Trending now

វៀតណាមត្រៀមខ្លួនរៀបចំឲ្យបានល្អបំផុតសម្រាប់ការជួបប្រាស័យមិត្តភាពការពារជាតិព្រំដែន វៀតណាម - កម្ពុជា

05:25 | 03/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២ មិថុនានៅទីក្រុងហូជីមិញ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំកម្មវិធី «ជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា» លើកដំបូង ព្រមទាំងត្រួត ពិនិត្យនូវលទ្ធផលនៃការអនុវត្តភារកិច្ចកិច្ចសហប្រតិបត្តិការអន្តរជាតិនិងកិច្ចការបរទេសយោធារបស់ ៧ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការពារជាតិ។

លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម អញ្ជើញថ្លែងមតិក្នុងពិធីនេះ (រូបថត៖ qdnd.vn)

កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកដំបូងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅចុងខែមិថុនា ប៉ុន្តែដោយសារស្ថានភាពដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ១៩នោះ ពេលវេលារៀបចំកម្មវិធីនេះនឹងត្រូវបានកែសម្រួលឡើងវិញនៅពេលវេលាសមស្រប។ ដើម្បីរៀបចំកម្មវិធីនេះឲ្យបានល្អ យោធភូមិភាគទី ៧ និងបញ្ជាការដ្ឋានការពារព្រំដែន វៀតណាមបានបញ្ជាណែនាំដល់ស្ថាប័ននិងអង្គភាពនានារៀបចំយ៉ាងដិតដល់អំពីគ្រប់វិស័យផងដែរ។

ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានស្នើថានាយកដ្ឋានកិច្ចការបរទេសនៃយោធភូមិភាគទី ៧ និងបញ្ជាការដ្ឋានការពារព្រំដែនវៀតណាមត្រូវតែបន្តធ្វើរាល់ការត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់កម្មវិធីនេះ ព្រមទាំងធានាសុវត្ថិភាពនិងមិត្តភាព ដោយនាំមកនូវអត្ថន័យយ៉ាងជាក់ស្តែងផងដែរ។ ទន្ទឹមនឹងនេះលោកក៏បានបន្ថែមទៀតថាត្រូវរៀបចំសកម្មភាពល្អៗ ដើម្បីអបអរសាទរខួបលើកទី ៤៣ នៃ“«ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុនសែន ដើម្បីរួមចំណែកដល់ការពង្រឹងនិងពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពកងទ័ពនិងប្រជាជនរវាងវៀតណាមនិងកម្ពុជាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤