Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួប ជាមួយ​សម្តេច​តេជោ​ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា

21:36 | 12/10/2018

ភាគីទាំងពីរបន្តឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចាត់វិធានការជួយសម្រួលពាណិជ្ជកម្មទ្វេភាគិ ក្នុងនោះមានការជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀតណាម - កម្ពុជា។

នាថ្ងៃទី ១២ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុង Bali ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំប្រចាំឆ្នាំ នៃមូលនីធិរូបីយវត្ថុអន្តរជាតិ និង ធនាគារពិភពលោក (IMF - WB)។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដឹកនាំរបស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែននារយៈពេលកន្លងមក ក្នុងការជួយឧបត្ថម្ភគាំទ្រ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនកម្ពុជាដើមកំណើតវៀត ណាមមានលិខិតស្នាមគតិយុទ្ធច្បាស់លាស់ ដើម្បីប្រជាជនមានជីវភាពរស់នៅដោយស្ថិរភាព និងស្របខ្លួនចូលក្នុងសង្គមកម្ពុជាជាបណ្ដើរៗ ។ ភាគីទាំងពីរបន្តឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចាត់វិធានការជួយសម្រួលពាណិជ្ជកម្មទ្វេភាគិ ក្នុងនោះមានការជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀតណាម - កម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែនបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគោលនយោបាយលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់ សហគ្រាសវៀតណាម ដែលកំពុងបោះទុនវនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា៕


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤