Trending now

វៀតណាមត្រៀមខ្លូនជាស្រេចដើម្បីរៀបចំពិធីជួបប្រាស្រ័យទាក់ទងមិត្តភាពការពារជាតិព្រំដែនរវាងវៀតណាម និងកម្ពុជា

13:21 | 10/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោក នាយឧត្តមសេនីយ៍ទោ Hoang Xuan Chien បានស្នើឱ្យអង្គភាពមាមសមត្ថកិច្ចនានាធ្វើការសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc ត្រូវបំពេញរាល់ភារកិច្ចរៀបចំទាំងអស់ ដើម្បីធានាថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

លោក នាយឧត្តមសេនីយ៍ទោ Hoang Xuan Chien (រូបថត៖ Qdnd.vn)

ដើម្បីត្រៀមរៀបចំកម្មវិធី “ជួបប្រាសស្រ័យទាក់ទងមិត្តភាពការពារជាតិព្រំដែនវៀតណាម - កម្ពុជា” លើកទី១ ដែលធ្វើឡើងនៅខេត្ត Binh Phuoc នៅព្រឹកថ្ងៃទី ៩ ខែមីនា ក្រុមការងារនៃបញ្ជាការដ្ឋានការពារព្រំដែនដែលដឹកនាំដោយលោក នាយឧត្តមសេនីយ៍ទោ Hoang Xuan Chien មាជិកគណៈកម្មការមជ្ឈឹមបក្សនៃមេបញ្ជាការដ្ឋានកងការពារព្រំដែនវៀតណាម បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដែលរៀបចំព្រឹត្តិការណ៍ និងបញ្ជាការងារត្រៀមរៀបចំផងដែរ។

លោក នាយឧត្តមសេនីយ៍ទោ Hoang Xuan Chien បានស្នើឱ្យអង្គភាពមាមសមត្ថកិច្ចនានាធ្វើការសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc ត្រូវបំពេញរាល់ភារកិច្ចរៀបចំទាំងអស់ ដើម្បីធានាថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ បង្កើតការរីកសាយភាយក៏ដូចជាបង្ហាញពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជាផងដែរ។

គួរបញ្ជាក់ថាកម្មវិធី“ ជួបប្រាស្រ័យទាក់ទងមិត្តភាពការពារជាតិព្រំដែនវៀតណាម - កម្ពុជា” លើកដំបូងគ្រោងនឹងធ្វើឡើងនៅខែមិថុនាឆ្នាំនេះ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីរួមមានពិធីស្វាគមន៍សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិធីដាំដើមឈើអនុស្សាវរីយ៍ ការហាត់សមសម្រាប់ការពារជាតិ និងការការពារប្រឆាំងជម្ងឺរាតត្បាតនៅតាមតំបន់ព្រំដែន ព្រមទាំងពិធីកាត់ខ្សែបូរសម្ពោធអាគររក្សាវត្ថុអនុស្សាវរីយ៍មិត្តភាពវៀតណាម - កម្ពុជានិងពិធីជួបជុំប្រាស្រ័យមិត្តភាពជាដើមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤