រវេសន៍ ការនាំចេញនាំចូលស្របតាមបទបញ្ញត្តិ មិនមានការកកស្ទះនៅច្រកទ្វារព្រំដែន និងដោះស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែនយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ នៅក្នុងដំណើរការនៃការអនុវត្តការងារ នៅពេលរកឃើញការរំលោភបំពានភាគីទាំងពីរផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយឱ្យបានឆាប់រហ័ស។

កម្មាភិបាលបុស្តិ៍ការពារព្រំដែននៅច្រកទ្វារអន្តរជាតិ TInh Binh និងកងម្លាំងការពារព្រំដែនកម្ពុជា កំពុងផ្លាស់ប្តូរយោបល់អំពីស្ថានភាពឧក្រិដ្ឋកម្មនៅច្រកព្រំដែនអន្តរជាតិ (រូបថត៖ thoidai.com.vn)


“ ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ទៅឲ្យនោះ និងពង្រឹងចំណងមិត្តភាពរវាងកងកំលាំងការពារព្រំដែននៃប្រទេសទាំង ២ យើងតែងតែសម្របសម្រួលគ្នាក្នុងការបំពេញភារកិច្ច និងរៀបចំការផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡាជាដើម។ នៅក្នុងរាល់ពិធីបុណ្យធំៗ កំលាំងការពារព្រំដែននៃប្រទេសទាំងពីរបានរៀបចំឲ្យមានប្រតិភូកម្មាភិបាលមកអបអរសាទរគ្នាទៅវិញទៅមក។ ដោយហេតុនេះមនោសញ្ចេតនារវាងភាគីទាំងពីរកាន់តែមានទំនាក់ទំនងកាន់តែជិតស្និទ្ធជួយសម្របសម្រួលនិងដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅតាមព្រំដែនឲ្យកាន់តែមានប្រសិទ្ធិភាព ... ”។ លោកវរសេនីយ៍ត្រី Nguyen Minh Tuan បានសង្កត់ធ្ងន់ដូចខាងលើ។

ចាកចេញពីច្រកព្រំដែន Moc Bai យើងបានទៅកាន់ច្រកទ្វារអន្តរជាតិ Tinh Bien ខេត្ត An Giang នេះគឺជាតំបន់ស្មុគស្មាញមួយដែលត្រូវបានវាយតម្លៃអំពីភាពស្មុគស្មាញនៃការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ... ប៉ុន្តែដោយមានចំណងសាមគ្គីភាព ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថានីយ៍ត្រួតពិនិត្យអន្តរជាតិ Tinh Bien ជាមួយស្ថានីយ៍ច្រកទ្វារអន្តរជាតិភ្នំដិន (អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា) ក្នុងការងារឆ្លងដែន ការនាំចេញនាំចូលទំនិញ និងការទប់ស្កាត់ប្រឆាំងនឹងបទឧក្រិដ្ឋកម្មនានា ការរត់ពន្ធទំនិញខុសច្បាប់ បានជាស្ថានភាពរត់ពន្ធ ការបន្លំពាណិជ្ជកម្មមិនមានភាពស្មុគស្មាញទៀតទេដែលបង្កលក្ខណៈអំណោយផលដល់ប្រជាជនទាំងសងខាងនិងភ្ញៀវទេសចរក្នុងការឆ្លងដែន។

“ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កងកម្លាំងនៃប្រទេសទាំងពីរតែងតែរៀបចំរាល់សកម្មភាពវប្បធម៌កីឡា និងរ៉ៃអង្គាសថវិកាជួយភាគីមិត្តនូវសម្ភារៈសំណង់ដើម្បីជួសជុលផ្ទះ និងលើកកម្ពស់ជីវភាពរស់នៅប្រជនជន និងរឹតបន្តឹងចំណងសាមគ្គីភាពនៃកម្លាំងទាំងពីរ និងប្រជាជនទាំងពីរ៕

(ប្រភព៖ kh.qdnd.vn - ហេង វុធ្ធីសរុប)

(ប្រភពព័ត៌មាន: kh.qdnd.vn)

(ប្រភព៖ kh.qdnd.vn - ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR