Trending now

វៀតណាម - កម្ពុជាជំរុញទំនាក់ទំនងលើវិស័យវិនិយោគនិងពាណិជ្ជកម្មទ្វេភាគី

17:31 | 22/11/2019 (ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅនៅវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - កម្ពុជា។ វេទិកាលើកនេះជា ឱកាសសម្រាប់ធុរជនវៀតណាម-កម្ពុជាអាចស្វែងយល់ ផ្លាស់ប្តូរនិងតភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនក្នុងវិស័យវិនិយោគនិងពាណិជ្ជកម្ម ដើម្បីប្រែក្លាយសក្តានុពលនិងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗឱ្យទៅជាគម្រោងជាក់ស្តែងនាពេលខាងមុខនេះផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh (រូបថត៖ VOV.VN)

ថ្លែងនៅក្នុងវេទិកានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh បានសង្កត់ធ្ងន់ថា បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាមានអំណោយផលដ៏ល្អៗ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លាពីមួយទៅមួយថ្ងៃទៀតផង។ ហេតុដូច្នេះនេះនេះក៏ជាឱកាសមាសសម្រាប់អង្គភាពអាជីវកម្មវៀតណាមផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតចំពោះទីផ្សារកម្ពុជា បើសិនសហគ្រាសថ្មីណាមួយដែលមិនទាន់បានចូលជើងនៅទីផ្សារ នោះគឺជាឱកាសថ្មីៗដើម្បីស្វែងយល់និងធ្វើអាជីវកម្មនៅកម្ពុជា រីឯសហគ្រាសកំពុងប្រតិបត្តិនៅទីផ្សារននេះហើយក៏ចាត់ទុកថានេះគឺជាឱកាសដើម្បីពង្រីកអាជីវកម្មរបស់គេផងដែរ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក សំ សិរីរតន៏ (រូបថត៖ VOV.VN)

ក្នុងឱកាសនេះដែរ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក សំ សិរីរតន៏ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពធុរជនវៀតណាមនិងកម្ពុជា ដោយលើកឡើងថាអង្គភាពអាជីវកម្មវៀតណាមនឹងជួយផ្សារភ្ជាន់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងស្ថេរភាពផងដែរ។

គួរបញ្ជាក់ថាកម្ពុជាកំពុងតែមានកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងអត្រាកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯទំហំពាណិជ្ជកម្មវៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥,២ ពាន់លានដុល្លារ ជាពិសេសវៀតណាមស្ថិតនៅក្នុងប្រទេសចំនួន ៥ ដែលមានការវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤