Trending now

តន្ត្រីតភ្ជាប់ទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា

22:02 | 20/10/2019 (ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែតុលា នៅសាលាយោធាភូមិភាគ ៧ (វៀតណាម) បានប្រព្រឹត្តទៅពិធីសំណេះសំណាលនិងជួបប្រាស្រ័យវប្បធម៌រវាងកម្មាភិបាលនិងសិក្ខាកាមនៃសាលាយោធាភូមិភាគ ៧ នៃកងទ័ពប្រជាជនវៀតណាម និងនាយទាហានមេបញ្ជាការដ្នានកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទកំពុងសិក្សានៅសាលាយោធាភូមិភាគទី៧។

លោកវរសេនីយ៍ឯក Nguyen Nhu Truc អនុប្រធាននយោបាយយោធភូមិភាគ ៧ (រូបថត៖ baoquankhu7.vn)

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំ គូ្របង្រៀន និងសិក្ខាកាមទាំងឡាយ សុទ្ទសឹងតែមានអារម្មណ៍សប្បាយរីករាយអំពីប្រទេសនិងប្រជាជនវៀតណាម - កម្ពុជាក្នុងស្មារតីសាមគ្គីភាពរវាងប្រជាជននិងកងទ័ពវៀតណាម - កម្ពុជា ហើយនេះក៏ជាឱកាសដើម្បីភាគីទាំងពីរលើកឡើងវិធានការមួយចំនួនដើម្បីពង្រឹងនិងពង្រីកចំណងសាមគ្គីភាពតាយរយៈការចែករំលែកដោយស្មោះត្រង់ពីសំណាក់កម្មាភិបាលនិងសិក្ខាកាមនៃប្រទេសទាំងពីរផងដែរ។

រួមគ្នារាំវង់បែបខ្មែរ (រូបថត៖ baoquankhu7.vn)

សិក្ខកាមកម្ពុជា (រូបថត៖ baoquankhu7.vn)

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Nguyen Nhu Truc អនុប្រធាននយោបាយយោធភូមិភាគ ៧ មានបំណងចង់ឲ្យសកម្មភាពដ៏មានអត្ថន័យបែបនេះ នឹងត្រូវបានរៀបចំបន្ថែមទៀតដើម្បីរឹតបន្តឹងនូវចំណងសាមគ្គីភាពនិងមិត្តភាពជាយូរអង្វែងរវាងប្រជាជនវៀតណាមនិងកម្ពុជា ព្រមទាំងរួមចំណែកក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍តាមបំណងប្រាថ្នាដែលរដ្ឋ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលបានពូនជ្រំពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តំណាងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ baoquankhu7.vn)

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquankhu7.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤