Trending now

ប្រធានអគ្គសេនាធិការនៃបណ្តាកងកំលាំងប្រដាប់អាវុធបដិវត្តន៍គុយបា មកបំពេញទស្សនកិច្ចជាផ្លូវការនៅ ប្រទេសវៀតណាម

05:59 | 18/09/2019

នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ឯក ÁlvaroLópez Miera ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងបណ្តាកងកំលាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់គុយបាចូលជួបសម្តែងការគួរសមក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោករដ្ឋមន្រ្តី Ngo Xuan Lich បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ឯក ÁlvaroLópez Miera និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបា ដោយបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Ngo Xuan Lich បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ឯក ÁlvaroLópez Miera និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបា ដោយបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរ និងបានសម្តែងនូវការរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងវៀតណាម និងគុយបាក្នុងរយៈពេលកន្លងមក។ លោករដ្ឋមន្រ្តី Ngo Xuan Lich ក៏បានសម្តែងនូវគោលបំណងថា កងទ័ពនៃប្រទេសទាំងពីរនឹងបន្តរាល់សកម្មភាពសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក និងរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម - គុយបា និយាយរួម។

លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានទទួលជួបលោកឧត្តមសេនីយ៍ឯក ÁlvaroLópez Miera និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបា

* នារសៀលថ្ងៃដដែលនៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានទទួលជួបជាមួយឧត្តមសេនីយ៍ឯក ÁlvaroLópez Miera និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបា។

ស្វាគមន៍លោកឧត្តមសេនីយ៍ឯក ÁlvaroLópez Miera មកបំពេញទស្សនកិច្ចនៅវៀតណាម លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាម និងគុយបាកំពុងឆ្ពោះទៅរកការរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៦០-២០២០) ហើយនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងការពារជាតិទ្វេភាគីក៏ដូចជាទំនាក់ទំនងនយោបាយល្អប្រសើររវាងប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Luong Cuong បានអះអាងថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងពិសេសជាមួយគុយបា ដែលត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Fidel Castro។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការជំរុញបន្ថែមទៀតនូវទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគី ការពង្រឹងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសបានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍លោកឧត្តមសេនីយ៍ឯក Álvaro López Miera និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបា

* មុនពេលនោះនៅទីស្នាក់ការ ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍លោកឧត្តមសេនីយ៍ឯក Álvaro López Miera និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយបា។

ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍គណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបពិភាក្សា ក្រោមសហអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកឧត្តមសេនីយ៍ឯក ÁlvaroLópez Miera ។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានជូនដំណឹងឲ្យគ្នាអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខ របស់ប្រទេសនីមួយៗ។ ផ្លាស់ប្តូរនិងវាយតំលៃលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក និងឯកភាពលើទិសដៅនិងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបាននាំមកនូវប្រសិទ្ធភាពនិងភាពជាក់ស្តែងដែលជាសសរស្តម្ភមួយនិងជាចំណុចភ្លឺស្វាងមួយក្នុងទំនាក់ទំនងវៀតណាម - គុយបា។

គណៈប្រតិភូទាំងពីរថររូបជាអនុស្សាវរីយ៍

ភាគីទាំងពីរបានឯកភាពថានាពេលខាងមុខនឹងបន្តជំរុញប្រកបដោយប្រសិទ្ធភាពនូវរាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់ រក្សារាល់សកម្មភាពផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួន ស្វាគមន៍ថ្នាក់ដឹកនាំកងកម្លាំងបដិវត្តន៍គុយបាមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងចាត់តាំងគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមទៅកាន់ប្រទេសគុយបាសម្រាប់ចូលរួមរាល់សកម្មភាពអបអរខួបលើកទី ៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងភាគីទាំងពីរក្នុងឆ្នាំ២០២០។

លើសពីនេះក្រសួងការពារជាតិវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការជាមួយគុយបាលើវិស័យមួយចំនួនដូចជាទូរគមនាគមន៍ វិទ្យុទាក់ទង បណ្តុះបណ្តាល ឧស្សាហកម្មយោធា ពេទ្យយោធា ។ល។

តាមរយៈនោះរួមចំណែកពង្រឹងថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីល្អរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងគុយបាកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរួមគ្នានៃពិភពលោក៕

(ប្រភពនិងរូបថត៖ kh.qdnd.vn - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤