Trending now

ពិធីជួបប្រាស្រ័យមិត្តភាព វៀតណាម - រុស្ស៊ី ឆ្ពោះទៅខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងវៀតណាម - សូវៀត

15:31 | 13/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នេះគឺជាឱកាសដើម្បីពិនិត្យឡើងវិញនូវអនុស្សាវរីយ៍ មនោសញ្ចេតនាល្អ ៗ និងការចូលរួមវិភាគទានដ៏ធំធេងរបស់បក្ស រដ្ឋាភិបាលនិងប្រជាជននៃអតីតសហភាពសូវៀត ក៏ដូចជាសហព័ន្ធរុស្ស៊ីសព្វថ្ងៃសម្រាប់ប្រជាជន វៀតណាម។

អនុប្រធានរដ្ឋសភាលោក Uong Chu Luu និងប្រតិភូចូលរួមជំនួប។​ (រូបថត៖ Duong Giang/​TTXVN)

នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាពវៀតណាម - រុស្ស៊ីនិងសមាគមមិត្តភាពវៀតណាម - រុស្ស៊ីបានសហការរៀបចំពិធីជួបប្រាស្រ័យមិត្តភាពវៀតណាម - រុស្ស៊ីក្នុងគោលបំណងអបអរសាទរខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងវៀតណាម - សូវៀត។ អនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលោក Uong Chu Luu បានចូលរួមក្នុងជំនួបនេះ។

ថ្លែងនៅឯពិធីនេះ លោកបណ្ឌិត Phan Xuan Dung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានរបស់រដ្ឋសភា ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - រុស្ស៊ី បានសង្កត់ធ្ងន់ថា នេះគឺជាឱកាសដើម្បីរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ និងប្រពៃណីនៃទំនាក់ទំនងពិសេសនិងមនោសញ្ចេតនាដ៏ល្អប្រសើរនិងការចូលរួមចំណែកដ៏អស្ចារ្យរបស់ បក្ស រដ្ឋាភិបាលនិងប្រជាជនរបល់អតីតសហភាពសូវៀតសូវៀតក៏ដូចជាសហព័ន្ ធរុស្ស៊ីសព្វថ្ងៃសម្រាប់ប្រជាជនវៀតណាម។

លោក Phan Xuan Dung បានឲ្យដឹងថែមទៀតថា ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីមានប្រពៃណីទាំងពីយូរណាស់មកហើយនិងកំពុងបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ បច្ចុប្បន្នរុស្ស៊ីគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរក៏ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ឥតឈប់ឈរផងដែរ។ នៅឯវេទិកាអន្តរសភាក្នុងតំបន់និងអន្តរជាតិតំណាងរាស្ត្រនៃរដ្ឋសភាទាំងពីរតែងតែរក្សាកិច្ចប្រជុំខាងក្រៅពិគ្រោះយោបល់និងគាំទ្រនិងផ្លាស់ប្តូរបញ្ហាទៅវិញទៅមក។

តាមរយៈសម័យប្រជុំការងារ គណៈប្រតិភូនៃរដ្ឋសភាទាំងពីរបានសម្តែងនូវមិត្តភាពនិងការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរបង្កើតលក្ខខណ្ឌច្បាប់សមស្របដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជម្រុញឲ្យក្រសួងស្ថាប័នទីភ្នាក់ងារនិងតំបន់នានានៃប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីឱ្យបានម៉ឺងម៉ាត់និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ។

លោក Konstantin Vnukov ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានអះអាងថា តែងតែគោរពទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិទាំងពីរ អស់រយៈពេលជាច្រើនឆ្នាំ។ នាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់សហព័ន្ធរុស្ស៊ីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនហើយបច្ចុប្បន្នកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ឯកអគ្គរដ្ឋទូត Konstantin Vnukov បានឲ្យដឹងថាសហព័ន្ធរុស្ស៊ីនឹងអបអរសាទរនូវជ័យជំនះដ៏អស្ចារ្យប្រឆាំងនឹងពួកហ្វាស៊ីសណាស៊ី និងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងរុស្ស៊ីដោយមានសកម្មភាពជាច្រើន។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានអះអាងថានឹងបន្តរក្សាទំនាក់ទំនងប្រពៃណីល្អក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះរុស្ស៊ីត្រៀមខ្លួនជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យពិសេសកិច្ចការការបរទេសនាពេលខាងមុខ… ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤