Trending now

គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា - ឡាវ - វៀតណាមបានចេញសេចក្តីថ្លែងការណ៍រួម

16:56 | 18/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ក្រោយរយៈពេល ២ ថ្ងៃធ្វើការមក នាថ្ងៃទី ១៨ ខែសីហា សន្និសីទលើកទី ៧ នៃគណៈកម្មាធិការការបរទេសរដ្ឋសភានៃប្រទេសទាំង ៣ កម្ពុជា - ឡាវ - វៀតណាម ដែលបានប្រព្រឹត្តទៅនៅខេត្ត Quang Ninh (វៀត ណាម) បានឈានដល់ការឯកភាពគ្នា ហើយបានចេញសេចក្តីថ្លែងការណ៍រួម ដើម្បីបង្កើនទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាងរដ្ឋសភាជាតិនៃប្រទេសទាំងបី និងជំរុញការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានឯកភាពគ្នា។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Van Giau (នៅកណ្ដាល); ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវលោក Eksavang Vongvichit (ខាងឆ្វេង) និងប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា (ខាងស្តាំ) បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (រូបថត៖ TTXVN)

សេចក្តីថ្លែងការណ៍រួមនេះត្រូវបានរៀបចំជា ៣ ភាសា គឺ ខ្មែរ ឡាវនិងវៀតណាមដែលមានតម្លៃដូចគ្នានិងអនុលោមតាមភាសាអង់គ្លេស។

យោងតាមសេចក្តីថ្លែងការណ៍រួមនេះ អង្គសន្និសីទបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់តំណាងនៃគណៈកម្មាធិការសម្របសម្រួល CLV-DTA នៃប្រទេសទាំងបី និងលទ្ធផលដែលទទួលបានក្នុងការងារបោះបង្គោលកំណត់ព្រំដែននិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការធានាសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងបី នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ អង្គសន្និសីទក៏បានឯកភាពជាមួយទិសដៅនិងសេចក្តីសម្រេចចិត្តដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួម ក្នុងនោះបានវាយតម្លៃពីសារៈសំខាន់នៃការបង្កើនការសម្របសម្រួលរវាងរដ្ឋសភានិងរដ្ឋាភិបាល ក៏ដូចជាសកម្មភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងសហគ្រាសនៃប្រទេសទាំងបីផងដែរ។

ទន្ទឹមជាមួយគ្នានេះ គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំងបី បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានអនុម័តនៅក្នុងសន្និសីទមុននេះរបស់គណៈកម្មាធិការកិច្ចការបរទេសនៃប្រទេសទាំង៣។ ម្យ៉ាងវិញទៀត បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនីតិប្បញ្ញត្តិនិងការឃ្លាំមើល សម្រាប់បញ្ហាដែលត្រូវ CLV-DTA ចាប់អារម្មណ៍ខ្លាំងបំផុត។ គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំងបីក៏បានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក ធនធានព្រៃឈើ ការបន្សាំនិងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ធានាសន្តិសុខបណ្តាញ បណ្តុះបណ្តាលប្រភពធនធានមនុស្ស ចែករំលែកនិងផ្តល់ព័ត៌មានជាប្រចាំរបស់ប្រទេសទាំង ៣ នៅលើគេហទំព័ររួមរបស់ CLV-DTA ដើម្បីបំពេញតម្រូវការនៅក្នុងយុគសម័យថ្មី។

សេចក្តីថ្លែងការណ៍រួមក៏បានជំរុញអោយរដ្ឋាភិបាលទាំងបីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ និងមានដំណោះស្រាយចាំបាច់ ដើម្បីរាំងស្កាត់ការជួញដូរផលិតផលព្រៃឈើខុសច្បាប់និងគ្រឿងញៀនឆ្លងកាត់ព្រំដែនជាដើម។ ទន្ទឹមនឹងនេះ បានអះ អាងពីសារៈសំខាន់នៃការប្រមូលការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងយន្តការហិរញ្ញវត្ថុអន្តរជាតិ ដើម្បីបម្រើដល់ផែនការអភិ វឌ្ឍសេដ្ឋកិច្ច-សង្គមនិងវប្បធម៌ក្នុងតំបន់ ជាពិសេស ក្នុងការអនុវត្តន៍ផែនការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងបី កម្ពុជា - ឡាវនិងវៀតណាម ដល់ឆ្នាំ ២០៣០ ក៏ដូចជា ស្នើអោយគណៈកម្មាធិការសម្របសម្រួល CLV-DTA រួមសហការក្នុងការកសាងននិងអនុវត្តន៍រាល់គម្រោងការឧបត្ថម្ភផងដែរ។

សេចក្តីថ្លែងការណ៍រួមនេះក៏បានយល់ព្រមចាត់តាំងគណៈកម្មាធិការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាននិងគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធានសន្និសីទលើកទី ៨ នៃគណៈកម្មាធិការកិច្ចការបរទេសនៃសភាកម្ពុជា - ឡាវ - វៀតណាម ឆ្នាំ ២០២១ នៅព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពពិធីបិទសម័យប្រជុំ (រូបថត៖ TTXVN)

សូមជម្រាបថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម មានខេត្តចំនួន ១៣ ដែលមានផ្ទៃដីសរុប ១៤៤.៣០០ គីឡូម៉ែត្រក្រឡា ដែលស្រូបយកផ្ទៃដី ១៩,៣% នៃតំបន់ធម្មជាតិនៃប្រទេសចំនួន ៣។ តំបន់នេះមានចំនួនប្រជាជនជាង ៧ លាននាក់ ស្មើនឹង ៦,១% នៃចំនួនប្រជាជនសរុបរបស់ប្រទេសទាំង ៣។ ចាប់តាំងពីការបង្កើតយន្តការសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមមក រហូតមកដល់ពេលនេះ តំបន់បានបើកកិច្ចប្រជុំកំពូលចំនួន ១០ (កម្រិតនាយករដ្ឋមន្រ្តី)​ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន ១២ ក៏ដូចជាសម្រេចបានលទ្ធផលគួរអោយកត់ សម្គល់លើច្រើនវិស័យ។

សន្និសីទនេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំង ៣ កម្ពុជា - ឡាវ - វៀតណាម ក្រឡេកមើលឡើងវិញនូវដំណើរការបង្កើតនិងការអភិវឌ្ឍរបស់តំបន់ត្រីកោណ ដើម្បីវាយតម្លៃលទ្ធផលដែលទទួលបាននាពេលកន្លងមក ចាប់តាំងពីសន្និសីទលើកទី ៣ នៃគណៈកម្មាធិការទី ៦មក ជាពិសេស រួមគ្នាផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជាដាក់ចេញដំណោះស្រាយនិងទិស ដៅនានាដើម្បីជំរុញការប្តេជ្ញាចិត្តនិងកិច្ចព្រមព្រៀងរបស់ប្រទេសទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នាពេលខាងមុខ។ ការអភិវឌ្ឍរបស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម មិនត្រឹមតែចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងបីប៉ុណ្ណោះទេថែមទាំងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ផង ដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤