Trending now

អាស៊ាន - រុស្ស៊ីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

12:03 | 15/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា គណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - រុស្ស៊ី (ARJCC) បានបើកកិច្ចប្រជុំឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំឆ្នាំ លើកទី ១៨ ដើម្បីពិនិត្យនិងពិភាក្សាអំពីវិធានការដើម្បីជំរុញការអនុវត្តគម្រោងនិងសកម្មភាពសហប្រតិបត្តិការទ្វេភាគី។

សមាជិកនៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - រុស្ស៊ី (ARJCC) និងតំណាងលេខាធិការដ្ឋានអាស៊ានចូលរួមកិច្ចប្រជុំ។ (ប្រភព៖​ TTXVN)

ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការវិជ្ជមានដែលសម្រេចបានលើគ្រប់វិស័យនយោបាយ - សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ - សង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងឆ្នាំ ២០១៨ បានកើនឡើងដល់ ១៩,៨ ពាន់លានដុល្លារ កើនឡើង ១៧,៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ ការវិនិយោគផ្ទាល់ពីប្រទេសរុស្ស៊ីចូលក្នុងអាស៊ានសម្រេចបាន ៥៨, ៣ លានដុល្លារក្នុងឆ្នាំ ២០១៨ កើនឡើងពី ៤៧,៧៥ លានដុល្លារក្នុងឆ្នាំ ២០១៧ ។

ក្នុងការអនុវត្តផែនការសកម្មភាពក្រុបជ្រុងជ្រោយអាស៊ាន - រុស្ស៊ី (CPA) សម្រាប់តំណាក់កាល ២០១៦-២០២០ ដែលមានបន្ទាត់សកម្មភាពចំនួន ៩២/១៣៩ ត្រូវបានអនុវត្តលើវិស័យនយោបាយ - សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ - សង្គម ភ្ជាប់ និងបង្រួមគម្លាតអភិវឌ្ឍន៍។ កម្មវិធីនិងផែនការកិច្ចសហប្រតិបត្តិការដូចជាផែនការសហប្រតិបត្តិការថាមពលអាស៊ាន - រុស្ស៊ី (២០១៦-២០២០) ផែនការសហប្រតិបត្តិការស្តីពីកសិកម្មនិងសន្តិសុខស្បៀង (២០១៦-២០២០) និងផែនការសកម្មភាព វិទ្យាសាស្ត្រ - បច្ចេកវិទ្យា - ច្នៃប្រឌិត (២០១៦-២០២៥) ... បានចូលរួមគាំទ្រអាស៊ានក្នុងការសម្រេចគោលដៅកសាងសហគមន៍និងបង្រួមគម្លាតអភិវឌ្ឍន៍។

គិតត្រឹមថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ មូលនិធិហិរញ្ញវត្ថុដៃគូសន្ទនាអាស៊ាន - រុស្ស៊ី (ARDPFF) មានទឹកប្រាក់សរុបជាង ៧,២ លានដុល្លារអាមេរិកដោយមានការចូលរួមវិភាគទានប្រចាំឆ្នាំឋវបពីប្រទេសរុស្ស៊ីចំនួន ១,៥ លានដុល្លារអាមេរិក។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនការប្រើប្រាស់មូលនិធិ ARDPFF ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។

ប្រទេសរុស្ស៊ីបានបញ្ជាក់ថាអាស៊ានគឺជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី ដែលប្តេជ្ញាគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងការរួមចំណែកថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងចូលរួមយ៉ាងសកម្មនៅក្នុងយន្ដការតំបន់ដែលដឹកនាំដោយអាស៊ាន។

រុស្ស៊ីក៏បានស្វាគមន៍និងសន្យាគាំទ្រគំនិតផ្តួចផ្តើមនិងអាទិភាពនានារបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០ និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំស្តីពី “ កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងបណ្តាអង្គការនៅតំបន់និងអនុតំបន់អំពីការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ៖ តួនាទីរបស់អាស៊ាន” ជាលើកដំបូងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមករានៅទីក្រុងញូវយ៉ក។

បណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់មជ្ឈមណ្ឌលអាស៊ាន វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មជ្ឈមណ្ឌលទាំងនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្លាស់ប្តូរនិងពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងសាកលវិទ្យាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវរវាងរុស្ស៊ីនិងបណ្តាប្រទេសអាស៊ាន។ ទន្ទឹមនឹងនេះដែរ ភាគីអាស៊ានបានទទួលស្គាល់លទ្ធផលវិជ្ជមាននៃវេទិកាបណ្តុះបណ្តាលអាស៊ាន - រុស្ស៊ីដែលបានធ្វើឡើងនៅវិទ្យាស្ថាន MGIMO ក្នុងខែតុលាឆ្នាំ ២០១៩ ។

នាពេលខាងមុខអាស៊ាននិងរុស្ស៊ីបានឯកភាពបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - រុស្ស៊ីដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនិងបំពេញនូវតំបន់ដែលបានឯកភាពគ្នានៅក្នុង CPA តំណាក់កាល ២០១៦-២០២០ ទន្ទឹមនឹងនេះដែរ កំណត់ខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលអនាគតដើម្បីរៀបចំ CPA សម្រាប់តំណាក់ ២០២១-២០២៥ ជាបន្ទាប់។

ភាគីទាំងពីរនឹងផ្តោតលើវិស័យទ្វេភាគីដែលភាគីមានការយកចិត្តទុកដាក់រួម ជាពិសេសនៅក្នុងវិស័យដែលប្រទេសរុស្ស៊ីមានចំណុចខ្លាំងនិងអាស៊ានមានអាទិភាពដូចជាកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីផល, ពង្រឹងការតភ្ជាប់, គំលាតស្ពាន, អនុវត្តគំនិតផ្តួចផ្តើមបណ្តាញទីក្រុងឆ្លាត, អភិវឌ្ឍធនធានមនុស្ស, គាំទ្រសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម (MSMEs) បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្លាស់ប្តូររវាងយុវជននិងនិស្សិត ការការពារជំងឺ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

អាស៊ាននិងរុស្ស៊ីបានឯកភាពពន្លឿនការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំ ២០២០៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤