Trending now

វៀតណាម - អាហ្វ្រិកខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើចិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

23:35 | 17/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានប្រារព្ធសម័យប្រជុំលើកទី ៤ នៃអនុគណៈកម្មការពាណិជ្ជកម្មចម្រុះវៀតណាម - អាហ្វ្រិកខាងត្បូងក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Cao Quoc Hung និងអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអាហ្រ្វិកខាងត្បូង លោក Fikile Majola ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

វៀតណាម - អាហ្វ្រិកខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើចិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (រូបថត៖ tapchithongtindoingoai.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ អនុរដ្ឋមន្ត្រី Cao Quoc Hung បានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់ភាគីអាហ្វ្រិកខាងត្បូងដែលបានជួយគាំទ្រគណៈប្រតិភូជំរុញពាណិជ្ជកម្មរបស់វៀតណាម ដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងសិក្ខាសាលាពាណិជ្ជកម្ម។ លោក Cao Quoc Hung បានបន្តទៀតថាវៀតណាមនិងអាហ្វ្រិកខាងត្បូងទោះបីជាមានភាពស្រដៀងគ្នាជាច្រើននៅក្នុងផលិតកម្មកសិកម្មក៏ដោយ ក៏ប៉ុន្តែវានៅតែមានចំណុចខ្លាំងដោយឡែកដែលអាចបំពេញបន្ថែមជាមួយគ្នាទៅវិញទៅមកជាពិសេសអាចបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មកសិផល។ ហេតុដូច្នេះនាពេលខាងមុខ អាហ្វ្រិកខាងត្បូងនឹងបើកទ្វារសម្រាប់កសិផលវៀតណាមឲ្យបានឆាប់ៗ ដើម្បី នាំចូលដល់ទីផ្សារអាហ្រ្វិកខាងត្បូង ជាជាក់ស្តែងគឺសាច់មាន់ដែលបានច្នៃរួច ទឹកឃ្មុំ និងទឹកដោះគោបន្ទាប់មកគឺផលិតផលផ្លែឈើ ដូចជាផ្លែស្រកានាគ ផ្លែសាវម៉ាវ និងផ្លែទឹកដោះគោជាដើម ។

រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មអាហ្វ្រិកខាងត្បូងលោក Fikile Majola បានអះអាងថាអាហ្វ្រិកខាងត្បូងចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍និងស្នើឱ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទថែមទៀតក្នុងការអនុវត្តវិធានការណ៍នានាដើម្បីជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤