Trending now

រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម បានជួបសន្ទនាតាមរយៈទូរសព្ទ

16:23 | 08/09/2020 (បកប្រែដោយឌីណា)

យុកសម័យ -នៅព្រឹកថ្ងៃទី ៨ ខែកញ្ញានេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ អនុលេខាធិការនៃគណៈកម្មាធិការយោធាមជ្ឈិមនិងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជួបសន្ទានា តាមទូរស័ព្ទ ជាមួយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich​ រដ្ឋមន្រ្តីក្រសួងការពារប្រទេស (រូបថត៖ freshnews)

ក្នុងកិច្ចសន្ទនានេះ សម្តេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើ​សារសួរសុខទុក្ខ​ជូនចំពោះលោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ​ហើយក្នុងពេលជាមួយគ្នានេះ បានវាយតម្លៃខ្ពស់ចំពោះក្រសួងការពារប្រទេស វៀតណាម​ដែលបានរៀបចំកិច្ចសន្ទនា តាមរយៈទូរស័ព្ទ ​ដោយបង្ហាញពី​ភាពសកម្ម​​និងទាន់ពេលវេលា នៅក្នុងបរិបទ​ការរីករាលដាលនៃជំងឺ Covid-19 មានឥទ្ធិពលយ៉ាងខ្លាំង​លើពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការ​ពារជាតិ​ក៏បានបញ្ជាក់ពីសារៈសំខាន់នៃ​ទំនាក់ទំនង​រវាងកម្ពុជា​និង​វៀតណាម។ សូមថ្លែងអំណរ​គុណ​ដល់ក្រសួងការពារប្រទេស វៀតណាម​និងអង្គភាពនានានៃកងទ័ពប្រជាជន​វៀតណាម​ដែលបានជួយ​គាំទ្រដល់កងយោធពលខេមរភូមិន្ទលើវិស័យជាច្រើន រួមទាំង​ ការចែករំលែកបទពិសោធន៍ឱ្យបានទាន់ពេលវេលា ការបរិច្ចាក​គ្រឿងបរិក្ខារពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនិងការពារជំងឺ Covid-19 ​អបអរសាទរក្រសួងការពារប្រទេសវៀតណាម ក្នុងស្ថានភាព​ស្មុគស្មាញ​នៃការរីករាលដាលនៃ Covid-19 ប៉ុន្តែបានរៀបចំ​បណ្តាកិច្ចប្រជុំយោធា - ការពារជាតិ ប្រកប​ដោយជោគជ័យក្នុង​រយៈពេល​មួយឆ្នាំកន្លងមក​ដែលប្រទេសវៀតណាម​​ទទួលតំណែង​ជាប្រធានអាស៊ាន ២០២០ ។

សម្តេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​​ពារជាតិ​បានថ្លែងអំណរគុណ​ដល់ក្រសួងការពារប្រទេស​វៀតណាម​ដែលបានសម្របសម្រួលរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពអបអរសាទរខួប ៤៣ ឆ្នាំនៃ “ ផ្លូវឆ្ពោះទៅកាន់​ផ្តួលរំលំ​របបប្រល័យពូជសាសន៍ប៉ុលពត” នៅខេត្ត Binh Phuoc ​កាលពីខែ មិថុនា ឆ្នាំ ២០២០ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានចាត់ទុកនេះ គឺជាសកម្មភាពដែលមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅហើយនឹងបន្តរក្សាជារៀងរាល់ឆ្នាំ។

លោកនាយឧត្តមសេនីយ៍និងរដ្ឋមន្រ្តីក្រសួងការពារប្រទេស Ngo Xuan Lich បានជួបសន្ទនា​ តាមរយៈ​ទូរស័ព្ទ ជាមួយ​សម្តេចពិជ័យ​សេនា ​ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ (រូបថត៖ VOV)

រីឯ​ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារ​ប្រទេស​វៀតណាមក៏បានបញ្ជាក់ផងដែរ​ថា​ វៀតណាមយកចិត្ត​ទុកដាក់យ៉ាងខ្លាំងចំពោះចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ បានបញ្ជាក់ថា​ក្រសួងការពារប្រទេសបានត្រៀមខ្លួនជាស្រេច ដើម្បី​បន្តចែក​រំលែក​បទពិសោធន៍និងជួយគាំទ្រ ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​នៃការ​រាតត្បាត Covid-19 និងរួមចំណែកក្នុងការកសាង​សមត្ថភាព​សម្រាប់​កងយោធពលខេមរភូមិន្ទ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ ចាប់តាំងពីដើមឆ្នាំរ​ហូតមកដល់​ពេល​នេះ។ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 មានភាពស្មុគស្មាញ ប៉ុន្តែក្រសួងការពារជាតិទាំងពីរបាន​ដាក់ចេញផែនការសហប្រតិបត្តិការ ក្នុងឆ្នាំ ២០២០ ប្រកបដោយ​មានប្រសិទ្ធភាព ជាពិសេសគឺការ​ជួយគាំទ្រឱ្យបានទាន់ពេលវេលា​ក្នុងនោះ មានការចែករំលែកបទពិសោធន៍និងគាំទ្រគ្នាទៅវិញទៅមក ការបរិច្ចាកបរិក្ខារពេទ្យ។ នេះបង្ហាញពីភាពសកម្ម ​ភាពរហ័ស​ទាន់ពេលវេលានិងភាពបត់បែនរបស់ក្រសួងការពារជាតិទាំងពីរ នៅពេលប្រឈមមុខនឹងស្ថានភាពថ្មី ក៏ដូចជាការប្តេជ្ញាចិត្តរបស់ភាគី​ទាំង​ពីរ​មិនឱ្យ Covid-19 ប៉ះពាល់ដល់​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ការពារជាតិនៃភាគីទាំងពីរ។

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការ នាពេលអនាគត​ភាគីទាំង​ពីរ​បានឯកភាពបន្តអនុវត្តខ្លឹមសា​រ​ដែលបានឯកភាព​ដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងនោះ​ពង្រឹងនិងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ។ជាពិសេសគឺយន្តការសន្ទនា​គោលនយោបាយ​ការពារជាតិ​ថ្នាក់​អនុរដ្ឋមន្រ្តី​ បន្តស្រាវជ្រាវ​ លើកកម្ពស់និងធ្វើឲ្យសុក្រិត​ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ បង្កើនការសម្របសម្រួល​និង​កិច្ចសហប្រតិបត្ដិការរវាងកម្លាំងគ្រប់គ្រងនិងការពារព្រំដែននៃប្រទេសទាំងពីរ ក្នុងការការពារ​និងទប់ស្កាត់​និងការប្រយុទ្ធប្រឆាំង​នឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ​ ការជួញដូរ​និងការដឹកជញ្ជូន​សារធាតុញៀន។ បន្តជំរុញសកម្មភាពល្បាត ​ត្រួតពិនិត្យ​ព្រំដែន​ច្រកទ្វារព្រំដែន​ ផ្លូវលំ​ដើម្បីទប់ស្កាត់នឹងការ​ចូលនិងចេញ​ដោយខុសច្បាប់ទាំងស្រុងដែលរួមចំណែកក្នុងការពារការរីករាលដាលនៃ Covid-19 នៅប្រទេសនិមួយ។

ភាគីទាំងពីរបានសម្តែងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាសហប្រតិបត្តិការការពារជាតិពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជា​សម្រាប់យន្តការដែលអាស៊ានដើរតួនាទីស្នូល។ សម្តេចពិជ័យសេនា ទៀ បាញ់​ បានអះអាង ​បន្តគាំទ្រនិងសម្របសម្រួលយ៉ាង​ជិតស្និទ្ធ​ជាមួយប្រទេសវៀតណាម ក្នុងពេលដែលវៀតណាម ទទួលតំណែង​ជាប្រធានអាស៊ាន រួមទាំង​ការរៀបចំ​ប្រកបដោយជោគជ័យ​នៃ​សកម្មភាពនាពេលខាងមុខដូចជាកិច្ចប្រជុំបញ្ជាការការពារជាតិអាស៊ាន កិច្ចប្រជុំ ADMM, ADMM + ./ .

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤