Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

10:28 | 04/10/2019

យុគសម័យ - ដំណើរបំពេញ ទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់រដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។

(រូបថតៈ cnc.tv)

នៅវេលាម៉ោង ៨ និង ៤០ នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជាបានធ្វើដំណើរតាមហោះ​​ពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅ​អា​កាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ ប្រកបដោយសុវត្តិភាព ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពី​សំ​ណាក់ថ្នាក់​ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។ ដំណើរ​បំពេញ ទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់រដ្ឋធានីហាណូយ ប្រទេស​វៀតណាម នៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ផងដែរ៕

(សរុបដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤