Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយឯកឧត្តម ទេព ងន អនុប្រធានព្រឹទ្ធសភាកម្ពុជា

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែមករា នៅវិមានសភាវៀតណាម ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយ លោក ទេព ងន អនុប្រធានព្រឹទ្ធសភាកម្ពុជា គណៈអធិបតីកិត្តយសនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ទេព ងន (រូបថតៈ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់នៃព្រះ រាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន ដែលបានអញ្ជើញមកវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុភូមិនិងរួមជាមួយកងទ័ពប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត (ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩-ថ្ងៃទី៧ខែមករា ឆ្នាំ២០១៩)។ លោកស្រីប្រធានរដ្ឋសភាបានមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូកម្ពុជាលើកនេះ បាននាំមកនូវមនោសញ្ជេតនាដ៏ស្អិតរមួត ពោរពេញទៅដោយចំណងសាមគ្គីភាព មិត្តភាពរបស់ប្រជាជនកម្ពុជាចំពោះប្រជាជនវៀតណាម ព្រមទាំងចំពោះជំនាញការ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលធ្លាប់បំពេញកាតព្វកិច្ចដ៏ឧត្តុងឧត្តម នាគ្រាលំបាកនៅប្រទេសកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងអនុប្រធានព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ទេព ងន (រូបថតៈ VOV)

ចំណែកអនុប្រធានព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ទេព ងន បានវាយតម្លៃថា ពិធីរំលឹកខួបលើកទី ៤០ នៃជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីរបស់វៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាបានឈ្នះលើរបបប្រល័យពូជសាសន៍ គឺត្រូវបានរៀបចំយ៉ាងអធឹកអធម។ ហើយខ្សែភាពយន្តដែលត្រូវបានបង្ហាញនៅក្នុងពិធីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីមនោសញ្ជេតនាជិតស្និទ្ធនិងការចែករំលែករវាងប្រជាជនកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងអំឡុងពេលដ៏លំបាករបស់ប្រទេសកម្ពុជា។ លោក ទេព ងន ក៏បានអញ្ជើញលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ច សង្គមបច្ចុប្បន្នរបស់កម្ពុជា អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំលើកទី ២៧នៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF) នៅពាក់កណ្តាលខែមករាខាងមុខ នៅខេត្តសៀមរាបផងដែរ។

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ (រូបថតៈ VOV)

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អះអាងថា​៖ រដ្ឋសភាវៀតណាមបានស្វាគមន៍និងគាំទ្ររដ្ឋសភាកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ APPF-27 ព្រមទាំងអះអាងថារដ្ឋសភាវៀតណាមនឹងចូលរួមយ៉ាងសកម្មនិងត្រៀមជាស្រេចក្នុងការចែករំលែកបទពិសោធន៍រួមទាំងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះដោយជោគជ័យ

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤