Trending now

បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្លាំងការពារព្រំដែនវៀតណាម-កម្ពុជា

16:42 | 16/05/2019 (ប្រភព៖ bao bien phong.vn បកប្រែដោយសំណាង)

យុគសម័យ- ឧត្តមសេនីយ៌ទោ Hoang Xuan Chien សមាជិកមជ្ឈឹមបក្ស សមាជិកនៃគណៈកម្មាធិការបក្សយោធាមជ្ឈឹម និងជាមេបញ្ជាការកងទ័ពការពារព្រំដែន បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច នាយឧត្តមសេនីយ៌ ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ថ្លែងមតិនៅក្នុងជំនួបជាមួយគណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៌ទោ Hoang Xuan Chien មេបញ្ជាការកងទ័ពការពារព្រំដែន បានអះអាងថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិវៀតណាម និងក្រសួងការពារជាតិកម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងអំឡុងពេលកន្លងមក បា​នប្រកបដោយប្រសិទ្ធភាព ជិតស្និទ្ធ និងមានគុណភាព។

ឧត្តមសេនីយ៌ទោ Hoang Xuan Chien អបអរសាទរនាយឧត្តមសេនីឯក ហ៊ុន ម៉ាណែត

និងគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញទស្សនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម

ឧត្តមសេនីយ៌ទោ Hoang Xuan Chien សង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ ទំនាក់ទំនង កិច្ចសហការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ នឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ទន្ទឹមនឹងនោះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា នឹងបង្កលក្ខណៈងាយស្រួលសំរាប់ឲ្យក្រុមការងារនៃកិច្ចការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរសម្រេចបានជោគជ័យភារកិច្ចដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរប្រគល់ជូន។

ភាគីទាំងពីរត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាននៅតំបន់ជាប់ព្រំដែន ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ជំរុញទំនាក់ទំនងសមាគ្គីភាព ការជួបប្រាស័យទាក់ទងរវាងបណ្តាអង្គភាពការពារព្រំដែន និងបណ្តាទីប្រជុំជនជាប់ព្រំដែននៃប្រទេសទាំងពីរ។ នេះជាប្រការដែលមានអត្ថន័យដ៏សំខាន់ក្នុងការបំពេញភារកិច្ចរបស់បណ្តាអង្គភាព ក៏ដូចជាបង្កើនចំណងសមាគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

កងកម្លាំងការពារព្រំដែនវៀតណាម ត្រៀមជាស្រាច ដើម្បីជួយគាំទ្របញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ក្នុងការហ្វឹកហ្វឹន បណ្តុះបណ្តាមន្រ្តី។ វិទ្យាស្ថានការពារជាតិនៃក្រសួងការពារជាតិវៀតណាម ជាអង្គភាពឈានមុខ ក្នុងការបំពេញភារកិច្ចដែលជួយឧបត្ថម្ភបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា។

ឧត្តមសេនីយ៌ទោ Hoang Xuan Chien សង្ឃឹមថា បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ ជួយគាំទ្រសំរាប់កម្មវិធីជំនួបប្រាស័យទាក់ទងព្រំដែនថ្នាក់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

ឧត្តមសេនីយ៌ទោ Hoang Xuan Chien ធ្វើជាអធិបតីភាពទទួលស្វាគមន៍នាយឧត្តមសេនីយ៌ ហ៊ុន ម៉ាណែត និងគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ


អញ្ជើញថ្លែងមតិក្នុងជំនួប នាយឧត្តមសេនីយ៌ ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម។ នាយឧត្តមសេនីយ៌ ហ៊ុន ម៉ាណែត ក៏បានឯកភាពជាមួយបណ្តាខ្លឹមសារដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម លើកឡើងផងដែរ។ នាយឧត្តមសេនីយ៌ ហ៊ុន ម៉ាណែត សង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ ទំនាក់ទំនងដ៏ល្អប្រសើររវាងកងទ័ពនៃប្រទេសទាំងពីរដែននិយាយរួម ក៏ដូចជាទំនាក់ទំនងរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលនិយាយដោយឡែក នឹងកាន់តែពង្រឹង និងជិតស្និទ្ធបន្ថែមទៀត រួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាន់តែរឹងមាំ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនៅប្រទេសនិមួយៗ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅប្រទេសនិមួយៗ។

នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នា ក្នុងអំឡុងពេលខាងមុខ ត្រូវផ្តោតលើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើបណ្តាវិស័យដូចជា ការបណ្តុះបណ្តាល ការហ្វឹកហ្វឺន ការផ្លាស់ប្តូរព័ត៌មាន ចែករំណែកបទពិសោធន៍ក្នុងការផ្តល់មតិយោបល់ ការប្រយុទ្ធ ការហ្វឹកហ្វឺន ប្រយុទ្ធរវាងកម្លាំងគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរផងដែរ៕

(ប្រភព៖ bao bien phong.vn បកប្រែដោយសំណាង)

(ប្រភព៖ bao bien phong.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤