Trending now

វិទ្យាស្ថានការពារព្រំដែនប្រគល់សញ្ញាបត្រដល់សិក្ខាកាមឡាវ និងកម្ពុជា ឆ្នាំ២០២០

19:07 | 15/06/2020

នាថ្ងៃទី ៨ ខែមិថុនា វិទ្យាស្ថានការពារព្រំដែន (វៀតណាម) បានរៀបចំពិធីប្រគល់សញ្ញាប័ត្រដល់សិក្ខាកាមនៃ ៣ វគ្គ ដូចជាវគ្គបណ្ដុះបណ្ដាលទី ១ នៃសកលវិទ្យាល័យគ្រូបង្រៀនអប់រំការពារជាតិនិងសន្ដិសុខ និងវគ្គបណ្ដុះបណ្ដាលទី ១១ នៃសកលវិទ្យាល័យការពារព្រំដែននៃកងទ័ពប្រជាជនឡាវ និងវគ្គបណ្ដុះបណ្ដាលទី ១៣ នៃសកលវិទ្យាល័យការពារព្រំដែននៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ត្រី Trinh Hoang Hiep បានប្រគល់សញ្ញាប័ត្រដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ (រូបថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ត្រី Trinh Hoang Hiep នាយកវិទ្យាស្ថានកងទ័ពការពារព្រំដែនបានមានប្រសាសន៍ថា៖ សិក្ខាកាមទាំងនេះ បានលើកកម្ពស់ស្មារតី និងការទទួលខុសត្រូវខ្ពស់ក្នុងការសិក្សា គោរពបទប្បញ្ញត្តិរបស់វិទ្យាស្ថាន និងបំពេញភារកិច្ចដែលវិទ្យាស្ថានបានកំណត់។

ថ្លែងនៅក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Le Van Phuc បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលដែលសិក្ខាកាមសម្រេចបានក្នុងការសិក្សា ព្រមទាំងលោកបានស្នើឲ្យសិក្ខាកាមក្រោយពីបញ្ចប់ការសិក្សាក្នុងឋានៈរបស់ខ្លួនបន្ដជម្នះការលំបាកនិងពង្រីកចំណេះដឹងដែលបានសិក្សានៅវិទ្យាស្ថាន លើកកម្ពស់ជំនាញដោយឥតឈប់ឈរ រួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា និងកសាងខ្សែព្រំដែនរវាងប្រទេសវៀតណាម និងប្រទេសជិតខាងឲ្យកាន់តែរីកចម្រើននិងវិបុលភាព៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤