Trending now

ផ្សព្វផ្សាយនិងឃោសនាច្បាប់ចរាចរណ៍ផ្លូវគោកដល់សិក្ខាកាមកម្ពុជា

07:01 | 07/11/2019 (យោងតាម cand.com.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៦ ខែវិច្ឆិកា នៅខេត្តដុងណាម (វៀតណាម) មហាវិទ្យាល័យនគរបាលប្រជាជន ២ នៃក្រសួងនគរបាលវៀតណាម បានរៀបចំសកម្មភាពឃោសនាអំពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យនេះ។

ទិដ្ឋភាពនៃពិធី (រូបថត៖ cand.com.vn)

សាកលវិទ្យាល័យនេះបានសង្ខេបនូវប្រព័ន្ធឯកសារច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅប្រទេសវៀតណាម ក៏ដូចជាស្ថានភាពនៃការរំលោភច្បាប់ចរាចរណ៍ផ្លូវគោកជាមូលដ្ឋានសម្រាប់ជនបរទេសនៅ វៀតណាមជាដើម។ គួរបញ្ជាក់ថានេះជាសកម្មភាពជាក់ស្តែងមួយក្របខ័ណ្ឌនៃសកម្មភាពជាច្រើនដើម្បីអនុវត្តការសារលេខិតរបស់ក្រសួងនគរបាលស្តីពីការរៀបចំទិវាច្បាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ ២០១៩ ព្រមទាំងឆ្ពោះទៅអបអរសាទរខួបលើកទី ៦៦ នៃទិវាឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា(ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ / ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩)។

តំណាំងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ cand.com.vn)

ម្យ៉ាងវិញទៀត នេះគឺជាឱកាសល្អមួយ ដើម្បីបង្កើនការយល់ដឹងនិងមនសិការរបស់សិក្ខាកាមកម្ពុជាក្នុងការប្រតិបត្តិយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីច្បាប់ចរាចរផ្លូវគោកក្នុងពេលសិក្សានៅប្រទេសវៀតណាមផងដែរ៕

(យោងតាម cand.com.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម cand.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤