Trending now

ពង្រីកកម្មវិធី “បណ្តុះធនធានមិត្តភាព” វៀតណាម-កម្ពុជា

00:54 | 13/05/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ទិវាបុណ្យបណ្តុះធនធានមិត្តភាព ជាសកម្មភាពសំដៅផ្សព្វផ្សាយនិងវាយតម្លៃអំពីប្រសិទ្ធភាពនៃចលនា បណ្តុះធនធានធម្មជាតិ ជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញនាឆ្នាំ២០១៨កន្លងទៅ ព្រមទាំងដាក់ចេញទិសដៅសម្រាប់ជម្រុញនិងបើកទូលាយចលនានេះសម្រាប់ឆ្នាំ២០១៩និងបណ្តឆ្នាំបន្តបន្ទាប់។

កម្មវិធីជួបប្រាស្រ័យជាមួយប្អូននិស្សិតកម្ពុជាដែលមានឪពុកម្តាយធម៌វៀតណាម

នាថ្ងៃទី១១ខែមករា នៅទីក្រុងហូជីមិញ មជ្ឈឹមសមាគមន៍មិត្តភាព វៀតណាម-កម្ពុជា សមាគមន៍មិត្តភាពវៀត ណាម-កម្ពុជាទីក្រុង ហូជីមិញនិងក្រុម ហ៊ុន Duong Sach ទីក្រុងហូជីមិញ បានសហការគ្នារៀបចំកម្មវិធីក្រោមប្រធាន បទ “បណ្ដុះធនធានមិត្តភាព”។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះ ពីភាគីវៀតណាមមានវត្តមាន លោក Vu Mao ប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា; លោក Im Hen អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ; តំណាងមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា តំណាងឪពុក ម្តាធម៌ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញជាច្រើនរូបទៀត។

ទិវាបុណ្យបណ្តុះធនធានមិត្តភាព ជាសកម្មភាពសំដៅផ្សព្វផ្សាយនិងវាយតម្លៃអំពីប្រសិទ្ធភាពនៃចលនា បណ្តុះធនធានធម្មជាតិ ជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញនាឆ្នាំ២០១៨កន្លងទៅ ព្រមទាំងដាក់ចេញទិសដៅសម្រាប់ជម្រុញនិងបើកទូលាយចលនានេះសម្រាប់ឆ្នាំ២០១៩និងបណ្តឆ្នាំបន្តបន្ទាប់។

សូមគូសបញ្ជាក់ថា ចលនា “បណ្ដុះធនធានមិត្តភាព” ត្រូវបានមជ្ឈឹមសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាបំផុសឡើងកាលពីឆ្នាំ ២០១២ សំដៅជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ឡាវដែលកំពុងសិក្សារៀនសូត្រនៅវៀតណាម។ ចាប់តាំង ពីពេលនោះ មក ចលនានេះត្រូវបានថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤