Trending now

សម័យប្រជុំលើកទី ១៨ នៃគណៈកម្មការជំនាញរដ្ឋាភិបាលវៀតណាម - កម្ពុជា

16:13 | 15/10/2019

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហូជីមិញ គណៈកម្មការជំនាញរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងគណៈកម្មាធិការជំនាញរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី ១៨។

ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ (រូបថត៖ baoquankhu7.vn)

អញ្ជើញចូលរូមកិច្ចប្រជុំនេះ​មានវត្តមានលោក ឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមនិងជាប្រធានគណៈកម្ម ការជំនាញរដ្ឋាភិបាលវៀតណាម និង ឯកឧត្តម Sieng Lapresse ទីប្រឹក្សារដ្ឋាភិបាលនិងជាអនុប្រធានគណៈកម្មការជំនាញរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឧត្តមសេនីយ៍ឯក Le Chiem (រូបថត៖ baoquankhu7.vn)

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងទៅ ដោយបញ្ជាក់ពីទស្សនៈថានឹងបន្តអនុវត្តការស្វែងរក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃ គណៈកម្មការជំនាញនៃរដ្ឋាភិបាលទាំងពីរ បានរួមចំណែកក្នុងការកសាងនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងភាពជាអ្នកចិត្តខាងរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែឋិតឋេរជានិរន្តផងដែរ។

ភាគីខាងកម្ពុជានៅក្នុងសម័យប្រជុំ (រូបថត៖ baoquankhu7.vn)

លោក ឧត្តមសេនីយ៍ឯក Le Chiem បានសង្កត់ធ្ងន់ថាអស់រយៈពេលជាច្រើនឆ្នាំនៃការសម្របសម្រួលក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីនៅកម្ពុជា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះការបញ្ជាណែនាំយ៉ាងខ្ជាប់ខ្ជួននិងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មការជំនាញរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការងារដ៏សំខាន់នេះ។ ក្នុងរដូវប្រាំងឆ្នាំ ២០១៨ - ២០១៩ ភាគីទាំងពីរបានសម្របសម្រួលគ្នាស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៥៣ នាក់ ហើយលទ្ធផលនេះបានបង្ហាញពីការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៃភាគីទាំងពីរផងដែរ។

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ baoquankhu7.vn)

រីឯខ្លួនវិញ ឯកឧត្តម Sieng Lapresse បានបញ្ជាក់ថាកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញ វៀតណាមបានជួយអោយប្រទេស កម្ពុជារស់រានមានជីវិតឡើងវិញបន្ទាប់ពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ ហេតុដូច្នេះសម្រាប់ការស្វែងរក ប្រមូលនិងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជាក៏ជាការថ្លែងការដឹងគុណបំណាច់ចំពោះកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ព្រមទាំងឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាព មិត្តភាពនៃប្រទេសទាំងពីរ ហើយចំំណុខសំខាន់បំផុតគឺគេបានបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដ៏ខ្ពង់ខ្ពស់និងថ្លៃថ្នូតែម្តង។

ភាគីទាំងពីរបានជឿជាក់ថាគណៈកម្មការជំនាញរដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តសហការគ្នានិងអនុវត្តភារកិច្ចស្វែងរក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតនាពេលខាងមុខ៕



មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤