Trending now

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបជាមួយអនុព័ន្ធការពារជាតិអាមេរិក

13:13 | 13/08/2019 (យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែសីហា នៅទីក្រុងហាណូយ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយលោកវរសេនីយ៍ឯក Ton That Tuan អនុពន្ធការពារជាតិនៃសហរដ្ឋអាមេរិក ក្នុងឱកាសលោកបានបញ្ចប់អាណត្តិនៃការបំពេញបេសកកម្មរបស់ខ្លួននៅប្រទេសវៀតណាម។

លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ទទួលជួបលោកវរសេនីយ៍ឯក Ton That Tuan អនុពន្ធការពារជាតិនៃសហរដ្ឋអាមេរិក (រូបថត៖ tapchithongtindoingoai.vn)

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីក៏ដូចជាការរួមចំណែកវិជ្ជមានរបស់លោកវរសេនីយ៍ឯក Ton That Tuan ក្នុងរយៈពេល ៤ ឆ្នាំនៃការបំពេញបេសកកម្មរបសើខ្លួននៅប្រទេសវៀតណាម តាមរយៈនោះបានរួមចំណែកក្នុងការបង្កើនចំណងទំនាក់ទំនងសហប្រតិបត្តិការខាងការពារជាតិរវាងវៀតណាម និងអាមេរិកឲ្យកាន់តែរីកចម្រើនដ៏ល្អប្រពៃថែមទៀតលើវិស័យជាច្រើន ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពលើការ ជំនះពុះពារផលវិបាកដោយសារសង្គ្រាម បណ្តុះបណ្តាលនិងចូលរួមក្នុងជួរកងកំលាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្ឃឹមថាលោកវរសេនីយ៍ឯក Ton That Tuan នឹងបន្តខិតខំប្រឹងប្រែងដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការជឿទុកចិត្តនិងការយោគយល់គ្នារវាងប្រទេសទាំងពីរដោយនិយាយរួម និងរវាងយោធានៃប្រទេសទាំងពីរនិយាយដោយឡែកផងដែរ។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Ton That Tuan បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់លោកជាផ្ទាល់នៅពេលដែលលោកបំពេញបេសសកម្មរបស់ខ្លួន ជាអនុព័ន្ធការពារជាតិអាមេរិកនៅប្រទេសវៀតណាមផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិងស្មារតីទទួលខុសត្រូវរបស់កម្មាភិបាលខាងកិច្ចការបរទេសការពារជាតិរបស់វៀតណាម។ លោកវរសេនីយ៍ឯក Ton That Tuan បានជឿជាក់ថារួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - អាមេរិកនឹងបន្តអភិវឌ្ឍទៅកម្ពស់ថ្មី ដើម្បីផលប្រយោជន៍ប្រទេសនីមួយៗ ដើម្បីសុខសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកផងដែរ៕

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR