Trending now

គណៈប្រតិភូទីភ្នាក់ងារសារព័ត៌មានវៀតណាម ចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរខេត្តសៀមរាប

07:07 | 14/12/2019 (ហេង វុធ្ធ)

លោក នាក់ នេរ៉ុន អភិបាលរងខេត្តសៀមរាប បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារ សារព័ត៌មានវៀតណាម ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលាខេត្ត។


គណៈប្រតិភូទីភ្នាក់ងារសារព័ត៌មានវៀតណាម ចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរខេត្តសៀមរាប

លោក នាក់ នេរ៉ុន បានថ្លែងអរគុណចំពោះប្រទេសវៀតណាម ដែលតែងតែយក ចិត្តទុកដាក់ជួយជ្រោមជ្រែង ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ លោកបានបន្តថា វត្តមានរបស់គណៈប្រតិភូសារព័ត៌មានវៀតណាមនៅពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់វិស័យព័ត៌មានរបស់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយក៏សូមឱ្យ គណៈប្រតិភូពេលត្រឡប់ទៅវិញ សុំឱ្យជួយផ្សព្វផ្សាយព័ត៌មានពីសក្តានុពលទេសចរណ៍នៅ ក្នុងខេត្តសៀមរាបទៅកាន់ប្រជាជនវៀតណាម។ ព្រោះថា វិស័យព័ត៌មានគឺមានសារៈ សំខាន់ណាស់ ហើយវិស័យព័ត៌មានត្រូវដើរទន្ទឹមនឹងបច្ចេកវិទ្យា ហើយលោកសង្ឃឹមថា ទីភ្នាក់ងារទាំងពីរ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP) នឹងសហការគ្នាកាន់តែខ្លាំងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានបំភ្លើស។

លោកបន្តទៀតថា ខេត្តសៀមរាប គឺមានសក្តានុពលសំខាន់ៗដូចជា វិស័យទេស ចរណ៍ និងកសិកម្ម ហើយភ្ញៀវទេសចរជនជាតិវៀតណាមបានមកកម្សាន្តនៅខេត្តសៀមរាប ស្ថិតក្នុងចំណាត់ថ្នាក់ទី៣។

លោក Le Quoc Minh អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បានថ្លែង អំណរគុណចំពោះអាជ្ញាធរខេត្តសៀមរាបដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅ។ លោកបន្តថា ចំពោះទំនាក់ទំនងរវាង VNA និងAKP គឺបានសហប្រតិបត្តិការណ៍គ្នាយ៉ាងល្អ។ សព្វថ្ងៃព័ត៌ មាន គឺសំខាន់ណាស់ ហើយVNA គឺជាប្រភពដែលផ្តល់ដំណឹង នានានៅក្នុងប្រទេស វៀតណាម។ លោកសន្យាថា នឹងជួយផ្សព្វផ្សាយអំពីខេត្តសៀមរាប នៅពេលលោកត្រឡប់ ទៅប្រទេសវិញ ហើយនៅព្រឹកមិញនេះ គណៈប្រតិភូបានទៅទស្សនាបារាយទឹកថ្លា គឺមានទេសភាពស្អាតៗជាច្រើន និងបានផ្តិតយករូបភាព ត្រៀមយកទៅផ្សព្វផ្សាយផងដែរ។

លោកបានបន្តថា VNA មានសាខា ជាង៤០ ដោយផ្សាយចេញជា៥ភាសា ដោយ លោកសង្ឃឹមថា ការផ្សព្វផ្សាយនេះ នឹងជួយជំរុញទេសចរណ៍ វិនិយោគមកខេត្ត សៀមរាប ឱ្យបានកាន់តែច្រើន ដើម្បីរឹតចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ។

លោកបានបញ្ជាក់ថា VNA បានផ្សព្វផ្សាយព័ត៌មានជាច្រើនអំពីកម្ពុជា គឺច្រើនជាងគេ នៅក្នុងប្រទេសអាស៊ាន។ VNA តែងតែបន្តជួយ AKP តាមលទ្ធភាពដែលខ្លួនមាន ហើយក៏ត្រៀមខ្លួនសហការជាមួយខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីខេត្តសៀមរាបផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រ ធានមន្ទីរព័ត៌មានខេត្ត បានបង្ហាញថា វិស័យព័ត៌មាន នៅក្នុងខេត្តសៀមរាប គឺជាអ្នកនាំសារ ពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ។ នៅពេលនេះ អ្វីដែលយើងត្រូវធ្វើនោះគឺSocial Media ហើយមន្ទីរព័ត៌មានខេត្តសៀមរាប ជាសេនាធិការរបស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត ហើយព័ត៌មានគឺសំខាន់ណាស់ដោយ សៀមរាបគឺជាគោលដៅទី២ បន្ទាប់ពីភ្នំពេញ។ ព្រឹត្តការណ៍សំខាន់ៗ គឺតែងតែធ្វើឡើងនៅខេត្តសៀមរាប ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

លោកបញ្ជាក់ថា មន្ទីរមានការិយាល័យសំខាន់២ គឺការិយាល័យទទក និងវិទ្យុ បានផលិត៦៣៦៥អត្ថបទ ឆ្នាំនេះបានផ្សាយ៦៤០៤អត្ថបទតាមវិទ្យុ កើន២.៧២ភាគរយ។ បច្ចុប្បន្ននេះ យើងមានវិទ្យុផ្សាយជាភាសាវៀតណាមផ្សាយក្នុង១ថ្ងៃ ១០នាទី។ សហការផ្សព្វ ផ្សាយជាមួយវិទ្យុតាមព្រំដែនថៃ ក្នុង១ថ្ងៃផ្សាយបាន១ម៉ោងផងដែរ៕

រូបថតនិងប្រភព៖ information.gov.kh

(ហេង វុធ្ធ)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤