Trending now

ពិធីបំពាក់គ្រឿងអនុស្សាវរីយ៍ជូនអ្នកជំនាញការវៀតណាមដែលជួយបដិវត្តន៍កម្ពុជា

11:25 | 05/08/2019 (ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

នារសៀល ថ្ងៃទី៣ ខែសីហា សមាគមអ្នកស្ម័គ្រចិត្ត Yen Thanh នៃកងពលធំលេខ ៣៣០ រណសិរ្ស ៩៧៩ បានរៀបចំពិធីលើកតម្កើង និងបំពាក់គ្រឿងអនុស្សាវរីយ៍ជូនអ្នកជំនាញការវៀតណាមដែលជួយបដិវត្តន៍កម្ពុជា។

ពិធីបំពាក់គ្រឿងអនុស្សាវរីយ៍ជូនអ្នកជំនាញការវៀតណាមដែលជួយបដិវត្តន៍កម្ពុជា (រូបថត៖ baonghean.vn)


នេះគឺជាឱកាសមួយសម្រាប់រំលឹកឡើងវិញនូវប្រពៃណីរបស់កងពលធំ ក្នុងបណ្តាឆ្នាំដែលរួមគ្នាតស៊ូ និងជួយប្រទេសមិត្តកម្ពុជា ដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។

នៅពេលដែលវិលត្រឡប់មកជីវភាពធម្មតា អតីតយុទ្ធជននៃកងពលធំលេខ ៣៣០ បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការអនុវត្តចលនាទាំងឡាយនៅមូលដ្ឋាន ក្នុងនោះមានអតីតយុទ្ធជនជាច្រើនរូបត្រូវបានជ្រើសតាំងឲ្យកាន់តំណែងសំខាន់ៗនៅគណៈកម្មាធិការបក្ស ឬអាជ្ញាធរដែនដី។

ទន្ទឹមនឹងនោះ សមាគមក៏តែងតែរៀបចំការសួរសុខទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ។ ក្នុងឱកាសនេះ មានអតីតយុទ្ធជនចំនួន ៦៥ នាក់ទទួលបានអនុស្សាវរីយ៍ដោយមានស្នាដៃក្នុងសកម្មភាពអប់រំអំពីប្រពៃណីនៃប្រទេសជាតិ៕

(ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤