Trending now

បង្គោលព្រំដែនពិសិដ្ឋនៃប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជា

15:21 | 12/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បង្គោលព្រំដែនត្រីភាគី គឺជានិមិត្តរូបនៃការជឿទុកចិត្តនិងសាមគ្គីភាពក្នុងការកសាងព្រំដែនសន្តិភាពនិងមិត្តភាពនៃប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា ។

បង្គោលព្រំដែនពិសិដ្ឋនៃប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជា (vov,vn)

នៅខេត្តខុនទុំ (KonTum-វៀតណាម) ដោយមានប្រវែងខ្សែប្រពំដែនចំនួន ២៩២ គីឡូម៉ែត្រ ដែលជាប់ជាមួយប្រទេសឡាវនិងកម្ពុជា មានកន្លែងពិសេសមួយដែលគេហៅថា“ មាន់រងាវមួយ ប្រទេសទាំង ៣ ក៏លឺបានដូចគ្នាដែរ "” ។

នៅទីនេះ នាឆ្នាំ ២០០៧ ដោយស្មារតីសហប្រតិបត្តិការរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ឡាវនិងកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងដែនដី បង្គោលព្រំដែនត្រីភាគី ត្រូវបានសាងសង់និងបញ្ចប់ដាក់ឲ្យដំណើរការនាដើមឆ្នាំ ២០០៨ ។ បង្គោលព្រំដែននេះគឺជានិមិត្តរូបនៃការជឿទុកចិត្តនិងសាមគ្គីភាពក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាពនៃប្រទេសវៀតណាម ឡាវ និងកម្ពុជា។ បង្គោលព្រំដែនត្រីភាគីវៀតណាម - ឡាវ - កម្ពុជា ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០០៨ ។ បង្គោលព្រំដែននេះស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់ ១,០៨៦ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដែលនៅវៀតណាម វាស្ថិតនៅឃុំ Bo Y ស្រុក Ngoc Hoi ខេត្តKonTum។

បង្គោលព្រំដែននេះស្ថិតនៅវៀតណាមគឺនៅខេត្ត KonTum ស្ដិតនៅប្រទេសឡាវគឺនៅខេត្ត Attapeu រីឯប្រទេសកម្ពុជាគឺនៅខេត្តរតនគីរី។ ចាប់តាំងពីការបញ្ចប់ជាស្ថាពរ អស់ រយៈពេល ១២ ឆ្នាំកន្លងមក សំខាន់ព្រំដែន ៣ វៀតណាម - ឡាវ - កម្ពុជាគឺជាគោលដៅទេសចរណ៍មួយសម្រាប់ប្រជាជននៅទូទាំងប្រទេស និងក្រុមភ្ញៀវទេសចអន្តរជាតិជាច្រើនផងដែរ។ លោក Dieu Le Nam Nam កម្មាភិបាលនៃសមាគមសហព័ន្ធយុវជនវៀតណាមនៅខេត្ត Dak Nong បានចែករំលែកថា៖“ នេះគឺជាលើកដំបូងដែលខ្ញុំមកដល់ទីនេះ ខ្ញុំពិតជាមានមោទនភាពណាស់។ សូមថ្លែងអំណរគុណចំពោះបុព្វបុរសរបស់យើង ដែលបានលះបង់ឈាមស្រស់និងសាច់ស្រស់ ដើម្បីការពារឯករាជ្យភាពនិងអធិបតេយ្យភាព ក៏ដូចជាព្រំដែននៃទឹកដីរបស់មាតុប្រទេស។ ”

លោក Do Trong Khoi អាយុ ៧៧ ឆ្នាំ ជាអតីតប្រធានសារមន្ទីរការពារព្រំដែននៅទីក្រុងហាណូយ ក៏មានការរំភើបចិត្តថា៖“ ត្រឡប់មកទស្សនាសមរភូមិ​ចាស់វិញ។ ជួបជាមួយមិត្តភក្តិខ្ញុំនៅឆ្មាំព្រំដែន Kon Tum ពិតជារំជួលចិត្តណាស់។ ហើយជាពិសេសដើម្បីឡើងឈានដល់កន្លែងដែលមានបង្គោលព្រំដែនត្រីភាគីវៀតណាម ឡាវនិងកម្ពុជាផងដែរ។នេះគឺជាលើកទី៣ ដែលខ្ញុំមកដល់ទីនេះ ពោលគឺពិតជាស្អាតបាតណាស់” ។ ដោយមានទីតាំងភូមិសាស្ត្រពិសេស ទីនេះបានក្លាយជានិមិត្តរូបនៃការជឿទុកចិត្តនិងសាមគ្គីភាពក្នុងប៉ុន្មានឆ្នាំកន្លងមក បង្គោលព្រំដែនត្រីភាគីនៅឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត KonTum ជាគោលដៅទេសចរណ៍សម្រាប់សកម្មភាពនៃការរំលឹកដល់ប្រភពដើម ជួបប្រាស្រ័យទាក់ទងគ្នាក្នុងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនក៏ដូចជាសកម្មភាពកិច្ចការបរទេសការពារព្រំដែនផងដែរ។

បង្គោលព្រំដែនពិសិដ្ឋនៃប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជា (vov,vn)

ដោយប្តេជ្ញាចិត្តសាងសង់នៅលើព្រំដែនដែលមានប្រវែង ២៩២ គីឡូម៉ែត្រជាប់នឹងប្រទេសឡាវនិងកម្ពុជា ឲ្យក្លាយទៅជាព្រំដែនសន្តិភាពនិងមិត្តភាព ហើយនិមិត្តរូបដែលមានភាពរស់រវើកបំផុតគឺជាបង្គោលព្រំដែនត្រីភាគី ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ កងកម្លាំងការពារព្រំដែន Kon Tum មានការសំរបសំរួលជាមួយកម្លាំងការពារព្រំដែនឡាវនិងកម្ពុជា ដើម្បីរៀបចំឡើងសិក្ខាសាលាជាង ៨០០ លើក និងពិធីផ្លាស់ប្តូរ ជាង ៥០០ លើកនៃការផ្លាស់ប្តូរស្ថានភាព ក៏ដូចជាការយាមល្បាតទ្វេភាគីជាង ២៣០លើក និងការដោះស្រាយការងារល្អជាមួយហេតុការណ៍ដែលកើតឡើងនៅតាមព្រំដែនផងដែរ។

ទាក់ទងនឹងកិច្ចការបរទេសការអារព្រំដែន កងទ័ពការពារព្រំដែន តែងតែផ្តោតការយកចិត្តទុកដាក់លើការជម្រុញនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចការពារព្រំដែន ហើយទន្ទឹមនឹងនេះជួយជ្រោមជ្រែងយ៉ាងសកម្មដល់ប្រជាជន អាជ្ញាធរនិងកងកំលាំងសន្តិសុខការអារព្រំដែននៅម្ខាងទៀត ក្រោមបាវចនាថា“ ជួយអ្នកគឺជួយខ្លួនឯង” រួមចំណែកដល់ការពង្រឹងនិងពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងព្រំដែននៃប្រទេសទាំង៣ផងដែរ”។ ដោយមានការទទួលខុសត្រូវដ៏ពិសិដ្ឋដែលបានប្រគល់ដោយមាតុភូមិនិងប្រជាជន កងទ័ពការពារព្រំដែន KonTum ទាំងយប់ទាំងថ្ងៃត្រូវប្រាកដការពារនិង សាងសង់បង្គោលព្រំដែនទាំងបីជារៀងរហូត ដោយចាត់ទុកនេះគឺជានិមិត្តរូបនៃការជឿទុកចិត្ត សន្តិភាព មិត្តភាព និងសាមគ្គិភាព ដើម្បីការអភិវឌ្ឍជាមួយគ្នាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤