Trending now

គណៈកម្មាធិការជាតិស្តីពីយុវជនផ្តល់កម្លាំងចលករក្នុងការការពារព្រំដែនដើម្បីទប់ស្កាត់ជំងឺឆ្លង

22:51 | 30/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - គណៈកម្មាធិការជាតិស្តីពីយុវជនវៀតណាមបានអញ្ជើញមកជួងបសំណេះសំណាលនិងប្រគល់អំណោយដើម្បីទប់ស្កាត់ជំងឺរាតត្បាតកុវីដ១៩ ដល់កងទ័ពការពារព្រំដែនខេត្តអានយ៉ាង (An Giang)។

ទិដ្ឋភាពនៃជំនួបនេះ

នាថ្ងៃទី ៣០ ខែកក្កដា លោក Phan Tam អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានដឹកនាំក្រុមការងារគណៈកម្មាធិការជាតិស្តីពីយុវជនវៀតណាម ចុះសួរសុខទុក្ខ លើកទឹកចិត្តនិងប្រគល់អំណោយដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង ព្រមទាំងជួយគាំទ្រដល់កម្លាំងល្បាតព្រំដែននៅតាមព្រំដែនវៀតណាម - កម្ពុជាដើម្បីបង្កើនការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។

លោកវរសេនីយ៍ឯក Pham Van Phong ប្រធានផ្នែកនយោបាយនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្តអានយ៉ាង បានមានប្រសាសន៍ថាខ្សែបន្ទាត់ព្រំដែនរវាងខេត្តអានយ៉ាងនិងកម្ពុជាបានលាតសន្ធឹងជិត ១០០ គីឡូម៉ែត្រ ហើយកងទ័ពការពារព្រំដែនបានបង្កើតក្រុមការងារចំនួន ១៣៦ ក្រុមដើម្បីយាមល្បាតតាមតំបន់ព្រំដែនទាំងនេះ។

គណៈកម្មាធិការជាតិស្តីពីយុវជនផ្តល់កម្លាំងចលករក្នុងការការពារព្រំដែនដើម្បីទប់ស្កាត់ជំងឺឆ្លង

ថ្លែងនៅក្នុងជំនួបនេះ លោក Phan Tam បានបញ្ជាក់ពីការលះបង់ដោយមិនគិតពីខ្លួនឯងរបស់កងទ័ពការពារព្រំដែនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងរយៈពេលថ្មីៗនេះ។ លោកក៏បន្ថែមទៀតថាទោះបីមានភ្លៀងធ្លាក់និងជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែយើងទាំងអស់គ្នាក៏ជឿជាក់និងមានមោទនភាពចំពោះភាពថ្លៃថ្នូររបស់យុទ្ធជនការពារព្រំដែនហើយសង្ឃឹមថាគេនឹងរក្សាឲ្យបានល្អនូវភាពថ្លៃថ្នូររបស់កងទ័ពលោកអ៊ុំហូផងដែរ។ ក្នុងឱកាសនេះ ក្រុមការងារនេះក៏បានប្រគល់អំណោយដល់កម្លាំងកងទ័ពការពារព្រំដែនខេត្តអានយ៉ាងជាច្រើនរួមមានស៊ីមទូរស័ព្ទ អាវភ្លៀងជាដើមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tuoitre.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ