Trending now

អតីតនិស្សិតកម្ពុជាសិក្សានៅប្រទេសវៀតណាមជាង ១០០ នាក់ បានជួបជុំគ្នាជាប្រចាំឆ្នាំនៅទីក្រុងភ្នំពេញ

06:33 | 14/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាយប់ថ្ងៃទី ១៣ ខែតុលា អតីតនិស្សិតកម្ពុជាសិក្សានៅវៀតណាមជាង ១០០ នាក់ បានរៀបចំពិធីជួបជុំគ្នាជាប្រចាំឆ្នាំនៅរដ្ឋធានីភ្នំពេញក្នុងបរិយាកាសយ៉ាងកក់ក្តៅនិងស្មោះត្រង់។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាលោក សមសេរីរ័ត្ន (រូបថត៖ baotintuc.vn)

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាលោក សមសេរីរ័ត្ន រួមទាំងអតីតនិស្សិតកម្ពុជាជាច្រើនជំនាន់សិក្សានៅវៀតណាមផងដែរ។ សហគមន៍អតីតនិស្សិតកម្ពុជាសិក្សានៅវៀតណាមត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៩ ដោយមានសមាជិកផ្លូវការប្រមាណ ៣០០ នាក់ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងអតីតនិស្សិតដែលបានសិក្សានៅប្រទេសវៀត ណាម ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ baotintuc.vn)

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក សមសេរីរ័ត្ន ដែលជាអតីតនិស្សិតមួយរូបដែលធ្លាប់បានសិក្សានៅប្រទេសវៀតណាមក្នុងទសវត្សឆ្នាំ ១៩៨០ បានមានប្រសាសន៍ថានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់លោកដោយនអះអាងថា “ពិធីជួបជុំគ្នានៅពេលនេះនឹងរំលឹកឡើងវិញនូវអនុស្សាវរីយ៍ ព្រមទាំងពង្រឹងនូវភាពស្និតស្នាលនិងចែករំលែកនឹងគ្នា។ ជំនួបនេះក៏ជាសក្ខីភាពនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងជាឱកាសសម្រាប់យើងក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកផងដែរ”។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានសម្តែងការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះគំនិតរៀបចំជំនួបជាប្រចាំឆ្នាំដ៏មានអត្ថន័យខ្ពស់និងជាក់ស្តែង។ ពិធីជួបជុំនេះគឺជាកន្លែងមួយសម្រាប់អតីតនិស្សិតកម្ពុជាសិក្សានៅវៀតណាម អាចជួបប្រាស្រ័យ តភ្ជាប់ទំនាក់ទំនង ស្តាប់យោបល់ និងជួយគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងការងារនិងទាំងក្នុងជីវិតទៀតផង៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤