Trending now

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានទទួលជួបឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម

08:19 | 27/08/2019 (ប្រភព៖ cpv.org.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបលោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម ក្នុងឱកាសលោកបញ្ចប់អាណត្តិការទូត នៅប្រទេសវៀតណាម។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបលោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ cpv.org.vn)

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថាទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងល្អប្រពៃរវាងវៀតណាមនិងកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ត្រូវបានពង្រឹងនិងពង្រីក ព្រមទាំងពូនជ្រុំនិងអភិវឌ្ឍដោយឥតឈប់ឈរ ដែលក្នុងនោះវិស័យការពារជាតិនៃប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្តែងនិងមានប្រសិទ្ធភាពជាច្រើនផងដែរ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបលោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

នាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកអគ្គរាជទូតក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានសំដែងក្តីសង្ឃឹមថា ទោះបីក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរាជទូតកម្ពុជាបន្តធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសទាំងពីរនិយាយទូទៅ និងរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែកផងដែរ ។

ក្នុងឱកាសនេះដែរ លោកឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រាក់ ងួនហុង បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ Ngo Xuan Lich ដែលបានចំណាយពេលវេលាដ៏ថ្លៃថ្នូរដើម្បីទទួលរួបលោកជាផ្ទាល់ ព្រមទាំងអះអាងថាទោះបីលោកធ្វើការក្នុងឋានៈថ្មីក៏ដោយ ក៏ប៉ុន្តែលោកនឹងបន្តរួមចំណែកនិងកសាងទំនាក់ទំនងល្អប្រសើររវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរដោយឥតឈប់ឈរផងដែរ៕

(ប្រភព៖ cpv.org.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ cpv.org.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ