Trending now

កិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្ត Kien Giang

11:15 | 08/11/2019 (សរុបដោយវិច្ឆិកា)

រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត Kien Giang ប្រទេសវៀតណាម រយ:ពេល ២ឆ្នាំ (២០១៧-២០១៨) និងទិសដៅអនុវត្តន៍បន្ត ក្រោមអធិបតីលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោក Pham Vu Hong ប្រធានគណ:កម្មារធិការប្រជាជនខេត្ត Kien Giang ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុះវិញ ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក Pham Vu Hong និង លោកគួច ចំរើន។ (ប្រភព៖ AKP)

លោក គួច ចំរើន មានប្រសាសន៍ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយ:ពេល ២ឆ្នាំ(២០១៧-២០១៨) ពិតជាសម្រេចបានលទ្ធផលល្អ។ ក្នុងរយ:ពេល២ឆ្នាំនេះ យើងបានដោះស្រាយករណីនេសាទខុសច្បាប់លើដែនសមុទ្រប្រទេសទាំងពីរបានចំនួន ២១ករណី មធ្យោបាយនេសាទ ៤៣គ្រឿង ។

កិច្ចសហប្រតិបត្តិការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម បានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា បាន ៥០អដ្ឋិធាតុ សរុបពីឆ្នាំ២០០១ដល់បច្ចុប្បន្នមានចំនួន ២០០អដ្ឋិធាតុ។ ឆ្នាំ២០១៧-២០១៨ តម្លៃសរុបនៃការនាំចេញ-ចូលរវាងខេត្តគៀងយ៉ាង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ក្នុងនោះខេត្តព្រះសីហនុ មានទឹកប្រាក់ ២៥៧លានដុល្លារអាម៉េរិក កើន ១៤,៤ភាគរយ ធៀបរយ:ពេលដូចគ្នា ឆ្នាំ២០១៥- ២០១៦ ក្នុងនោះខេត្តគៀងយ៉ាង នាំចេញទៅបណ្តាខេត្តនានារបស់កម្ពុជា រួមខេត្តព្រះសីហនុ មានទឹកប្រាក់ ១២៣លានដុល្លារអាម៉េរិក ទំនិញទាំងនោះរួមមាន អាហាកែច្នៃ សម្ភារប្រើប្រាស់ក្នុងគ្រួសារ គ្រឿងលាងសម្អាត នំផ្អែម ថង់ផ្លាស្ទិក និងគ្រឿងសមុទ្រ ។


បណ្តាខេត្តនានារបស់កម្ពុជា រួមទាំងខេត្តព្រះសីហនុ នាំចេញទៅខេត្តគៀង យ៉ាង មានទឹកប្រាក់ ១៣៤លានដុល្លារអាម៉េរិក មានដូចជា ម្នាងសិលា ធ្យូងថ្ម គ្រឿងផ្សំដែលត្រូវបានប្រើក្នុងការកែច្នៃអាហារ គ្រឿងសមុទ្រ ក្រដាស ក្រណាត់សំពត់គ្រប់ប្រភេទ សម្ភារអេឡិចត្រូនិក…. ។ ភ្ញៀវទេសចរកម្ពុជា ចូលទៅខេត្តគៀងយ៉ាង មានចំនួន ៧.៦៦៦នាក់ ។ ច្រកទ្វារអន្តរជាតិព្រែកចាក-ហាទៀង ច្រកទ្វេភាគី (យ៉ាងថាញ់-តន់ហន់) និងភ្ញៀវទេសចរវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារខាងលើមានចំនួន១០៧.៤៩២នាក់។ មន្ទីរពេទ្យខេត្តគៀងយ៉ាង មកធ្វើការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា តាមខេត្តនានាបានជាង ១០.០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែរ ។

លោក Pham Vu Hong ប្រធានគណ:កម្មាធិការប្រជាជនខេត្ត Kien Giang មានប្រសាសន៍បិទកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរយ:ពេល២ឆ្នាំ (២០១៧-២០១៨)ថា យើងសម្រេចបានលើគ្រប់វិស័យរវាងខេត្តទាំងពីរ ខេត្ តKien Giang - ខេត្តព្រះសីហនុ ក៏ប៉ុន្តែនៅមានវិស័យមួយចំនួនមិនទាន់ឆ្លើយតបទៅតាមសំណូមពរ ព្រមទាំងបានស្នើនូវវិធានការចំនួន៤រួមមាន៖

ទី១. ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្តព្រះសីហនុ ជាខេត្តមានភូមិផងរបងជាមួយគ្នាឱ្យល្អប្រសើរ ។

ទី២. បង្កើនកិច្ចសហការជាមួយមន្ទីរ ស្ថាប័ននានារវាងខេត្តទាំងពីរ ។

ទី៣. ណែនាំដល់កងកម្លាំងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ មិនឱ្យ បុគ្គល ឬ អង្គការណាមួយប្រើប្រាស់ទឹកដីភាគីទាំងពីរ ដើម្បីប្រឆាំងបំផ្លិចបំផ្លាញសុខសន្តិភាព ស្ថិភាពនៃប្រទេសទាំងពីរ ។

ទី៤.​ មន្ទីរ ស្ថាប័នគ្រប់ជាន់ថ្នាក់ នៃភាគីទាំងពីរ បំពេញតួនាទីតាមកិច្ចព្រមព្រៀង ជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ឆ្លងកាត់រវាងខេត្តទាំងពីរ គឺខេត្តគៀងយ៉ាង និងខេត្តព្រះសីហនុ ។

ទិដ្ឋភាពនៃសន្និសីទ។ (ប្រភព៖ information.gov.kh)

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បិទកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្ត Kien Giang ថា លទ្ធផលដែលយើងសម្រេចបានជាទីមោទនៈ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តគៀងយ៉ាង ក្នុងរយៈពេល ២ឆ្នាំ (២០១៧-២០១៨) ព្រមទាំងបានឯកភាពចំពោះការលើកឡើងក្នុងរបាយការណ៍ ដែលបានឆ្លុះបញ្ចាំងអំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ដើម្បីចែករំលែកបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក។ ក៏ប៉ុន្តែយើងក៏នៅមានចំណុចខ្វះខាតមួយចំនួនទៀត ដែលទាមទារឱ្យមានការកែលម្អ និងបំពេញបន្ថែម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ នៃទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលពីរឆ្នាំបន្ត (២០១៩-២០២០) ។

លោក អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និង បង្ក្រាបអំពើល្មើសទាំងឡាយ ដូចជា ការជួញដូរ ការដឹកជញ្ជូនគ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ អំពើឧក្រិដ្ឋកម្មឆ្លងដែន ការឆ្លងដែនខុសច្បាប់ ការឆក់ប្លន់តាមដែនសមុទ្រ និងបណ្ដាបទល្មើសផ្សេងៗទៀត ដែលកើតមាននៅលើដែនសមត្ថកិច្ច នៃខេត្តនីមួយៗ គ្រប់មន្ទីរ អង្គភាពជំនាញ នៃខេត្តទាំងពីរ និងបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងារឱ្យសម្រេចជោគ ជ័យ តាមទិសដៅសម្រាប់រយៈពេលពីរឆ្នាំបន្ត (២០១៩-២០២០) ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤